​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ (CICA)

1225
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធានការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA ) បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា នៅ​ទីក្រុង​ឌូ​សាន់​បេ នៃ​សាធារណរដ្ឋ​តាជីគី​ស្ថាន​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។

​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ចំនួន ២៩ ប្រ​ទេ រួមទាំង​ប្រទេស​សង្កេតការណ៍​មួយចំនួនទៀត​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​ស​ន្និ សីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ទៅលើ​ប្រធានបទ​ចក្ខុវិស័យ​រួម​ដើម្បី​សន្តិសុខ​និង​វិបុល ភាព​នៃ​តំបន់ CICA​។​
​ ​ ​
​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មេដឹកនាំ​នៃ​តំបន់ CICA បាន​បញ្ចាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង និយាម​និង​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​ដែល​បានទទួល​ស្គាល់​ជាស​កល​ក្នុងការ​លើកកម្ពស់​គោលដៅ​និង​គោលការ ណ៍​របស់ CICA ដែល បានចែង​នៅក្នុង​សេចក្តីប្រកាស​ស្តីពី​គោលការណ៍​ណែនាំ​ក្នុង​ទំនាក់ទំនង​របស់​រដ្ឋ​ជា​សមាជិក CICA នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៩៩ និង​ច្បាប់ អាល់​ម៉ា​ទី ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០០២​។


​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ​មេដឹកនាំ​នៃ​តំបន់ CICA បានចេញ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ក្នុងនោះ​នោះ​រួមមាន​បន្ត​គាំទ្រ​ដល់ដំណើរការ​របស់ CICA ដោយ​ផ្តោតលើ​ការគោរព​គោលការណ៍​សមភាព​អធិបតេយ្យភាពបូរណភាព​ទឹកដីឯករាជ្យ យភាព​នយោបាយ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សន្តិ​សហ​វិជ្ជមាន​ផ្តល់​ផលប្រយោជន៍ ​ទៅវិញទៅមក​និង​ ការអត់ធ្មត់​ពី​ការប្រើប្រាស់​ការគំរាមកំហែងឬការប្រើ​កម្លាំង​ប្រឆាំងបូរណភាព​ទឹកដី​ឬ​ឯករាជ្យ​នយោបាយ​នៃ​រដ្ឋ​ណាមួយ​។ក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរមេដឹក នាំ​ទាំងអស់ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំងលើ​ការគំរាមកំហែង​សន្តិសុខ បង្កឡើង​ដោយ​អំពើ​ភេរវកម្មនិង​អំពើ​ជ្រុលនិយម​គ្រប់​ទំរង់និងគ្រប់​រូបភាព​ទាំងអស់ ពិសេស​ផ្កោ​ល​ទោស​ដោយ ឥត​លក្ខខណ្ឌ​ចុះ​ពោះ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក រួមទាំង​ការវាយប្រហារ​បណ្តា​ប្រទេស​តំបន់ CICA ។ មេដឹកនាំ​ទាំងអស់​បាន សង្កត់ធ្ងន់ថា រាល​ទង្វើ​ភេរវកម្ម​គឺ​មិនអាច​លើកលែង​បានឡើយ​ទោះ​ពេលណា​កន្លែង​ណា​និង​ដោយ​ន​ណាក៏ដោយ ។ មេដឹកនាំ​ទាំងអស់​ក៏បាន សំដែង​នូវ​ការជឿជាក់​ក្នុងការ​ធ្វើការ​ជាមួយគ្នា​នៅក្នុង​វិស័យ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ការរំសាយ​សព្វាវុធ។មេដឹកនាំ​ទាំងអស់​ក៏ បានជឿជាក់​ថា​ការជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ចីរភាព វិបុលភាព ក៏ដូចជា​ការលុបបំបាត់​នូវ​អន​ក្ខ​រ​ភាព​និង​ភាពក្រីក្រ​ក្នុងចំណោមវិធានការ​ដ៏​មាន​ប្រសិទ្ ធភាព​បំផុត​នោះ​គឺជា​ការលុបបំបាត់​នូវ​មូលដ្ឋាន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ភេរវកម្ម​ និង​អំពើ​ជ្រុលនិយម​។មេដឹកនាំ​ទាំងអស់ បានទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ភាពជា​ដៃគូ​សកល ក្នុងការ​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​និង​វិនិយោគ​ដើម្បី​ឈានទៅ​សំរេចបាន​នូវ​គោលដៅ​អភិ វឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ក្នុងការ​ជំ រុញ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដូចជា​ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុនិង​សេដ្ឋកិច្ច​ក្នុងភូមិ​សាស្ត្រ​របស់ CICA​ក្នុង​កម្រិតទ្វេភាគី​និង​ពហុភាគី​។ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បានបញ្ជា ក់​ពី​ការត្រៀមខ្លួន​សម្រាប់​កិច្ចសហប្រតិបត្តិការ​រួម​ធានា​នូវ​ភាពងាយស្រួល​និងកាសរ​គ្រប់គ្រង​ទឹក​និង​អនាម័យ​ប្រកបដោយ​ចីរភាព​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ។ មេដឹកនាំ​ទាំងអស់​បានធ្វើការពិភាក្សាគ្នា​ផ្តោត​សារសំខាន់​នៃ​សេដ្ឋកិច្ចពិភពលោក​បើកចំហ​ការតភ្ជាប់​ប្រទេស និងប្រជាជន​ទាំងអស់​ក្នុងការ​ចែក រំលែក​ផលប្រយោជន៍​នៃសកលភាវូបនីយកម្ម​ដែល​នឹង​ត្រូវតែ​ប្តេជ្ញា​យ៉ាង​មោះមុត​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផ្តោតលើ​គោលការណ៍​ច្បាប់​តម្លាភាព​គ្មាន​ការរើសអើង ប្រព័ ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​បើកចំហ​ដោយ​ផ្អែកលើ WTO ជា​ស្នូល​។ មេដឹកនាំ​ទាំងអស់​ក៏បាន​សង្កត់ធ្ងន់​ពី​កិច្ចខិតខំ ប្រឹងប្រែង​រួម​ដើម្បី​លើកកម្ពស់​ការតភ្ជាប់​តំបន់​ជាពិសេស​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង ដឹកជញ្ជូន​ដែល​ត្រូវបានធ្វើ​សមាហរណកម្ម និង​ការប្រកួតប្រជែង និង​ជួយ​សម្រេចបាន​នូវ​ការប្រើប្រាស់​កាលានុវត្តភាព​ពាណិជ្ជកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព​រវាង​រដ្ឋ​សមាជិក​និង​ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​ឆ្លង កាត់​និង​ដឹកជញ្ជូន​ក្នុង​តំបន់​និង​អន្តរជាតិ ។មេដឹកនាំ​ទាំងអស់​ក៏បាន​ចាត់ទុក​ពិពិធ​កម្ម​វប្បធម៌​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់ CICA ដោយ​ថាពិពិធ​កម្មនេះ​រួម​ជាមួយនឹង​បេតិកភណ្ឌ​វប្បធម៌​គឺជា​ទ្រព្យ​មួយ​ដែល​ត្រូវបាន​ទ្រទ្រង់​ដោយ​មនុស្ស​ទាំងអស់គ្នា​ពោល​វា​គឺជា​កត្តា​នៃ​ការនាំមក​នូវ សន្តិភាព​និង​ការអភិវឌ្ឍ​ដល់​ប្រទេសជាតិ​ទាំងអស់ ។

