​សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​តា​តៃ​លើ​របស់​ក្រុមហ៊ុន​ចិន​

271
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​និង​គាំទ្រ​ចំពោះគម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ថ្មី​មួយទៀត​និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បរិក្ខា​បំរើ​ឲ្យ​វិស័យ​ថាមពល​អគ្គិសនី​នៅក្នុង​ប្រទេស​កម្ពុជា​។​ខណៈដែល​ក្រុមហ៊ុន​ចិន​បាន​ស្នើសុំ​ឲ្យ​សម្តេច​គាំទ្រ​ចំពោះ​គម្រោង​វិនិ យោគ​ថ្មី​នេះ ។នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី ។​


​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ កញ្ញា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ប្រតិភូ​នៃ​ក្រុមហ៊ុនCHINT Group,​​ដឹកនាំ​ដោយ​លោក ណាន ឈុន ហួយ​( Nan Cunhui )​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ​CHINT Group,ចូលជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា​នេះ​។​
​ ​
​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​ក្រុមហ៊ុន​ទាំង​៣​របស់​ប្រទេស​ចិន​ដែល​ធ្លាប់ ទទួលបាន​ជោគជ័យ​ក្នុងការ​វិនិយោគ​លើ​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ថា​ក្រុមហ៊ុន​ខ្លួន​ពេញចិត្ត​ក្នុងការ​បន្ត​វិនិយោគ​នៅ​កម្ពុជា ដោយបាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​តា​តៃ​លើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ការគាំទ្រ​ពីស​ម្តេច នាយករដ្ឋមន្ត្រី ។​ក្រុមហ៊ុន​មានជំនឿថា​វា​នឹង​ផ្ដល់​ផលចំណេញ​យ៉ាងច្រើន​ពីព្រោះ​គម្រោង​នេះ​គឺ​ប្រើប្រាស់​ប្រភពទឹក​តែមួយ​ដែល​ស្តិ​ត​នៅ​ពីលើ​វា​រី​អគ្គិសនី​តា​តៃ​ក្រោ ម​ដែល​នឹង​ជួយ​បំពេញតម្រូវការ​នៃ​ការប្រើប្រាស់​អគ្គិសនី​នៅក្នុង​ប្រទេស​ដែល​កំពុង​ត្រូវការ​ចាំបាច់​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​និង​កំណើន​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ជាមួយគ្នា​នោះ​ផងដែរ​គណៈប្រតិភូ​ក្រុមហ៊ុន​ចិន​ទាំងបី​ក៏បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧ​ប ករ​ណ៍​ដែល​បំរើការ​ទៅលើ​វិស័យ​ថាមពល​ដូចជា ត្រង់​ស្វូ បន្ទះ​សូ​ឡា គ្រឿង​បង្គុំ អគ្គិ សនី និង​ឧបករណ៍​ផ្សេងៗ​ទៀត​សម្រាប់​ប្រើប្រាស់​នៅក្នុង​ស្រុក ដែលជា​ការកាត់បន្ថយ​ថ្លែ​ចំណាយ​ខ្ពស់ ព្រោះ​ឧបករណ៍​ដែល​គាត់​ផលិត​នេះ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​និង​សន្សំសំចៃ​ភ្លើង​ខ្ពស់​និង​មិន​ប៉ះពាល់ ដល់​បរិស្ថាន ។​
​ ​
​បើតាម​លោក ស្រ៊ី ថាមរុង្គ វា​រី​អគ្គិសនី​តា​តៃ​លើ​នេះ​និង​ផ្តល់​អនុភាព​ថាមពល​អគ្គិសនី​ប្រមាន​១៥០ មេ​ហ្គា​វ៉ា​ត់ ខណៈដែល​វា​រី​អគ្គិសនី​តា​តៃ​មាន​អនុ ភាព​អគ្គិសនី​ប្រមាណ ២៤០ មេ​ហ្គា​វ៉ា​ត់ ។​ លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថាក្រុមហ៊ុនមិនបានបញ្ជក់អំពីទុន វិនិយោគនោះទេ ។

