“​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​និម្មិត​សញ្ញា​នៃ​កម្លាំង​រួបរួម​ជាតិ​កម្លាំង​សាមគ្គី​ជាតិ និង​សន្តិភាព​យូរអង្វែង​”

97
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។ លោក​បន្តថា «​អត់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រទេស​យើង​គ្មាន​សន្តិភាព​ទេ​។​ដូច្នេះ​យើង​ត្រូវការ​គាំពារ​និង​គាំទ្រ​សម្តេច​តេ​ជោ ដែល​លោក​ជា​និម្មិត​សញ្ញា នៃ​កម្លាំង​រួបរួម​ជាតិ កម្លាំង​សាមគ្គី​ជាតិ និង​សន្តិភាព​យូរអង្វែង​»​។​

​លោក​តំណាងរាស្ត្រ​បាន​សង្កត់ធ្ងន់ថា​«​អ្នក​ធ្វើបាប​ខ្មែរ​មិនមែន​បរទេស​ទេ​គឺ​ខ្មែរ​គ្នាឯង​នឹង​ដែលមាន​ច​រឹក​ក្បត់ជាតិ​ត​ពូជ​»​។​លោក​បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក​និង​ភរិយា​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ស្រុក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​សម្ភព​មួយ ក្នុង​មណ្ឌល​សុខភាព​ច្រាច់ ស្ថិត​ក្នុងភូមិ​បដិវត្ត ឃុំ​ច្រាច់ ស្រុក​ជ​យ័​សែន ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​


​នៅក្នុង​ឱកាស​នោះ​លោក​សួស​យ៉ា​រ៉ា​និង​ភរិយា​បាន​ឧបត្ថម្ភ​ការចាក់ដី​២០០​ឡាន​,​កំ​ព្យូ​ទ័​រ​លែ​ប​ថប​ព្រី​ន​ធ័​រ​១​គ្រឿង​និង​រថយន្ត​សង្គ្រោះ​១​គ្រឿង​ជូន​ដល់​មណ្ឌល​សុខភាព​ច្រាច់​។​ឧបត្ថម្ភ​លួស​បន្លា​សម្រាប់​ព័ទ្ធរបង​សាលា​បដិវត្ត​ឧបត្ថម្ភ​អណ្តូងស្នប់​និង​បន្ទប់ទឹក​សម្រាប់​គណបក្ស​ឃុំ​និង​ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​បាន​ចូលរួម​ផងដែរ​៕S/​