​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយមាន​របៀបរ​វាៈ​ចំនួន ៥ នៅ​ថ្ងៃស្អែក​

209
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា ឆ្នាំ​២០១៩​ស្អែក​នេះ​គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥ ​។​ នេះ​បើ​យោងតាម​ហ្វេ​ស​បុក​ផ្លូវការ​របស់ លោក ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​រាជ រដ្ឋាភិបាល​កម្ពុជា ។​

​របៀបវារៈ​ទាំងនោះ​មានដូចជា​៖១.​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។​២.​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ អ្នកប្រើប្រាស់ ។​៣.​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។​៤.​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ ពន្លឺព្រះអាទិត្យ​បន្ថែម​៤​គម្រោង​អានុភាព​សរុប ១៤០ មេ​ហ្គា​វ៉ា​ត់ និង ទី​៥. បញ្ហា​ផ្សេងៗ​៕