​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុជា​នឹង​ពិចារណា​លុបចោល​ពន្ធ​កាន់​ទុក​១ ភាគរយ​

1013
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​ស្ដីអំពី​អនាគត​អាស៊ី​នៅ​ប្រទេស​ជប៉ុន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួ​ជួបពិ ភាក្សា ការងារ​ជាមួយ​លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី​(Nobuhiko Sasaki )​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​នៅ សណ្ឋាគារ​ដែល​សម្តេច​បា​ន​កំពុងស្នាក់នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ។

​នៅក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​អំពាវនាវ​ឲ្យ​អង្គការ JETRO បន្ត​ជួយ​សម្របសម្រួល​ជាពិសេស​ជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យក្រុមហ៊ុន​ជប៉ុន​នៅតែ​បង្កើន​ការវិនិយោ គ​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​នាំ​កសិផល​ពី​ប្រទេស​កម្ពុជា​មក​ទីផ្សារ​ជប៉ុន ។​សម្តេច​បាន​គូស​បញ្ជា ក់ថា​បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ជប៉ុន​បាន​កើនឡើង​ដល់​ជាង ២​ពាន់​លាន​ដុល្លារ​ហើយ​ក្នុងនោះ​ប្រទេស​កម្ពុជា​នាំចូល ទៅ​ជប៉ុន​មាន​ជាង​១,៦០០​លាន​ដុល្លារ​, ហើយ​ជប៉ុន​នាំទៅ​កម្ពុជា​វិញ​មានតែ ៩០០​លាន​ប៉ុណ្ណោះ​ទេ ។សម្តេច​តេ​ជោ​ក៏ បាន​ជំរុញ​បន្ថែម ទៀត​ក្នុងការ​នាំចូល​ផលិតផល​កសិផល​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ជប៉ុ ន​ជាពិសេស​វត្ថុ​ដើម​កែច្នៃ​ពី​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជប៉ុន។សម្តេច​បន្តថា​រាជរដ្ឋាភិបា ល​កម្ពុជា​នឹង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចរចា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដែលជា​ចំណុច​សំ ខាន់​សំរាប់​អ្នកវិនិយោគ​និង​ទី​២​ពាក់ព័ន្ធ​ទៅនឹង​ពន្ធ​កាត់​ទុក​១​ ភាគរយ​សម្តេច​នឹង​ពិចារណា​ក្នុងការ​លុបចោល ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ ពី​ជំ​នប​នោះ​ថា​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ស្វាគមន៍​លោកនាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO) ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា​សម្តេច​ពិតជា​រីក រាយ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដីពី​អនាគត​អាស៊ី ។​

​លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី ក៏បាន​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ផងដែរ​ដែល​បានអនុញ្ញាត​ឲ្យ​លោកនិងក្រុមការងារ​របស់លោក​បាន​ជួប សម្តែង​ការគួរសម​នាពេលនេះ​។​លោក​ក៏បា ន​អរគុណ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែល​បាន​សហការ​រៀបចំ​ឲ្យ​មាន​វេទិកា​ធុរកិច្ចស្តីពី​បរិ​យា​កស​វិនិយោគ​នៅ​កម្ពុជា ។ លោក​ក៏បាន​អរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ធ្វើ​ឲ្យ​បរិ​យាកាស​នៃ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើងពិសេស​ការបញ្ចប់​តួនាទី​របស់​ស្ថាប័ន​កាំកុងត្រូល​នៅតា ម​មាត់ច្រក់ទ្វារ​អន្តរជាតិ ដែល​ការកែសម្រួល​ទាំងអស់នោះ​គឺ​បាន​ចំណេញ​ពេលវេលា​ច្រើន ។ លោក​បន្តថា​វិនិយោគទុន​ជប៉ុន​មានការ​សាទរ​និង​រីក​រាយ​ចំពោះ​ចំណាត់ការ​នេះ​ពិសេស​ក្រុម​អ្នកធ្វើការងារ​ពាណិជ្ជក​ម្ម​និង​អ្នកវិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន ។​

លោក Nobuhiko Sasaki​បន្តថា JETRO បាន​បើក​ការិយាល័យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១០ ដែល​ពេលនោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ត្រឹម ៤៥ ប៉ុណ្ណោះ​ដែល​បានមក​រកស៊ី​នៅ​កម្ពុជា​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​តាម​ការកត់ត្រា​របស់​អង្គការ JETRO កើនឡើង​រហូតដល់ ២១៦​ក្រុម ហ៊ុន ។

​លោក​ក៏បាន​មានប្រសាសន៍​ជំរាប​ទៅ​សម្ដេច​តេ​ជោ​ថា​៖​អង្គការ JETRO មាន​ផែនការ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​(CDC)​ផងដែរ ។ ជាពិសេស​លោក​ផ្ទាល់​និង​លោក សុខ​ចិន្តា សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹងធ្វើ​ការ ជាមួយគ្នា​ហើយនឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ផងដែរ​ជាពិសេស​ដើម្បី​ជំរុញ​បរិយា កាស​វិនិយោគ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។

​លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​កាលពី​ខែ​មិនា ឆ្នាំ ២០១៩ អ្វីដែល​អង្គការ JETRO បានទទួល​បាន​នោះ​គឺ នៅពេលដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ដឹក​នាំនូវ​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ដែល​បាន​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អ ។លោក​ក៏បាន​អរគុណ​ដល់​សម្ដេច​តេ​ជោ​ដែល​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​រហូតដល់​៧​ចំណុច​ធំៗ​ដើម្បី​បង្កើន​ក៏ដូចជា​កែសម្រួល​កែលម្អ​ដល់​ឱកាស​បរិយា កាស​វិនិយោគ​ធ្វើ​ឲ្យ​ការវិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ​។លើសពីនោះ​លោក​ក៏បាន​ជម្រាប​ថា​លោក នឹងធ្វើ​ការសិក្សា​អំពី​ការវិនិយោគ​នៅ​តំបន់​អាស៊ាន​។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ចំណុច​ល្អៗ​ដែល​លោក​ប្រធាន​អង្គការ JETRO បានលើកឡើង​។សម្តេចបាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុ ជា​បានចាត់ទុក​តួនាទី​វិស័យ​ឯកជន​ជា​ផ្នែក​មួយ​សំខាន់​មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ទេ​គឺ​ខាងក្រៅប្រទេស​ផងដែរ ។សម្ដេច​បាន​មាន​ប្រសា​ស៍​អរគុណ​ចំពោះ​មិត្ត​ជប៉ុន​ក៏ដូច ជា​អង្គការ JETRO ដែល​បាន​ទទួលយក​នូវ​កំណែទម្រង់​របស់រដ្ឋាភិបាល​កម្ពុជាជាពិសេស​ការរំលាយ​កាំសាប និង កាំកុងត្រូល តែម្ដង ។ សម្តេច​បាន​គាំទ្រ​ការចុះ​អនុសារណៈ​រវាង CDC ជាមួយ​អង្គការJETRO ដើម្បី​ធ្វើការ​ជាមួយគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាពិសេ ស​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ភាគី​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជាអោយ​ច្រើន​បន្ថែ​ទៀត​៕