​នៅក្នុង​សេចក្តីប្រកាស​រួម​មេដឹកនាំ​ទាំងអស់ ក៏បាន​បាន​ឯកភាព​ក្នុងការ​ស្វែងយល់ ពី​លទ្ធភាព​នៃ​ការបង្កើត​ព្រឹត្តិការណ៍​CICA​សមស្រប​សម្រាប់អ្នកតំណាងរាស្ត្រ​សាកលវិទ្យា ល័យបណ្ឌិតសភា វិទ្យាស្ថាន​ស្រាវជ្រាវ អ្នកបង្កើត​អាជីវកម្ម យុវជន សិ​ល្បះ​ករក្រុម​វប្បធម៌ វិទ្យាស្ថាន​ប​ណ្ណា​សារសាលារៀនបណ្ណាល័យនិង​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយពិសេស​សង្កត់ធ្ងន់​លើ​តម្រូវការក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​រួមទាំង​ការធ្វើ​ឲ្យរស់​ឡើងវិញ​នូវ​ប្រពៃ ណី​ទំនៀមទម្លាប់​ចាស់ៗ​ជាច្រើន​តាមផ្លូវ​ជំនួញ​សូត្រ​បុរាណ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការតភ្ជាប់​និងសម្របសម្រួល​ការពង្រឹង ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ជាមួយគ្នានេះ​នៅក្នុង​សេចក្តីប្រកាស​នោះដែរ មេដឹកនាំ​ទាំងអស់​បានបញ្ជាក់​ពី​សារសំខាន់​នៃ​ការពង្រឹង កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​និង​ទំនាក់​តំនង​ខាងក្រៅ​របស់ CICA និង​អង្គការ វេទិកា​អន្តរជាតិ និង​វេទិកា​ផ្សេងៗ​ទៀត​ពិសេស​បាន​ស្វាគមន៍ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​បណ្តា​ប្រទេស​សម្របសម្រួល​និង​សហ​សម្របសម្រួលដើម្បី​លើកកម្ពស់​កិច្ច សហប្រតិបត្តិការ​នៅក្នុង​ផ្នែក​ផ្សេងៗ នៃ​វិធាន​ការកសាង​ទំនុកចិត្ត ។ នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​មេដឹកនាំ​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ​សាធារណរដ្ឋ​សង្គមនិយម​ប្រជា​ធិ​ប តេ​យ្យ​ស្រីលង្ការ​ដែល​បាន​ចូល​ជា​សមាជិក​ថ្មី​របស់​CICA​។ ជាមួយគ្នានេះ​មេដឹកនាំ​ទាំងអស់​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស CICA លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​CICA​លើក​ទី​៦ នៅ​ឆ្នាំ​២០២២​។
​ ​ ​
​ដូចគ្នា​នឹង​បណ្តា​ប្រទេស CICA ដទៃទៀត​ដែរនោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​ដើម្បី​ធ្វើការ​ពិនិត្យ ពិភាក្សា​ទៅលើ​ប្រធានបទ​ចក្ខុវិស័យ​រួម​ដើម្បី​សន្តិសុខ និង​វិបុលភាព នៃ​តំបន់ CICA ៕