​សម្តេច​តេ​ជោបាន​និវត្តន៍​មកដល់​មាតុប្រទេស​​ប្រកបដោយ​សុ​វត្ថិភាព​

538
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល ​កម្ពុជា​បាន​អញ្ជើញ និវត្តន៍​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​វេលា​ម៉ោង​៣៖៥៥​នាទី​ល្ងាច​ថ្ងៃទី១ខែតុលា​នេះ​ដោ យ​សុ​វត្តិភាព ។​

​សម្តេច​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​កន្លងទៅនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ចូល រួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី ៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​សហរដ្ ឋអាមេរិក​។​ដំណើរ​អញ្ជើញ​ទៅកាន់​ទឹកដី សហរដ្ឋអាមេរិក​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​សាធារណមតិ និង បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ឃើញច្បាស់​ថា​កម្ពុជា​ជា​រដ្ឋ​អ​ធិ ប​តេ​យ្យ ហើយ​មិន​ស្ថិតនៅក្រោម​សម្ពាធ​របស់​បរទេស​ណា​មួយ​ឡើយ ៕សរន

#