​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹកស្អែក

106
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើ ញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែ កញ្ញា ឆ្នាំ​២០១៩វេលា​ម៉ោង ៨:៣០​នាទីនៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។ នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​រាជ រដ្ឋាភិបាល ។​

​របៀបវារៈ​ដែល​ត្រូវ​ដាក់ជូន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិភាក្សា និង អនុម័ត រួមមាន​ដូចខាងក្រោម​៖

១ – ការធានា​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូង ថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​។​
២-បញ្ហា​ផ្សេងៗ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ ន​នីតិប្បញ្ញត្តិ​លើ​៖២.១ – កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ ឡិចត្រូ និក ។​២.២ – កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ៕

#