​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មកដល់​ទីក្រុង​ណាន់​នី​ង​ប្រទេស​ចិន​ដោយ​សុ​វត្តិភាព​

925
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ម៉ោង​ប្រមាណ​ជា​១២:១០ ថ្ងៃត្រង់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ដល់ទី​ក្រុង​ណាន​នី​ង នៃ​ខេត្ត ក្វាង​ស៊ី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​បើក​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៥ ដែល​កម្ពុជា​ជា​ប្រទេស កិត្តិយស​។​

​អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​វូ​ស៊ូ (WuXu) នៃ​ទីក្រុង​ណាន​នី​ង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បានទទួល ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង ស្និ​ទ្ឋ​ស្នាល​បំផុត​ពី​មន្ត្រីជាន់ខ្ពស់​ចិន លោក ឡាន ទៀន​លី (Lan Tianli) ប្រធាន​គណៈកម្មាធិការ សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​តំបន់​ស្វយ័ត​ជនជាតិ​ក្វាង​ស៊ី និង មន្ត្រី​ស្ថានទូត​នៃ​កម្ពុជា​ជាច្រើនរូប​ទៀតផង​។​

​នៅ​រសៀល​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន មានកម្ម​វិធី​ជួប​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចិន និង ជួប​ជាមួយ​និស្សិត​កម្ពុ​ជាជាង​២០០ នាក់ ដែល​កំពុង​សិក្សា​នៅ​ខេត្ត​គង់​ស៊ី និង ជួប​លេខា​បក្ស​ខេត្ត​គង់​ស៊ី​៕