​សម្តេច​តេ​ជោ ហ៊ុន សែន​៖​កម្ពុជា​គាំទ្រ​ការពិភាក្សា​ដើម្បី​រៀបចំ​នូវ​ផែនការ​សកម្មភាព​ថ្មី​ឆ្នាំ​២០២១ -២០២៥ រវាង​អាស៊ាន ឥណ្ឌា

336
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជ​បាន​ថ្លែង​គូសបញ្ជាក់ថា​កម្ពុជា​សូម​គាំទ្រដល់​ការពិភាក្សា​ដើម្បី​រៀប ចំ​នូវ​ផែនការ​សកម្មភាព​ថ្មី​ឆ្នាំ ២០២១-២០២៥ ដែលជា​ឯកសារ​សម្រាប់​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រួម​ដែល​នឹងផ្តល់​ផលប្រយោជន៍​ឲ្យ​អាស៊ាន​និង​ឥណ្ឌា ។ នេះ​បើ​យោងតាម​ប្រភព​ព័​ត៍​មាន​ដែល​ផ្តល់​ឲ្យ​ដោយ​រាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១៦ដែល​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​របស់ខ្លួន​ក្រោមវត្តមាន​របស់​ប្រមុខ រដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ព្រឹក​ថ្ងៃទី ៣ ខែ វិច្ឆិកា​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់ថា​៖«​កម្ពុជា​សូម​គាំទ្រ​ដល់​ការពិភាក្សា​ដើម្បី​រៀបចំ​នូវ​ផែនការ​សកម្មភាព​ថ្មីឆ្នាំ​ ២០២១-២០២៥ ជា​ឯកសារ​សម្រាប់​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រួម​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​អាស៊ាន​និង​ឥណ្ឌា​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖​ជាមួយគ្នានេះ​កម្ពុជា​សូម​លើកទឹកចិត្ត​អា ស៊ាន​និង​ឥណ្ឌា​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការពង្រឹង​និង​ពង្រីក​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​អាស៊ាន​និង​ឥណ្ឌា​បន្ថែមទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម ​២០០​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០២២​។​កម្ពុជា​សូមលើកទឹកចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​ការតភ្ជាប់​ជា​រូបវ័ន្ត​និង​ឌីជីថល​រវាង​អាស៊ាន​និង​ឥណ្ឌា​ជា​ពិស​សម្រាប់​ប្រទេសកម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​និង វៀតណាម​តាមរយៈ​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន​និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី ១៦ នេះ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ី ជម្រៅ​ទាក់ទិន​ទៅ​វឌ្ឍនភាព​និង​ការរីកចម្រើន​នានា​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​-​ឥណ្ឌាក្នុង​រយ​:​ពេល​ជាង​១៦​ឆ្នាំកន្លងមក។នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នេះដែរ​មេដឹកនាំ​ឥណ្ឌា​បាន​លើក​យកមក​ពិ ភាក្សា​ពី​បញ្ហា​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក​ក្នុងនោះ​ឥណ្ឌា​បានលើកឡើង​ពី​ការជាប់​ពាក់ព័ន្ធ​របស់ខ្លួន ​ដោយមាន​ការ​ច្របាច់​បញ្ចូល​ជាមួយ​គោលនយោបាយ​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើ ត(Act East Polocy)តាមរយៈ​វិស័យ​ចំនួន៤គឺ​ការការពារ​សន្តិសុខ​ម​ហាសមុទ្រ​ឥណ្ឌា ,​សមាហរណកម្ម​ជាមួយ​អាស៊ីអាគ្នេយ៍ ,​ការធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ នឹង​ការធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​មហាអំណាច នានា​និង​ការគ្រប់គ្រង​ជម្លោះ​ជាមួយ​ប្រទេ ស​ចិន​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​លើក​ទី​១៦​នេះដែរ​មេដឹកនាំ​អាស៊ានឥណ្ឌាបាន​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ឥណ្ឌា​លើក​ទី​១៦ ក្នុង​បរិយា កាស​រីករាយ​និង​រ៉ា​ក់​ទាក់​បំផុត ៕BR