​សម្តេច​តេ​ជោ ហ៊ុន សែន ជប់លៀង​ផ្លូវ​ការជូន​គណៈប្រតិភូ​អន្តរជាតិ​ នៃ​កិច្ចប្រជុំ​កំពូល​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩-​កម្ពុជា​

172
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានរៀបចំ​ពិធីជប់លៀង​ផ្លូវ​ការជូន​គណៈប្រតិភូ​អន្តរជាតិ​នៃ​កិច្ចប្រជុំ​កំពូល​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩-​កម្ពុជា នៅ​រាត្រី​ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ២០១៩ នេះ​នៅ​រាជធានី​ភ្នំពេញ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សំដែង​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីជប់លៀង​ជា​ផ្លូវ​ការជូន​គណៈ​ប្រតិភូ​នៃ​កិច្ចប្រជុំ​កំពូល​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ២០១៩-​កម្ពុជា ដែល​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នាពេលនេះ។សម្តេច​តេ​ជោ​បាន​ស្វាគមន៍​និង​ថ្លែងអំណរគុណភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​ដ៏​មាន​អត្ថន័យ​នេះ​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុងតំបន់​ឤ​ស៊ី​ប៉ាស៊ីហ្វិក​ ជាពិសេស​គឺ​ការពង្រឹង​ភាពជា​ដៃគូ​និង​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់ភាគីពាក់​ព័ន្ធ​ដើម្បី​បង្កើតឱ្យមាន​ការពិភាក្សា​រួមគ្នា​ជាមួយ​គ្រប់​ជាតិសាសន៍​ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុខ​សន្តិភាព​និង​វិបុលភាព​ដើម្បី​ភាពសុខដុមរមនា​នៃ​ប្រជាជន​នៅក្នុង​តំបន់​ឤ​ស៊ី​ប៉ា​ស៊ីហ្វិ​ក និង ពិភពលោក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ ការជួបជុំ​ទទួលទាន​ឤ​ហារ​នា​រាត្រី​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​ឤ​ស៊ីប៉ាស៊ីហ្វិក​មានឱកាស​បាន​បង្កើន​ចំណងមិត្តភាព​និង​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ្ធ​ ជាពិសេស​គឺ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គាំទ្រ​គ្នា​ទៅវិញទៅមក​រួមគ្នា​ថែរក្សា​នូវ​គុណ​តម្លៃ​សកល​និង​សុខសន្តិភាព​សម្រាប់​តំបន់​និង​ពិភពលោក​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការគោរព​និង​ការយោគយល់​គ្នា​ព្រមទាំង​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត ។​

​គួរ​បញ្ជាក់ដែរថា​ កម្ពុ​ជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កិច្ច​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ២០១៩-កម្ពុជា ក្រោម​ប្រធានបទ​ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះនាពេល​បច្ចុប្បន្ន​៖​​ សន្តិភាព​ការបង្រួបបង្រួម​ជាតិ​ការពឹង​ពាក់​គ្នា​ទៅវិញទៅមក ​វិបុលភាព​ទៅវិញទៅមក​និង​គុណ​តម្លៃ​សកល​»​ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធពិធី​បើក​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​ ដែលមាន​អ្នកចូលរួម​ចំនួន ៨៦០ នាក់មកពី​បណ្ដា​ប្រទេស​ចំនួន​៤៨​ប្រទេស ៕/Ha