​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាស​លុបចោល​កម្ម​វិធី​ទាំងអស់​នៅ​សប្តា ហ៍​ក្រោយ​

832
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​លុបចោល​រាល់​ជំនួប​ទាំ​អស់​នៅ​សប្តាហ៍​ក្រោយ​ដោយ សារ​តែ​សម្តេច​ត្រូវ​អញ្ជើញ​ទៅពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​ពាក់ព័ន្ធ​បញ្ហា​គ្រិច​ស្មា​ខាងស្តាំ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា​៖ «​ដោយសារ មាន​បញ្ហា​គ្រិច​ស្មា​ខាងស្តាំ​និង​ដោយ​គ្រូពេទ្យ​តម្រូវឱ្យ​ខ្ញុំ​ទៅឱ្យ​គ្រូពេទ្យ​សិង្ហបូរី​ពិនិត្យ​និង​ព្យាបាល ។ ខ្ញុំ​សូម​អា​ធ្យា​ស្រ័យ​ពី​សំណាក់​មិត្ត​ភ​ក្រ័​ទាំង​បរ ទេស​ទាំង​ខ្មែរ​ដែល​ត្រូវ​ជួប​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយនេះ​ដែល​ខ្ញុំ​ត្រូវ​លប់ចោល​នូវ​ជំនួប​នោះ​»​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន ទើបតែ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព​នៅ វេលា​ម៉ោង​៩៖១៥​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា​នេះ​បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ការងារ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ៦​ខែ កក្កដា​នេះ​៕BR​