កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាបានអញ្ជើញបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល ការិល័យ លេខ ១៦៩៧ ក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាវេលាម៉ោង ៧៖១០ នាទីព្រឹកថ្ងៃទី ២៩ ខែ កក្កដា នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពុំបានឆ្លើយតបទៅសំណួរអ្នកសារព័ត៌មានដែលបានសួរនោះទេ ។ នៅក្នុងការិយាល័យបោះឆ្នោតសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅគេសង្កេតឃើញវត្តមានអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ ដែលក្នុងនោះរួមមាន ក្រុមសង្កេតការមកពីប្រទេសចិន ប្រទេសថៃ និង អង្គការអន្តរ ជាតិ មួួយចំនួនរួមមាន CDI, ICAPP, CAPDI និង អ្នកការសែតជាតិ និង អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ។
ខេត្តកណ្តាលមានស្រុកចំនួន ១០ និង មានការិយាល័យបោះឆ្នោត ចំនួន ១៧៣៤ ការិយាល័យ និង អ្នកបោះឆ្នោត ៧៣២.៥៧២ នាក់ ។ មាន អាសនៈ ចំនួន ១១ ។
គណបក្សនយោបាយដែលចូលរួមបោះឆ្នោតនៅខេត្តកណ្តាលរួមមានចំនួន ១៧ គណបក្ស ក្នុងនោះរួមមាន៖ទី១.គណបក្សខ្មែររួបរួមជាតិ,ទី២.គណ បក្សមាតុភូមិយើង, ទី៣.គណបក្សពន្លឺថ្មី ,ទី៤.គណបក្សសញ្ជាតិកម្ពុជា ,ទី៥.គណបក្សខ្មែរក្រោក, ទី៦.គណបក្សសំបុកឃ្មុំសង្គមប្រជា ធិបតេយ្យ ,ទី៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,ទី៨.គណ បក្សរស្មីខេមរា ,ទី៩.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ,ទី១០.គណបក្សខ្មែរឈប់ក្រ, ទី១១. គណបក្សហ្វ៊ុនស៊ីនប៉ិច ,ទី១២.គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ,ទី១៣.គណ បក្សយុវជនកម្ពុជា, ទី១៤.គណបក្សធម្មាធិបតេយ្យ, ទី១៥.គណ បក្សឆន្ទៈខ្មែរ ,ទី១៦.គណបក្សខ្មែរតែមួយ និង ទី ១៧.កណបក្សប្រជាជនកម្ពុជា ។
ក្នុងឆ្នាំ ២០១៨ នេះអាសនៈតំណាងរាស្ត្រ មាន ១២៥ អាសនៈ ប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០ ២១៧ នាក់ មានការិយាល័យបោះឆ្នោតចំនួន ២២.៩៦៧ ការីយាល័យ ៕ BR