​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​ទូត​ស៊ុយ​អ៊ែត​ថា​ចំណុច​អាទិភាព​សំខាន់​របស់​កម្ពុជា​គឺ​កត្តា​សុខសន្តិភាព​និង​ស្ថេរភាព

281
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី ៤ ខែ វិច្ឆិកា​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាតឲ្យ​លោក Bjorn Hagg mark ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ស៊ុយ​អ៊ែត​ចូលជួប​សំដែង​ការគួរ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​លោក Bjorn Haggmark ជម្រាបជូន​សម្ដេចតេ​ជោ​ថា​លោក​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បានមក​បំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​លោក​បាន​មានប្រសាសន៍ថា លោក​បាន​ស្វែងយល់​អំពី​សោកនាដកម្ម​របស់​កម្ពុ​ជា​កន្លងមកដែល​សោកនាតកម្ម​ទាំងនោះ​គួរ​គប្បី​ណា​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការវិល​ត្រឡប់មក​វិញ ។ក្នុងន័យនេះ​លោក​បាន​មានប្រសាសន៍ថា​ប្រទេស​ស៊ុយអែត​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​ដល់​តុលាការ​កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​កន្លងមកហើយ​លោក​ក៏បាន​មានប្រសាសន៍​ដែរ​ថា​កន្លងមក​ស៊ុយអែត​ក៏បានផ្ដល់​ជំនួយ​មក​ក​ម្ពុ​ជា​ជាដំបូង​តាមរយៈ​ជំនួយ​មនុស្សធម៌​ហើយ​នៅពេលនេះ​ទៀត​ក៏​កំពុ ងតែ​រួមចំណែក​ជួយ​ដល់​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​កម្ពុជា​ផងដែរ ។ ក្នុងន័យនេះ​លោក​បាន​មានប្រសាសន៍ថា​តាមរយៈ​អ្វីដែល​បានធ្វើ​កន្លងមកនេះ​បេសកកម្មការទូត​របស់លោក​ម​ក​កាន់​កម្ពុជា​លោក​នឹងមិន​ចំណាយពេល​ទៅលើ​អ្វី​ផ្សេងក្រៅពី​ការជំរុញ​ទំនាក់ទំនង​ដែលមាន​ស្រាប់និងពង្រីក​ទំនាក់ទំនង​ដែលមាន ជាពិសេស​ទំនាក់ទំនង​ទៅលើ​បញ្ហា​ពិភពលោកបញ្ហា​សកល​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុក៏ដូចជា​បញ្ហា​សកលភាវូ បនីយកម្ម​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សំដែង​នូវ​ការស្វាគមន៍​និង​អបអរសាទរ​ជូន​ចំពោះ Bjorn Haggmark ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និងពេញ​សមត្ ថភាព​នៅ​កម្ពុជា​សម្ដេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​ប្រជាជន រដ្ឋាភិបាល​ស៊ុយ​អ៊ែត​និង លោក Bjorn Haggmark ដែល​កន្លងមក​តែងតែ​ជួយ​ដល់កម្ពុជា​ទាំង​ផ្នែក​មនុស្សធម៌​ទាំង​ការអភិវឌ្ឍ ។

​សម្ដេច​តេ​ជោ​បាន​លើកឡើងថា​ជា​ការពិត​កម្ពុជា​ទទួល​រក​នូវ​សោកនាថកម្ម​ពី​អតីតកាល​ហើយ​ប្រទេស​ស៊ុយអែត​ជា​ប្រទេសមួយ​ដែល​មិន​ទទួលស្គាល់​អតីត​ខ្មែរក្រហម​ឲ្យ​អង្គុយ​នៅ​កៅអី​អង្គការ​អន្តរជាតិ​ហើយពី​នោះ​ទៀត​ក៏បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​បើក​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ស្តុក​ហូ​មហើយ​ចាប់ពីពេលនោះ​មកប្រទេស​ស៊ុយអែត​ជា​ប្រទេសមួយ​ដែល​បានផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៤ ។ សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ​ជំ​នួ យ​របស់​ប្រទេស​ស៊ុយអែត​និង​រដ្ឋាភិបាល​ស៊ុយអែត​ក្នុងការ​កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​គឺជា​ការជួយ​ដល់​កម្ពុជា​ក្នុងការ​ស្វែងរក​សច្ចធម៌​ពិត​ហើយ​កន្លងមកនេះ​ក៏បាន​បន្ត​ជួយ​ដល់​កម្ពុជា​យើង​លើ​វិស័យ​អភិវឌ្ឍ​ដែរ ។

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ផងដែរ​ថា​ក្រៅពី​កិច្ចសហប្រតិបត្តិការ​និង​ជំនួយ​លើ​ឆាក​អន្តរជាតិ​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​សាកល ភាវូបនីយកម្ម ។​សម្ដេច​បានស្នើ​ឲ្យ​លោក Bjorn Haggmark ពិនិត្យ​ពិចារណា​ស្វែងរក​ជាមួយ​ភាគី​កម្ពុជា​លើ​វិស័យ​ដទៃទៀត​ដែល​យើង​អាច​សហការ​នេះ​បាន ។ សម្ដេច​ឆ្លៀតឱកាស​នេះដែរ​ក៏បាន​ជម្រាបជូន​លោក Bjorn Haggmark អំពី​ចំណុច​អាទិភាព​ចំបង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​គឺ​កត្តា សុខសន្តិភាព និង​ស្ថេរភាពដែលជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​ការអភិ វឌ្ឍ​របស់​កម្ពុ​ជា​ហើយ​ក៏បាន​ជម្រាបជូន​ផងដែរ​នូវ​មហិច្ឆតា​របស់​កម្ពុជា​នោះ​គឺ​កែប្រែ​ប្រ ទេស​កម្ពុជា​ពី ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ៕