​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើរ​សារ​ទៅ​សហគម​អឺរ៉ុប​កុំ​ឲ្យ​ធ្វើ​កំហុស​ជា​លើក​ទី​៣ មកលើ​កម្ពុជា​

389
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​\​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​សមាជិកសភា​នៃប្រទេស​អៀក​ឡង់​ដែលជា​ប្រទេសមួយ​នៅក្នុង​សហគម​អឺរ៉ុប​ថា ​សហគម​អឺរ៉ុប​មិនគួរ​បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​ទេ​ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​២​ដង​រួចមកហើយ​មកលើ​កម្ពុជា ,​កំហុស ទី​១.​គឺ​គាំទ្រ​ការផ្តួលរំលំអតីតព្រះមហាក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋព្រះ​នរោត្តម សីហនុ ដែលជា​អតីត​រដ្ឋាភិបាល​ស្របច្បាប់​នៃ​កម្ពុជា។ទី​២.​គឺការគាំទ្រ​ខ្មែរក្រហម​នៅ​អង្គការសហប្រជា ជាតិ​ជាង​១២ ឆ្នាំ​នៅពេលដែល​ខ្មែរក្រហម​បាន កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់លាន​នាក់​និង​ទី​៣.គឺ​ការប្រើប្រាស់​EBA​មក​គម្រាមកំហែង​និង​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​តាមរយៈ​ការ​គម្រាម ដក EBA ពី​កម្ពុជា​និង​យក​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១៦​លាន​នាក់​ជា​ចំណាប់ខ្មាំង ។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​សម្តេច​សូម​បញ្ជូន​សារ​នេះ​តាម​លោក Enda Patrick Kenny សមាជិកសភា​នៃ​សាធារណរដ្ឋ​អៀក​ឡង់ ដើម្បី​ជម្រាប​និង​ពន្យល់​ដល់​សហភាព​អ៊ឺរ៉ុប​ឲ្យ​បាន​យល់​អំពី​សភាព​ការពិត​នៅ​កម្ពុជា​ដែលមាន​ចំណុច​ខ្លះ​អាច​និយាយ​គ្នា​បានចំណុច​ខ្លះ​អាចសម្រួល​គ្នា​បាននិងចំណុច​ខ្លះ​មិនអាច​ធ្វើបាន ។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​សហគម​អឺរ៉ុប​មកទល់ពេលនេះ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សំគាល់​ការអភិវឌ្ឍ​កម្ពុជា​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​សហ​គ​មន​អឺរ៉ុប​បានឡើយ​។

​គួរបញ្ជាក់​ជូន​ថា​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Enda Patrick Kenny សមាជិកសភា នៃ​សាធារណរដ្ឋ​អៀក​ឡង់​។​

​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​នៅក្នុង​ជំនួប​នោះ លោក Enda បាន​កោ ត​សរសើ​និង​ពេញចិត្ត​ចំពោះ​ស្ថិរភាព​នយោបាយ​និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​បច្ចុប្បន្ន​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ក្នុង​រង្វង់ ៧.៧% នៅ​ក្រោ ម​ការដឹកនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ។ទន្ទឹមនេះ លោក Enda បាន​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្រិត​សកលវិទ្យាល័យ​ដល់​យុវ ជន​វ័យក្មេង​អោយបាន​ច្រើន​ប្រកបដោយ​គុណភាព​ដែល​ពួកគេ​ជា​អនាគត​ពិតប្រាកដ​រប​ស់​ប្រទេសជាតិ​។​

​លោក Enda បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ​គឺ​ឆ្លើយ​ត ប​ទៅនឹង​ការអញ្ជើញ​របស់លោក Dr.Haruhisa Handa ដែល​បាន​អញ្ជើញ​រូបលោក​មក​ចូលរួម​ក្នុង​គម្រោង​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ និង វិស័យ ដទៃទៀត​នៅ​កម្ពុជា​។ នៅក្នុង​ឱកាស​នេះ លោក Enda ក៏បាន​គោរព​ស្នើរ​សុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង សហគម​អឺរ៉ុប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក Enda និង​ជូនពរ​លោក​ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ហើ យ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​ក្នុងពេលដែល​សម្តេច​អញ្ជើញ​ទៅលេង​ចៅ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អង់គ្លេស​សម្តេច​នឹង​ឆ្លៀតឱកាស​ទៅលេង ប្រទេស​អៀក​ឡង់​ជាមិនខាន​៕BR​