​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​កំដរ​សមរង្ស៊ី​លេង​មិន​ថា​ត្រឹម​ឆ្នាំ ២០៣៥ ទេ​គឺ​នៅតែ​បន្ត​

956
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាសថា​ចាប់ពី​ថ្ងៃនេះ​ទៅ​សម្តេច​នឹង ហៅ សម រ​ង្ស៉ី ថា «​អា​ឆ្កែ​» កូន​អា​ក្បត់ជាតិ​។​សម្តេច​បានចាត់ទុក​ស​ម រង្ស៊ី​ជា​មនុ​ស្សរមើ​សគុណ​អាក្រក់​ខ្លាំង​ប​ផុត​ហើយ​សម្តេច​បានប្រកាស រងចាំ​កំដរ​សម រង្ស៊ី លេង​មិន​ត្រឹម​ឆ្នាំ ២០២៨ ទេ​គឺ​រហូត​ឆ្នាំ ២០៣៥ និង​នៅតែ​បន្តទៀត ។​

​ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​បន្ទាប់ពី សម រង្ស៊ី បាន​ញុះ​ញ៉​ង់​ជាថ្មីទៀត ដោយ​ប្រឌិត​រឿង​ញុះ​ញ៉​ង់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន គឺជា​អ្នកសម្លាប់​លោក ហុក ឡង់ឌីដែលជាដន្លង ​របស់​ស​ម្តេចព្រមទាំង​អះអាងថា​កូនប្រសារ​របស់​សម្តេច​កំពុង​រក​វិធី​សងសឹក​ជាមួយ​សម្តេ ច​តាម រយៈ​ការសហការ​ជាមួយ​សម្តេច​ក្រឡាហោម​ស ខេង ។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា​ឆ្នាំ​២០១៩​នេះសម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​អ្វីដែល​សម្តេច​បានប្រ កាស​ធ្វើសង្គ្រាម​ជាមួយ​សមរង្ស៊ី​នៅ​ទីក្រុង​តូ​ក្យូ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​ប៉ុន្តែ​ជា​ចេ តនា​នឹង​និយាយ មិនមែន​បាច់​ការ​កុងត្រូល​ខ្លួនឯង​ទេ សូមកុំ​ច្រឡំ​ឲ្យ​សោះ​រឿង​ហ៊ុនសែន​គ្មាន​ពេល​បាត់​ការ​កុងត្រូល​ខ្លួនឯង​នោះទេ គឺ​សំដៅ​ឲ្យ​សារ​ទៅដោយភាពច្បាស់លាស់ ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖«​ពាក្យ​ប្រកាសថា​ចាប់ហ៊ុន សែនមានន័យថា​ម៉េច មាន ន័យ​ស្មើនឹង​ប្រកាសសង្គ្រាម​អញ្ចឹង​បាន​ខ្ញុំ​ថា​អា​ឆ្កែ ១​ក្បាល​នេះ​ខ្ញុំកំដរ​ដល់ទី​បញ្ចប់ សូម​អញ្ជើញ​មក​ចុះ គេ​បានធ្វើ​ចលនា​ឱ្យ​កងទ័ព​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន​…​ហ៊ុន សែន ក្នុងឋានៈ​ជា នាយករដ្ឋមន្ត្រី​តើ​ការចាប់​នេះ​មានតម្លៃ​ស្មើ​អ្វី គឺ​ស្មើនឹង​រដ្ឋប្រហារ ស្មើ​ការប្រកាស​ធ្វើសង្គ្រាម »​។​

