​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ទៅលើ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​បង្ហោះ​នៅលើ​វេ​ប​សាយ​

364
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ​ធ្វើការ​ត្រួតពិនិត្យ​និង​ចាត់ វិធានការ​រាល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន​ដែល​បាន​ថត​និង​បែកធ្លាយ​ដោយ​ខ្លួនឯង​ដែលមាន​តាម​វេ​ប​សាយ​មួយចំនួន​។​ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន​ដែល​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ​ដែល​នេះ​ក៏​ជាការ​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌​និង​កិត្តិយស​ស្ត្រី​ខ្មែរ​ផងដែរ​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ ២០២០​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​អនុប្រធាន​កិត្តិយស​«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​បែប នេះ​នៅក្នុង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០​របស់​« ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​នា​ប​ញ​រឹក​ថ្ងៃទី ១៧ ខែ កុម្ភៈ​នេះ​។​

​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរថា​៖«​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​អោយ​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ក្នុង​បទល្មើស បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល​និង​ចាត់វិធានការ​រល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន​ដែល​បាន​ថត​និង​បែកធ្លាយ​ដោយ​ខ្លួនឯង​ដែលមាន​តាម​វេ​ប សាយ​មួយចំនួន​ព្រោះនេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស​និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ​ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​អោយធ្វើ​បែប​នោះ ឡើយ ។ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន​ដែល មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុលនិយម​ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ​ដែល​នេះ​ក៏​ជាការ​ប៉ះពាល់​ដល់​តម្លៃ សីលធម៌​និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផងដែរ​» ៕