​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​គោលនយោបាយ​ជា​កញ្ចប់​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​

391
ចែករម្លែក
  • 40
    Shares

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​លើកឡើងថា សហគ្រាស​ធុន​តូច និង មធ្យម គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​និង​ជា​កម្លាំងចលករ​ដ៏​ខ្លាំង​មួយ​ក្នុងការ​ជំរុញ​កំណើននិងបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។ដោយសារ ​ទំហំ​នៃ​កា​រវិ​និ យោគ​តូច និង​ភាគច្រើន​គឺ​ដើម្បី​សេចក្តីត្រូវការ​ក្នុងស្រុក​,​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំង​នៅ​កម្ពុជា​និង​ប្រទេស​ដទៃទៀត​តែងតែ​ជួបប្រទះ នូវ​បញ្ហា​ជាច្រើន ។ ដោយ​យល់ច្បាស់​អំបី​សារៈសំខាន់​របស់​សហគ្រាស​ធុន​តូចនិងមធ្យមរាជរដ្ឋាភិបាល​បានដា ក់​ចេញ​នូវ​គោ​លន​យោ​បាយ​ជា​កញ្ចប់​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ ធុន​តូច និង មធ្យម ,​ពង្រឹង​ការប្រកួតប្រជែង និង​បង្កើន​ការផលិត​កម្ម ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯក ជន​លើក​ទី ១៨ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា នៅ​វិមាន​សន្តិភាព ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​វិស័យ​អាទិភាព​ដែល​ទទួល​បានកា​លើកទឹកចិត្ត​រួមមាន ទី​១-​សហគ្រាស​ផលិត​និង​ផ្គត់ផ្គង់​ទឹក ស្អាត ២-​ផលិតកម្ម​កសិកម្ម ឫ​កសិឧស្សាហកម្ម ទី​៣-​ផលិតកម្ម​ផលិត និង​កែច្នៃ​ម្ហូបអាហារ ទី​៤-​កម្មន្តសាល​ផលិត​ទំនិញ​បម្រើឱ្យ​ការនាំ ចេញ ៥-​កម្មន្តសាល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ,​កែឆ្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ៦-​កម្មន្តសាល​ផលិត នូវ​ផលិតផល​សម្រេច ឬ ផលិតផល​ពាក់កណ្ដាល​សម្រេច​ឬ ផ្នែក ឬ​គ្រឿង​បង្គុំ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​កម្មន្ តសាល​ដទៃទៀត ៧-​ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមាន​លក្ខណៈ​នវានុវត្តន៍ ៨- អភិវឌ្ឍន៍​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម ។​

​សម្តេច​តេ​ជោ​បន្តថា​គោលនយោបាយ​ជា​កញ្ចប់​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​រួមមា ន​ដូចខាងក្រោម​១-​អនុក្រឹត្យ​លេ​១២៤​អនក្រ​.​បក ចុះ ថ្ងៃទី២ខែ តុលាឆ្នាំ២០១៨ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុងនោះ​រួមមាន​៖​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៣ ទៅ ៥ ឆ្នាំ​, ​ការលើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង ពន្ធ​អប្បបរមាការលើកលែង​ប្រាក់​ចំណាយ ដែល​បាន​កា ត់កង​បាន​ពី​១៥០​ភាគរយ​ទៅ​២០០​ភាគរយ ។ ២.​អនុក្រឹត្យ​លេខ ៥០ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ស្ដីពី​ការលើក ទឹកចិត្ត​ផ្នែក​គយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុងនោះ​រួមមាន​ការលើកលែង​ពន្ធគយលើ​សម្ភារៈ​បរិក្ខារ​ផលិតកម្មសម្ភារៈ​សាង សង់ និង​ ធាតុ​ចូល​ផលិតកម្ម សម្រាប់​សហគ្រាស​ផលិត និង ផ្គត់ផ្គង់​ទឹកស្អាត ,​សហគ្រាស​បម្រើ​ឲ្យ​ការនាំចេញ និង សហគ្រាស​ជា ប្រភេទ​ឧស្សាហកម្ម​គាំទ្រនិង​អភិវឌ្ឍន៍​សាក់​ទៀត ប្រមូលផ្ដុំ​ការអភិវឌ្ឍន៍​ធុន​តូច និង​សហគ្រាស​ការផលិត និង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេក វិទ្យា​ព័ត៌មាន​ទទួលបាន​លើកលែង​ពន្ធគយ​លើ​សម្ភារ​បរិក្ខា​សម្រាប់​តម្លើង និង​ប្រើប្រាស់​ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័​ត៌ មាន​ដែលមាន​លក្ខណៈ​នុ​វា​នុ​វត្ត ។​៣.​អនុ ក្រឹត្យ​លេខ​៥១ ចុះ​ថ្ងៃទី​២៥ ខែ មីនា ឆ្នាំ​២០១៩ ស្ដីពី​ការកែ សម្រួល​អត្រាពន្ធគយ អត្រា​អាករ​ពិ​សេ ស និង អត្រា​ការនាំចេញ ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​កសិកម្ម សហគ្រាស​ធុន​តូច និង មធ្យម​ក្នុងការ​ការថែរក្សា​បរិ​ស្ថាន​។ ៤- ការរៀបចំ​ដាក់ឱ្យ​ដំណើរការនៅក្នុង​ឆ្នាំ​២០១៩ នៅ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​កញ្ចប់​ទឹកប្រាក់​ដំបូង​ប្រមាណ ១០០ លាន​ដុល្លារចេញពី​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង មធ្យម ដែលមាន​សក្តានុពល​ក្នុងការ​ពង្រីក​អាជីវកម្ម និង​បង្កើត​ការ ងារ ។ ៥- ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កំពុងតែ​ដឹកនាំ​រៀបចំ​គោលនយោបាយ​ជា​កញ្ចប់​សម្រាប់​លើកស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ពិនិត្យឡើងវិញ​នូវ​និយ មន័យ​រួម​របស់ SMB សម្រាប់​ការផ្តល់ ការលើកទឹកចិត្ត​នានា​ឱ្យបាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ​២០១៩​នេះ ។ បន្ថែម​លើ​នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រ សួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ច្បាប់​ស្ដីពី​សហគ្រាស​ធុន​តូចនិង​មធ្យម​ផងដែរ ។ ៦.រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​នូវ​«​មូល​នី​ធិ​សហគ្រិនភាព​»ដែលមាន​ថវិកា​៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​និង​«​ម​ជ្ឈ មណ្ឌល​ធុរកិច្ច​ថ្មី តេ​ជោ »​ក្នុង​បំណង​ជួយ​ជា​ធនធាន​ហិរញ្ញវត្ថុ​, បច្ចេកទេស​,​ទំនាក់ទំនង​ទីផ្សារ ,​ការផលិត ,​ការបណ្តុះបណ្តាល​និង ការប្រឹក្សា យោបល់ ដល់ សហគ្រាស​ធុន​តូច និង មធ្យម និង ក្រុមហ៊ុន​តូចៗ​ដែល​ទើប​បង្កើតឡើង ។

