​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកស្រី Gu Xiulian ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា​ចូល ជួប​សំដែង​ការ​សម​

652
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី ២១​មករា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព​ញ​រះ​រាជាណាចក្រ​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​លោកស្រី Gu Xiulian ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

​នៅក្នុង​ជំនួប​នោះ​លោកស្រីGu Xiulianមានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាតឲ្យ​ថ្នាក់ដឹកនាំ​នៃ​សមាគម​មិត្ត ភាព​ចិន​កម្ពុជា​បាន​ចូលជួប​សំណេះសំណាល ​។ ​លោកស្រី​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពី​ភាព​រីកចម្រើនធំធាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បន្ទាប់ពី​ប្រទេស​យើង​ទាំងពីរ​ចិន​កម្ពុជា​បាន​បង្កើតឡើង​នូវ​សមាគម​មិត្តភាព​ចិន​កម្ពុជា​កាលពីពេល​កន្ល​ង​ទៅ​។

​លោកស្រី​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ​ដែរ​ថា​សមាគម​មិត្តភាព​ចិន​កម្ពុ​ជាមាន​សមាជិក​ចូលរួម​គឺជា​អតីតមន្ត្រី​ការទូត​រប​ស់​ប្រទេស​ចិន​ប្រចាំ​កម្ពុជា​និងអ្នក​មួយចំនួនទៀត​ក៏​ជា​អ្នក​ធ្លាប់​បំពេញការងារ​មនុស្សធម៌​ក្នុងប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​សមាគម​មិត្តភាព​ចិន​កម្ពុជា​ដែល​បានរួម ចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​ដល់​បុព្វហេតុ​មនុស្សធម៌​ក្នុងប្រទេស​កម្ពុជា​កាលពី​ពេលកន្លងមក​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សំដែង​នូវ​សេចក្តីសប្បាយ​រីករាយ​ផងដែរ​ដោយបាន​ជួប​ថ្នាក់ដឹកនាំ ​នៃ​សមាគម​មិត្តភាព​ចិនកម្ពុជា ។ជាថ្មី​ម្តងទៀត​បន្ទាប់ពី​បាន​ជួប​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្វ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​នៅ​រាជធានី​ភ្នំពេញ ៕ BR