​សម្តេច​តេ​ជោ ហ៊ុន សែន លុបចោល​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េ​និង​កិច្ចប្រជុំ​កំពូល​មេគង្គ​កូរ៉េ​

685
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លុបចោល​កម្ម​វិធី​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េ​,​មេគង្គ​-​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន​នៃ​សា​ធារណ​រដ្ឋ​កូរ៉េ​ភ្លាមៗ​នៅ​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ។​សម្តេច​បាន​សុំទោស​ចំពោះ​មេដឹកនាំ​កូរ៉េនិងមេដឹកនាំ​អាស៊ាន​ទាំងអស់​ដោយសារតែ​ម្តាយក្មេក​របស់ជាទីគោរព​ស្រឡាញ់​របស់​សម្តេច​កំពុង​ស្ថិតនៅ​ស្ថានភាព​សង្គ្រោះបន្ទាន់​និង​ពិនិត្យឃើញថា​ពិបាក​នឹង​សង្គ្រោះបាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​សារ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ថា​៖«​ពេលនេះ​ខ្ញុំ​កំពុងស្ថិត​ក្នុងស្ថានភាព​ដ៏​លំបាក​ដោយសារ​ម្តាយក្មេក​ជាទីគោរព​ស្រឡាញ់​របស់ខ្ញុំ​កំពុង​ស្ថិតនៅ​សង្គ្រោះបន្ទាន់​និង​ពិនិត្យឃើញថា​ពិបាក​នឹង​សង្គ្រោះបាន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ចំពេល​ដែល​ខ្ញុំ​ត្រៀម​ចាក​ចេញទៅ​ប្រជុំ​អាស៊ាន​-​កូរ៉េ​, មេគង្គ​-​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​ដោយ​បំពេញភារកិច្ច​ជា​កូន​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​សុំទោស​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន និង ឯកឧត្តម ប្រា​យុ​ទ្ឋ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ដែលជា ប្រធាន​អាស៊ាន​និង​ថ្នាក់ដឹកនាំ​អាស៊ាន​ផ្សេងទៀត​ចំពោះ​ការអាក់ខាន​របស់ខ្ញុំ​សម្រាប់​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​តំណាងឱ្យ​ខ្ញុំ​នៅក្នុង​កិច្ចប្រជុំ​ទាំងពីរ​ខាងលើ ។​
​ខ្ញុំ​ក៏​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែលជា​និស្សិត ជា​ពលករ ជា​អាជីវករ និង​បងប្អូន​ដែលមាន​គ្រួសារ​ជា​ជនជាតិ​កូរ៉េ​ដែល​ត្រៀមខ្លួន​មក​ទទួល និង​សំណេះសំណាល​ជាមួយ​ខ្ញុំ​នៅ​ល្ងាច ថ្ងៃទី ២៤ វិច្ឆិកា​២០១៩​។​
​សុំ​ការយោគយល់​សម្រាប់​កម្ម​វិធី​ការងារ​មួយចំនួន​ផ្សេងទៀត​ដែល​នឹងត្រូវ​លុបចោល​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ខ្ញុំ​រួមជាមួយ​ភរិយា​និង​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ ជូន​អ្នកមានគុណ​ដែលជា​ការជូន​ដំណើរ​ចុងក្រោយ​ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់​សម្រាប់​អ្នក​ម្តាយ​ជាទីគោរព​ស្រឡាញ់​»។

មហាឧបាសិកា ប៊ុន ស៊ាងលី មានជន្មាយុ៩៥ឆ្នាំ។ក្នុងមួយជន្មាយុរបស់មហាឧបាសិកាប៊ុន ស៊ាងលី មហាឧបាសិកាបានបូជានូវកម្លាំងកាយពលនិងបញ្ញាញាណក្នុងការចិញ្ចឹមបីបាច់បុត្រធិតារបស់មហាឧបាសិកាចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តីមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងសង្គមនិងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌សណ្តោសប្រោះប្រណីដល់មនុស្សផងទាំងពួង តាមរយៈការវិកាយនិងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាននិងកសាងនូវសមិទ្ធផលសង្គ មជាច្រើនរាប់មិនអស់ចាប់តាំងពីទីក្រុងរហូតដល់ទីជនបទឆ្ងាយដាច់ស្រយាលដោយមិនប្រកាន់នូវវណ្ណះ ពណ៌សប្បុរ និងនិន្នាការអ្វីទាំងអស់ ៕