​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្សី​គឺជា​ទំនាក់ ទំនងជា​ប្រវត្តិសាស្ត្រ

400
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាប​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចាត់ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្សី​គឺជា​ទំនាក់ ទំនងជា​ប្រវត្តិសាស្ត្រ​ដែលមាន​ជា​យូរលង់​ណាស់​មកហើយ ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​បែបនេះ​ទៅកាន់​លោក LIYAS UMAKHANOV អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃទី ១៦ ខែ មករា នេះ​នៅ​សណ្ឋាគារ LOTUS BLANC ខេត្តសៀមរាប ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែនបាន​មា នប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នេះ​ថាៈ​លោក LIYAS UMAKHANOV បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ចំពោះ​រូបលោក​ផ្ទាល់​ក៏ដូចជា ប្រតិភូ​របស់លោក​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​វេទិកា ACC និង APPF ។


​លោក LIYAS UMAKHANOV​ក៏បាន​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​បានល្អ​ឥតខ្ចោះ​នូវ​កម្មវិធី​ACC​និង​APPF ហើយ​លោក​បាន​មាន​ប្រសា​ស ន៍​ថា​៖ នៅ​រុស្ស៊ី​ឆ្នាំនេះ​ចាត់ទុកថា​ជា​ឆ្នាំ​វប្បធម៌​របស់​កម្ពុជា​ក្នុងន័យនេះ​ប្រតិភូ​របស់លោក​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​ឆ្នាំ​វប្បធម៌​កម្ពុជា​នៅ រុស្ស៊ី​នេះ​ទទួលបាន​ជោគជ័យ​ហើយក៏​ជាការ​រួមចំណែក​ដល់​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់​ទំនងជា​យូរលង់​ណាស់​មកហើយ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក LIYAS UMAKHANOV និង ប្រតិភូ​ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ACC និង APPF ។ សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នេះ​គឺ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​ហើយ​ជាងនេះទៀត សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង រុស្សី​គឺជា​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​មាន​ជា​យូរលង់​ណាស់​មកហើយ ៗ ជាពិសេស​រុស្ស៊ី​បាន​ជួយ​ដល់​កម្ពុជា​នៅពេលដែល​កម្ពុជា​ជួប​ការពិបាក​បំផុត​នៅពេលដែល​កម្ពុជា​ទើបបាន​រំដោះ​ចេញពី​របប​ប៉ុលពត ហើយពី​នោះ​ទៅ ទៀត​រុស្ស៊ី​ក៏បាន​បន្សល់​នូវ​ស្នាដៃ​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែរ​នៅ​កម្ពុជា​ដូចជា​មន្ទីរ​ពេទ្យរុស្ស៊ី និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(​តិច​ណូ​)​ជាដើម​ហើយ​រុស្ស៊ី ក៏បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ជាពិសេស​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​នៅ​រុស្ស៊ី​សព្វថ្ងៃនេះ​បានក្លាយ​ជា សមាជិក​រាជរដ្ឋាភិបាល និង​កំពុងធ្វើការ​ងារ​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ពី​នោះ​ទៅទៀត​ស​ម្តេចក៏ បាន​ថ្លែងអំណរគុណ​ចំពោះ​រុស្ស៊ី​ដែល​បាន​សហការ​លើ​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ហើយក៏​បាន​ជូនពរ​ដល់​ប្រតិភូ​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​ស្នាក់ នៅ​ក៏​ដូ​ចេ​ជា​ពេល​វិលត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​ផងដែរ ៕​

រូបថតលោក កុក គី