គួរ​បញ្ជាក់ថា​កន្លងមក​ក្រុមហ៊ុន​ចិន​ខាងលើ​បាន​វិនិយោគ​ទៅលើ​គម្រោង​វា​រី​អគ្គិសនី​តា​តៃ​ដែល​បច្ចុប្បន្ននេះ​កំពុង​ទទួលបាន​ជោគជ័យ​ហើយ​កំពុង សម្លឹង​ឱកាស​វិនិយោគ​បន្ត​។​ក្រុមហ៊ុន​បានបង្ហាញ​នូវ​ភាព​ជឿជាក់ថា​ក្នុង​រយៈ​ពេលដែល​ក្រុមហ៊ុន​បានមក​បណ្តាក់​ទុន វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជាជាង​១០​ឆ្នាំ​កន្លងមកនេះ​។​អ្វីដែល​ក្រុមហ៊ុន​បានឃើញ​ច្បា ស់​គឺ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​មានការ​រីកចម្រើន​រួមទាំង​កំណើន សេដ្ឋកិច្ច សង្គមកិច្ច​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​មាន​ជំនឿ​ជឿជាក់​ក្នុង​ការបន្ត​ដាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តទៀត​ដើម្បី​ជួយ​អភិវឌ្ឍន៍ប្រទេស​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ថ្មី​នេះ​ដោយ​សម្តេច​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុមហ៊ុន CHINT Group និង ក្រុមហ៊ុន​២​ទៀត​ចំពោះ​ការ​និ​យោគ​នៅ​កម្ពុជា​គឺ​បានបង្ហាញ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ស្របទៅនឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា​និង​ចិន ។ សម្ដេច​បាន​មានប្រសាសន៍ថា​អគ្គិសនី​ក៏​ជា​ចំណុច​អាទិភាព​មួយ​នៅក្នុង​ចំណោម​អាទិភាព​ទាំង​៤​បន្ទាប់ពី អភិវឌ្ឍន៍​ធនធានមនុស្ស​ព្រោះ​ការអភិវឌ្ឍន៍​របស់​យើង​មាន​ល្បឿន​លឿន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​មានការ​កើនឡើង​ខ្លាំង​សូម្បី​ស​ម្តេចក៏​មិន ចង់​ជឿ​ចំពោះ​ភាព​លឿន​និង​រហ័ស​នេះដែរ ពីមុន​យើង​ប្រើប្រាស់​ថាមពល​អគ្គិសនី​ត្រឹមតែ ៣០ មេ​ហ្គា​វ៉ា​ត់​រហូតមក​ដល់ពេលនេះ​តម្រូវការ​មាន​រហូតរាប់ពាន់​មេ​ហ្គា​វ៉ា​ត់​ក៏​យើង​នៅតែ​ខ្វះ​ទៀត​។​ដូច្នេះ​ការវិនិ យោគ​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេ សជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត ។​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​អគ្គិសនី​មិន​ត្រឹមតែ​សម្រាប់​បំរើ​ឲ្យ​ទីប្រជុំជន​និង​ទីក្រុង​ធំៗប៉ុណ្ណោះ​ទេ​តែ​រាជរដ្ឋាភិ បា លត្រូវការ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅកាន់​ទីជនបទ​ទូទាំង​ប្រទេស​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់ៗ​គ្នា ។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​មិនត្រូវ​មើល​តែ​លទ្ធភាព​ផលិត​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងប្រទេស​ដែលមានមនុស្ស​ប្រមាណ១៦លាន​នាក់​នោះ ទេ​គឺ​ត្រូវ​មើល​ទីផ្សារ​អាស៊ាន​,​ទីផ្សារ​តំបន់​ជាពិសេស​កិច្ចព្រមព្រៀង​ថ្មី​នៅក្នុង​អាស៊ាន​ជា មួយ​ដៃគូ​(ACTP)​ដែល គ្រោង​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​ខាងមុខនិង​ទីផ្សារ​អឺ​រ៉ាស៊ី​។​មាន ន័យថា​រាល់​ការវិនិយោគ​ផលិត​ទំនិញ​មិនត្រូវ​មើល​ត្រឹមតែ​បំរើ​នូវ​សេចក្តីត្រូវការ​របស់ ប្រជាជន​កម្ពុជា​ទេ​គឺ​ត្រូវ​គិត​ទៅលើ​ការផលិត​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​ដទៃទៀត​ផងដែរ​។​សម្តេច​តេ​ជោ​បាន​បន្ត​ថាស​ព្ធ​ថ្ងៃនេះ​កម្ពុជា​មិនទាន់​មាន​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ទាំង​នោះទេ​សូម្បី​ទីផ្សារ​ចិន​យើង​មិនមាន​ទាំង​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​គ្រប់​ទៅតាម​តម្រូវការ​ទៅ​ទីផ្សារ​ចិនផង​ដូចនេះ​ការផលិត​ត្រូវ​សម្លឹងមើល​ទៅកាន់​ទីផ្សារ​អា ស៊ាន និង ក្នុង​តំបន់ និង ដៃគូ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​។​
​ ​
​ជារួម​សម្ដេច​តេ​ជោ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន​ចិន​បានលើកឡើង​ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ដើម្បី​រួម​ចំ ណែ​ក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេ ស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត ៕