​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ត្រឡប់​មកដល់​មាតុភូមិ​ដោយ​សុ​វត្តិភាព​

437
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រឡប់​មក ដល់​ប្រទេស​កម្ពុជា​វិញហើយ​នៅវេលា​ម៉ោង ​៥៖១៥​ នាទី​ល្ងាច​ថ្ងៃទី ២៦ ខែកញ្ញា​នេះ​ដោយ​សុ​វត្តិភាព​បន្ទាប់ពី​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​វៀតណាម​នៅ​ទីក្រុង​ហាណូយ​។​

​នៅក្នុង​ប្រទេស​វៀតណាម​ក្រៅពី​ការអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​ប្រធាន​រដ្ឋ​វៀតណាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី ណាក់​យ៉ុ​ន (Lee Nak Yeon) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ ផងដែរ ៕

#