​សម្តេច​តេ​ជោ ហ៊ុន សែន៖កម្ពុជា ចិន ជាមិត្តដែកថែបដែលកើតចេញពីភាពស្មោះត្រង់រវាងមិត្តនិងមិត្ត

1374
ចែករម្លែក

​ភ្នំពេញ​៖ លោក ស្យុ​ង ប៉ (Xiong Bo)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​គោរព​លាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៤​ខែកញ្ញា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នេះ​បន្ទាប់ពី​រូបលោក​បាន​បញ្ចា​ប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖ លោក ស្យុ​ង ប៉ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​លេ​ជ្រៅ​បំផុត ដែល​បាន​គាំទ្រ​បេសកកម្ម​របស់លោក​ឲ្យ​ទទួលបាន​ជោគជ័យ​នៅ កម្ពុជា ។ លោក​បាន​បន្តថា​ក្នុ​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ​លោក​បានធ្វើ​ការងារ​ជា​ច្រើ​ក្នុង​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ ពិសេស​ការរៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ចរ​បស់​លោក​ប្រធានាធិបតី​ចិន និង នាយករដ្ឋមន្ត្រី​ចិន​មកកាន់ កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន និង ថ្នាក់​នាំ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ។​

​លោក ស្យុ​ង ប៉ ក៏បាន​ជម្រាបជូន​សម្តេច​ផងដែរ​ថា​៖​ក្នុង​រយៈពេល ២ ឆ្នាំកន្លងមក​នេះ​គឺ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការអនុវត្ត នយោបាយ​ខ្សែក្រវ៉ាត់ និង ផ្លូវ និង កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត ដែល​ក្នុងនោះ​បានផ្តល់​លទ្ធផល​យ៉ាង​ត្រ​ចេះ​ត្រចង់ ។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជិ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ស្យុ​ង ប៉ ដែល​បាន​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហ ប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​កម្ពុជានិងចិន​កាន់តែ​រី​ចំរើន​ថែមទៀត​។​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ទំនាក់ទំនង​រវាង​ប្រទេស ទាំងពីរ គឺ​ឈានទៅដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ។ សម្តេច​តេ​ជោ​បាន​រំលឹកថា​ថ្មីៗ​នេះ​លោក ប្រធានាធិបតី ស៊ី ជីន​ពីង បាន​លើកឡើងថា​ទំនាក់​ទំនាក់រ​វ​ងា​ប្រទេស​ទាំំ​ង​ពីរ​គឺជា​មិត្ត​ដែកថែប នោះ​គឺ​កសាងឡើង​ដោយ​ភាព​ស្មោះ ត្រង់​រវាង​មិត្ត​និង​មិត្ត ។ សម្តេ ច​ តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​ចិត្ត​ដែល​បាន​ជួយ​ដល់​កម្ពុជា ជាង​រៀង​រហូតមក ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យលោក ស្យុ​ង ប៉ (Xiong Bo)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលានាព្រឹកថ្ងៃទី ២៤ ខែកញ្ញានៅវិមានសន្តិភាព៕