​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​និវត្តន៍​មកដល់​មក​មាតុប្រទេស​វិញ​នៅ​ម៉ោង​៣៖៣០​នាទី​ល្ងាច​ថ្ងៃទី​១​តុលា​នេះ

520
ចែករម្លែក

ភ្នំពេញ​៖​ប្រភពពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជា​តើ​កម្ពុជា​ពី​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​ប្រមាណ ៨៖ ៥៥ នាទី​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ត្រូវ​ម៉ោង​ប្រមាណ​៧៖៥៥​នាទី​យប់​ថ្ងៃទី​៣០ ខែកញ្ញា​ម៉ោង នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ចាកចេញ​ពី​ទីក្រុង ញូវយ៉ក​ហើយ​។​

​តាម​ការគ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​គណៈប្រតិភូ​នឹង​ហោះ​មកដល់​កម្ពុជា​នៅវេលា​ម៉ោង​ប្រមាណ៣៖៣០ នាទី​រសៀល​ថ្ងៃ ទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​កន្លងទៅនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ចូល រួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី ៧៣នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​សហរដ្ឋ  អាមេរិក​។  ​ដំណើរ​អញ្ជើញ​ទៅកាន់​ទឹកដី សហរដ្ឋអាមេរិក​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​សាធារណមតិ និង បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ឃើញច្បាស់​ថា​កម្ពុជា​ជា​រដ្ឋ​អ​ធិ ប​តេ​យ្យ ហើយ​មិន​ស្ថិតនៅក្រោម​សម្ពាធ​របស់​បរទេស​ណា​មួយ​ឡើយ ៕

#