​ជាមួយនឹង​ការដាក់​នូវ​គោលនយោបាយ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង មធ្យម​,​អ្វីដែល​រដ្ឋាភិបាល​ចង់​បាន​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​មកវិញ​គឺ​ការចុះបញ្ជី​និង​ការ​កាន់​បញ្ជី​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​សហគ្រាស​ធុន​តូច និង មធ្យម​ទាំងអស់​នៅក្នុង​វិស័យ​អា​ទី​ភាព​ដូច​មានកំណត់​ខាងលើ​សកម្ម ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ និង ផ្នែក​គយ ព្រមទាំង​ការលើកទឹកចិត្ត​ជ្សេ​ងៗ​ទៀត ដើម្បី​បង្កើត​ការងារ​បន្ថែម និង បង្កើន​ផលិតកម្ម​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន និង​កាន់តែ​រី​ធំធាត់​យ៉ាង​ឆាប់រហ័ស ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ឲ្យ​គណៈ​ក​ម្មា ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​របស់​រាជ​រដ្ឋាភិបាល បន្ត​ផ្តោត​ការយកចិត្តទុក ដាក់​តា​ម​ដាន​ការអនុវត្ត​បណ្តា​វិធាន​ការដែល​ត្រូវ បានដាក់​ចេញរួច​មក​ហើយ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បន្ត​ពិចារណា​ដាក់ចេញ​នូវ​គោលនយោបាយ និង វិធានការ​ថ្មីៗ​ថែមទៀត​តាម ការចាំបាច់ ដើម្បី​បម្រើ​ឲ្យ​សំណូមពរ​នៃ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ឆ្នាំ ២០១៨ ,​សហគ្រាស​ធុន​តូច និង មធ្យម និង​សិប្បកម្ម មាន​ចំនួន​សរុប ៥១៥.៦៣០ ស្មើនឹង ៩៩,៨​ភាគរយ នៃ​ចំនួន សហគ្រាស​សរុប​និង​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៣,៥ លាន​នាក់​ដែលជា​ប្រការ​បង្ហាញ​ពី​ភាពរស់រវើ់ក​និង​ជវភាព​នៃ​សហគ្រាស ធុន​តូច និង មធ្យម​នៅ​កម្ពុជា ។ បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​ផ្នែក​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដាក់ចេញ​នូវ​អនុក្រឹត្យ​មួយចំនួន​ក្រោម ការចង្អុលបង្ហាញ​ផ្ទាល់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ការដាក់ចេញ​នូវ​គោលនយោ បាយ​ជា​កញ្ចប់​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង មធ្យម ៕