​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ត្រឡប់មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ដោយ​សុ​វត្តិភាព​

737
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន អញ្ជើញ​ត្រឡប់​មកដល់​រាជធានី​ភ្នំពេញ វិញ​ហើយកាលពី​វេលា​ម៉ោងជាង ១ រសៀលថ្ងៃទី ២៧ ខែ ឧសភា នេះបន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៥ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គ ការ​សហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​(UNESCAP)​ក្រោម​បូល​បទ​៖«​ការផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន​និង​ការធានា​នូវ​បរិ​យា​ប័ន្ន​ភាព​និង​សមភាព​» នៅ​ទីក្រុង​បាងកក ។​

​បន្ទាប់ពី​បញ្ចប់​​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គ​ណះ​ក​ម្មា​ធិ​ការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការ​សហ​ប្រជា ជាតិ​សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក (UN-ESCAP) ក្រោម​បូល​បទ​«​ការផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន និង​ការធានា​នូវ​បរិ​យា​ប័ន្ន​ភាព​និង សមភាព​» ​រួចមក​ស​ម្តេ​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ធ្វើដំណើរ​ចាកចេញ​ពី​ទីក្រុង​បាងកក​ក្នុង​ដំណើរ​នៃ​និវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​វិញ ដោយ​សុ​វត្តិភាព ៕

​​