​សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​ក្រុមហ៊ុន Guhong បណ្តា​ទុនវិនិយោគ​នាំចេញ​នូវ​ផលិត​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​

999
ចែករម្លែក
  • 2
    Shares

ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​លោក លី គាន​(Li Qian)​នាយក សាជីវកម្ម​អភិវឌ្ឍន៍​កួ​ហុង (Guangxi Guhong Development Corporation) នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​ចូលជួប​សំដែង ការគួរសម នៅ​ល្ងាច​ថ្ងៃទី ១០ ខែ កញ្ញា​នេះ នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន ។​


​ ​
​ ​ក្នុងជំនួប​លោក លី ឈាន (Li Qian)​បាន​មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ក្រុមហ៊ុន​របស់ លោក បានធ្វើការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​មានរ​យះ​ពេល​៦​ឆ្នាំ​មកហើយ ។ កាលពីពេល​កន្លងមក​ក្រុមហ៊ុន បានធ្វើការ​នាំចូល​អង្គ​រ​ប្រមាណ ៥ ម៉ឺន​តោន​មកកាន​ទីក្រុង​ណាន​នី​ង ។ ជាមួយគ្នានេះ​លោក​ប្រធាន​បានធ្វើ​ការស្នើសុំ​ការអនុញ្ញាត​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លើ​ភាពអនុគ្រោះ​កូតា​ក្នុងការ​នាំចូល​កសិផល​កសិកម្ម​វេច​ស្ងួត ដូចជា​គ្រាប់ស្វាយចន្ទី និង ស្វាយ​ក្រៀម មកកាន់​ទីក្រុង​ណាន​នី​ង​នៅពេល​ខាងមុខ​ ។​

​ ​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​គំរោង​វិនិយោគ​របស់ក្រុម ហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​កួ​ហុង ដែល​បានធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ។ សម្តេច​បានស្នើ​ឲ្យ​មាន​ពិនិត្យ​លទ្ធភាព​និង​សិក្សា​ឲ្យ​កាន់ តែ​ស៊ីជម្រៅ​ថែមទៀត​ក្នុងការ​បណ្តា​ទុនវិនិយោគ​នាំចេញ​នូវ​ផលិត​កសិកម្ម​ពី​ប្រទេស​កម្ពុជា​មកកាន់​ទីក្រុង​ណាន​នី​ង​នៃ​តំបន់​ស្វយ័ត ជនជាតិ​ជ័​ង​ក្វាង​ស៊ី​ប្រទេស​ចិន ៕


#