​សម្តេច​តេ​ជោ ហ៊ុន សែន​៖​កម្ពុជា​អាច​នឹងដាក់​ប្រទេស​អ៊ីរ៉ង់​មួយទៀត​ទៅក្នុង​ចំណោម​ប្រទេស​មិន​ឲ្យ​ឆ្លង​ចូល​កម្ពុជា​

111
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​បាត់ដំបង​)៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​នេះ​បាន​លើកឡើងថា​កម្ពុជា​កំពុង​ពិចារណាដាក់​ប្រទេស​អ៊ីរ៉ង់​មួយទៀត​ជា​ប្រទេស​ហាម​ឆ្លង​ចូល​ប្រទេស​កម្ពុជា ។ ការប្រកាស​បែបនេះ​នេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បានចេញ​បំរាម ប្រទេស​ចំនួន ៥ មិន​ឲ្យ​ឆ្លង​ចូល​កម្ពុជា​រយៈពេល ៣០ ថ្ងៃ ។

​ថ្លែង​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦នៅ​ខេត្តបាត់ដំបង​នា​ព្រលប់​ថ្ងៃទី១៤ខែមីនាសម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​កម្ពុជា​អាចដាក់​ប្រទេស​អ៊ីរ៉ង់​មួយទៀត​ទៅក្នុង​ចំ ណោម​ប្រទេស​ដែល​ត្រូវបាន​ហាម​ឆ្លង​ចូល​កម្ពុជា​បន្ទាប់ពី​ពិនិត្យឃើញថា​ប្រទេស​អ៊ីរ៉ង់​មានការ​ខ្វះចន្លោះ​ខណៈដែល​ប្រទេសមួយ​នេះ​កំពុង​តែមាន ការឆ្លង​រីក​រាលដាល​ជំងឺ Covid-19​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​យើង​កំពុង​ពិនិត្យមើល​ប្រទេស​អ៊ីរ៉ង់​មួយទៀត​ដែលមាន​ការខ្វះចន្លោះ​ឬ​អាច​មិនទាន់​គិតដល់​ពី​សំណាក់​ក្រសួង សុខាភិបាល ,​ប្រទេស​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​កំពុងមាន​ការឆ្លង​រីក​រាលដាល​(Covid-19) យើង​អាចដាក់​ចូលក្នុង​បញ្ជី​នៃ​ការផ្អាក​ធ្វើដំណើរ​នៃ​ពលរដ្ឋ​អ៊ីរ៉ង់​ចូលមក​កាន់​កម្ពុ ជា​ក្នុង​រយៈពេល​៣០​ថ្ងៃ​ដែលជា​វិធាន​ផ្ទៃក្នុង​របស់​យើង​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ទីក្រុង​ភ្នំពេញ​និង​ខេត្តសៀមរាប​»​។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ១៩ពី​ប្រទេស​ដែល​កំពុងមាន​ជំងឺឆ្លង​ដ៏​គំហុគ​ក្រសួងសុខាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១៣​ខែមីនា​បានដាក់​ការហាមឃាត់ ប្រទេស​ចំនួន​០៥​មិនអោយ​ឆ្លង​ចូល​កម្ពុជា​ចំនួន​៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​ ២០២០ គឺ​រួមមាន​៖១.​សហរដ្ឋ អាមេរិក​, ២.​បារាំង​, ៣.​អាល្លឺម៉ង់​, ៤.​អេ​ស្ប៉ា​ញ និង​៥.​ប្រទេស​អ៊ីតាលី ។​

​ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏បាន​ថ្លែង​បញ្ចាក់​ផង ដែរ​ថា​៖​ការសម្រេច​បិទ​មិនឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ចំនួន៥ ឆ្លង​ចូល​ម​កម្ពុជាមិនមែនជា​ការរើសអើង​ទេ​ប៉ុន្តែ​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីត​១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅក្នុង​ប្រទេស​ទាំងនោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​គ្រាន់តែ​គូសបញ្ជាក់​នេះ​មិនមែនជា​ការរើសអើង​ទេ …»​។​សម្តេច​បានលើកឡើង​ថា​នៅ​អាមេរិក​បានដាក់​ប្រទេសក្នុង​គ្រាអាសន្ន​ហើយ​,​នៅ​អេ​ស្ប៉ា​ញ​មានការ​ដាក់​រដ្ឋ​នៅក្នុង​គ្រាអាសន្ន​ហើយ​,​នៅ​ប្រទេស​អ៊ីតាលី​បាន​បិទ​ប្រទេស​ទាំងស្រុង​,​អ្ន​នៅ​អាល្លឺម៉ង់​និង​នៅ​បារាំង​ការជួបជុំត្រឹមតែ​១​ពាន់​នាក់​ត្រូវបាន​ហាមឃាត់ ។ ជាមួយគ្នា​នោះ​ប្រទេស​ទាំងនោះ​ក៏​គ្មាន​ជើងហោះហើរ​ភ្ជាប់​ជាមួយនឹង​កម្ពុជា​ផងដែរ​ដូច្នេះ​បើទោះបីជា​ភ្ញៀវ​ទាំងនោះ​មិនបាន​ចូលមក​កម្ពុជា​មួយរយៈ​ដែល​ត្រូវអនុវត្ត​រហូតដល់​ថ្ងៃទី ១៧ មីនាឯណោះ ដើម្បី​ឱ្យមាន​ពេលវេលា​ក្នុងការ​លុប​សំបុត្រ​យន្ តហោះ​មកកាន់​ប្រទេស​កម្ពុជា​ក៏ប៉ុន្តែកន្លែង​នោះ​គឺជា​កន្លែង​ដែល​មានការ​ផ្ទុះឡើង​យ៉ាងខ្លាំង​នូវ​មេរោគ​នេះ ក្នុងពេលដែល​ប្រទេស​ផ្សេងទៀត​គេ​មាន​វិធាន​តឹងរ៉ឹង​ជាងនេះទៅ ទៀត ៕ BR