​សម្តេច​តេ​ជោ​បន្តថា​៖ «​ឥឡូវ​ចេញ​មកវា​ឱ្យ​កូន​ខ្ញុំ​មក​សងសឹក​ខ្ញុំ​ទៅទៀត អា​ឆ្កែ​១​ក្បាល​នេះ ប៉ុន្តែ​អា​ឆ្កែ​១​ក្បាល​នេះ​កាលពីមុន​ស្រួល​ប្រើ​មែន ទែន ប្រើ​វា​ឱ្យជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី​២​ភាគ​៣ មក​ត្រឹម ៥០+១ ប៉ុន្តែ​អា​ឆ្កែ​១​ក្បាល​នេះ​ក្បត់​ម្ចាស់​រហូត​ដូច​ឪ​វា​អញ្ចឹងហ្អែ​ង​ឈ្លើយ​ម្ល៉េះ …​អញ​ប្រើ ហ្អែ​ង​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​អញ​ហៅ​ហ្អែ​ង​តែ​អា​ឆ្កែ​ទេ អា​ឆ្កែ​កូន​អា​ក្បត់ជាតិ ហ្អែ​ង​ចេះ​ជេរ​អញ អញ​ក៏​ចេះ​ជេរ​ហ្អែ​ង​ដែរ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា​៖​មាន​ម្នាក់​មក​បក្សនយោបា យ​ផ្សេង​បាន​វាយ​មក​សួរថា​មាន​យន្តហោះ​ មួយ​មក​ក្រឡឹង​មកលើ​កម្ពុជា​រួចហើយ​គេ​ចុះ ចត​ហើយ​គេ​ឡើង​ត្រឡប់​ទៅវិញ​អី​ញ្ចឹ​ង​តើ​សម្តេច​យល់​យ៉ាងម៉េច​? ខ្ញុំ​មិនបាន​ឆ្លើយតប​យ៉ាងណាទេ​ប៉ុន្តែខ្ញុំ​បានដាក់​សំណួរ​ថា​តើ​អា​ឆ្កែ​ម្នាក់នេះ​វា​មាន​យន្តហោះ​ខ្លួន​វា​សម្រាប់​ហោះ​លើ​ដែនអាកាស​កម្ពុជា​មែន​ទេ​?បើ​មាន​យន្តហោះ​បរទេស​ហើយអា​ឆ្កែ​ម្នាក់នេះ​ជិះ​លើ​យន្ត តហោះ​បរទេស​នេះហើយ​មក​ហោះ​លើ​ដែនអាកាស​កម្ពុជា​ដោយ​មិន​សុំច្បាប់​តើ​អាចធ្វើ​ទៅ រួច​ទេ​?​តើ​កងកម្លាំង​អាកាស​កម្ពុ​ជាមាន​ដែន​សមត្ថភាព​បាញ់​យន្ត​ហោះ​ដែល​ហោះ​លើ​ដែនអាកាស​កម្ពុជា​មិន​សុំច្បាប់​ទេ ? ។​

​សម្តេច​បន្តថា​ឲ្យ​តែ ​សម រង្ស៊ី ចូលមក​ដែនអាកាស​កម្ពុជា​ភ្លាម​គឺ​បានដៃ​កម្ពុជា​ហើយ​ព្រោះ​យន្ត​ត្រូវ​មក​ចុះ​នៅ​ព្រលាន​ណាមួយ​ត្រូវបាន​ត្រួត ពិនិត្យ​។​អ្នកខ្លះ​ថា​មាន​បរទេស​ជូន សម រង្ស៊ី មក​បាន​តើ​តែ​មិន​វៃ​ខ្នោះ​បរទេស​គឺ​វៃ​ខ្នោះ​តែ​អ្នក​ត្រូវបាន​តុលាការ​ចាប់ខ្លួន​គឺ​វៃ​ខ្នោះ​អា​ឆ្កែ​មួយ​ក្បា ល​នឹង ។ ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ​ក៏បាន​លើកឡើង​ថាបើ​សម រង្ស៊ី ប្រុង​មក​ថ្ងៃទី​១៩ ខែកក្កដាឆ្នាំ​២០១៩​នេះ​សម្តេច​ស្វាគមន៍​ជានិច្ច ហើយ​សម្តេច​រង់ចាំ​ជានិច្ច​រង់ចាំ​រហូត ។ អី​ញ្ចឹ​ង​បើ​អា​ឆ្កែ​មួយ​ក្បាល​នេះ​មិនទាន់​ទៅណា​សម្តេច​នៅតែ​នៅ​រហូត​មិន​ថា​ឆ្នាំ ២០២៨ សូម្បី​ដល់ ឆ្នាំ ២០៣៥ ក៏​កំដរ​លេង​ជាមួយ​អា​ឆ្កែ​មួយ​នេះដែរ​។​

​សម្តេច​បានបញ្ជាក់​ទៀតថា​៖«អ្វីដែល​ធ្ងន់ធ្ងរ​គឺ​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នា យ​ក​រដ្ឋមន្ត្រី​វា​ធ្ងន់ធ្ងរ​ពេក​ហើយ​គឺ​ប្រទេស​នេះ​មានសង្គ្រាម​បានន័យថា​ម៉េច​សម្តេច​ក្រឡា ហោម​គាត់​ល្ងង់​ខ្លាំងណាស់​ទៅ​អី​?​ពេល​ខ្ញុំព្រះករុណាខ្ញុំ​ទៅ​បាត់ទៅ​សម្តេច​ក្រឡាហោម​ជា​នាយក​រដ្ឋ មន្ត្រី​ស្តីទី​បាត់ទៅហើយ​ហ្នឹងហើយ​នៅក្នុង​គណបក្ស​ប្រជាជន​គ្មាន​ទម្លាក់​ឈ្លោះ​គ្នា​ដណ្តើម​អំណាច​ទេ​»​។​

​សូមរ​ឮ​កថា សម រង្ស៊ី បានប្រកាស​ជាច្រើនលើក​ច្រើនសា​រថា​នឹង​វិល​ចូល​ស្រុក​វិញ​ហើយ​កាលពីពេល​ថ្មីៗ​នេះ​សមរង្ស៊ី​ថា​នឹង​មក​ស្រុក​នៅ​ថ្ងៃ ទី​១៩ ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ដោយ​មកជា​មួយ​ពលករ​កូរ៉េ ថៃ ដើម្បី​មក​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន ទៀតផង ៕