​សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​មេ ទ័ព​សិង្ហ​បុរីថា​កិច្ចសហប្រតិបត្តិការ​ រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​មាន​សារៈសំខាន់​ណាស់

142
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​) ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រទេស​សិង្ហ​បុរី​លោកឧ​ត្ត​ម​សេនិយ​ទោ​ហ្គូ ស៊ី​ហ៊ូ​( Goh Si Hou)​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិ ភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ល្ងាច​ថ្ងៃទី​២១​ខែមករា​នេះ​។ នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖​នៅពេលនេះ​ពិភពលោក​គឺមាន​ការរត់​ប្រណាំង​សព្វាវុធ​កាន់តែខ្លាំង​ឡើង​បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​សង្គ្រាមត្រជាក់​។​ក្នុងន័យនេះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​កងទ័ព​ទាំងពីរ​ចាំបាច់​ត្រូវ​ចែក រំលែក​នូវ​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក​,​ចែករម្លែក​ព័ត៌មាន​គ្នា​នឹង​គ្នា​ទៅវិញទៅ មក​ក៏ដូចជា​ការហ្វឹកហ្វឺន​រួមគ្នា​ផងដែរ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌ មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​លោក ហ្គូ ស៊ី​ហ៊ូ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ថា​លោក​ធ្លាប់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​នៅពេល​នេះ​លោក​មាន​អារម្មណ៍​ថា​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ហើយ​ការអភិវឌ្ឍ​នោះ​សោត​គឺជា​ការអភិវឌ្ឍ​រយៈពេល ២០​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។​

​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​៖លោក​រួមជាមួយនិង​លោក ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​រវាង​កង ទ័ព​ទាំងពីរ​ដើម្បី​ផលប្រយោជន៍​ប្រយោជន៍​នៃ​ប្រទេស​នីមួយៗ​ផង​និង​ផលប្រយោជន៍​សម្រាប់​តំបន់​អាស៊ាន​ផងដែរ​។​ជាងនេះទៀត​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​កងទ័ព​ទាំងពីរ​កន្លងមក​មាន​កិច្ចសហប្រតិបត្ដិការ​គ្នា​យ៉ាង​ល្អ​ហើយ​លោក​និង​លោក​ហ៊ុន ម៉ា​ណែ​ត​នឹង​បន្ត​នូវ​កិច្ច​សហ​ប្រតិប​ត្តិ​ការល្អ​នេះ​បន្តទៀត ។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​រវាង​លោក ហ្គូ ស៊ី​ហ៊ូ និងលោក ហ៊ុន ម៉ា​ណែ​ត ហើយ​សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរថា​ជាការ​ពិតណា ស់​កងទ័ព​ទាំងពីរ​ចាំបាច់​ត្រូវ​ចែករំលែក​នូវ​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក​,​ចែករម្លែ ក​ព័ត៌មាន​គ្នា​នឹង​គ្នា​ទៅវិញទៅមក​ក៏ដូចជា​ការហ្វឹកហ្វឺន​រួមគ្នា​ផងដែរ ។ សម្ដេច​បន្តថា​នៅពេលនេះ​ពិភពលោក​គឺមាន​ការរត់​ប្រណាំង​សព្វាវុធ​កាន់តែខ្លាំង​ឡើង​បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​សង្គ្រាមត្រជាក់ ។​ក្នុងន័យនេះ​កិច្ច សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំងពីរ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​សម្ដេច​តេ​ជោ​ក៏បាន​ប្រា​ប់លោកហ្គូ អំពី​នយោបាយ​ការពារជាតិ​របស់​កម្ពុ​ជា​ដែល​នោះ​កង ទ័ព​គឺជា​ខឿន​ការពារជាតិ​របស់​ប្រជាជន​,​កងទ័ព​មាន​តួ នាទី​សំខាន់​ក្នុង​ការពា​ជាតិ​,​ប៉ុន្តែ​កងទ័ព​កម្ពុជា​ក៏មាន​តួនាទី​ក្នុងការ​ចូលរួម​បង្កបង្កើន ផល​,​ការចូលរួម​សង្គ្រោះប្រជាជន​នៅពេល​មាន​គ្រោះមហន្តរាយ​និង​ការចូលរួម​នូវ​ការថែ រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​សម្ដេច​ពុំ​មានការ​ជឿជាក់ថា​ការប្រើ​កម្លាំង​អាច ដោះ ស្រាយ​បញ្ហា​នោះទេ​,ផ្ទុយទៅវិញ​ការចរចា​កិច្ចសហប្រតិបត្តិការ​និង​ការ​អភិវ​ឌ្ឍ​ទេ​ដែល​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ។ក្នុងន័យនេះ​សម្ដេច​បាន​មានប្រសាសន៍ថា​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រ​ទេ ស​ជិតខាង​ឱ្យក្លាយ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ហើយ​និង​ប្រែក្លាយ​តំបន់​ដែល​ធ្លាប់ជា​សមរភូមិ​ឲ្យ​ទៅជា​តំបន់​ទីផ្សារ ៕