​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​កម្ពុជា​ក្នុងការ​រៀបចំ​ច្បាប់​គ្រប់​គ្រប់​បណ្តាញ​ព័ត៌មាន​និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

495
ចែករម្លែក
  • 290
    Shares

ដោយ៖តារារិទ្ធ(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​ដល់​កម្ពុជា​ក្នុងការ​រៀបចំ​ច្បាប់​គ្រប់គ្រង​បណ្តាញ ព័ត៌មាន​, ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ និង ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ។​ ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ដែល​សម្តេច​បាន អនុញ្ញាត​ឲ្យ​លោក Hoong Wee Tech អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហ​បុរី ចូល​សំដែង​ការគួរសម​កាលពី​ល្ងាច​ថ្ងៃទី ៤ ខែ​មិនា​នៅ​វិមាន​សន្តិភាព​។​


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក Hoong Wee Tech អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហ​បុរី ចូល​សំដែង​ការគួរសម​កាលពី​ល្ងាច​ថ្ងៃទី ៤ ខែ​មិនា​នៅ​វិមាន​សន្តិភាព​។​ (រូបថត កុក គី)

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​លោក​អគ្គ​នគរបាល​សិង្ហ​បុរី​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុនសែន​ថា​លោក​បាន​ពិនិត្យឃើញថា​កម្ពុ​ជាមាន​ការរីកចម្រើន​និង​មាន​សោភ័ណ​ភាពល្អ ។ លោក​ក៏បាន​រាយការណ៍​ជូន​សម្ដេច​អំពី​កិច្ចពិភាក្សា​ជា មួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ដែល​ក្នុងនោះ​មាន​ប្រធានបទ​ជាច្រើន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​រវាង​កម្ពុជា​និង សិង្ហ បុរី ។ លោក​បាន​បន្ត​ស្ថាប័ន​នគរបាល​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ហើយ​និង​ខិតខំ​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​

​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកឡើង​របស់លោក​អគ្គស្នងការ​នគរបាល​សិង្ហ​បុរី​ហើយ​បាន​មានប្រសាសន៍ថា​សិង្ហ​បុរីមានបទពិសោ ធន៍ និង​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​ទៅនឹង​តំបន់​និង​ប្រទេស​ជុំវិញ​។​ក្នុងន័យនេះ​សម្ដេច​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​ខិតខំ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ ទ្វេរ​ភាគី​និង​តំបន់ និង​ផ្ដល់​បទពិសោធន៍​ព្រមទាំង​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ផងដែរ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​តែងមាន​រៀបចំ​ឡើងជា​បណ្ដាញ និង​ជា​ប្រព័ន្ធ​ក្នុងន័យនេះ​គប្បី​ណា រួមគ្នា​សហការគ្នា​ទប់ស្កាត់​ឲ្យ​បាន ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់ ហើយ​ជាពិសេស​គឺ​ពី​សកម្មភាព​របស់​ភេរ​វករ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​សិង្ហ​បុរី​ជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធ​អប់រំ​និង​ច្បាប់​ដ៏​ល្អ​ក្នុងន័យនេះ​សម្តេច​បានស្នើ​សុំ​សិង្ហ​បុរី​ចែករំលែក បទពិសោធន៍​នៃ​ការបណ្ដុះបណ្ដាល និង ការរៀបចំ​ច្បាប់​គ្រប់គ្រង​បណ្ដាញ​ព័ត៌មាន​និង​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដល់​កម្ពុជា​ផងដែរ ៕