​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ​ជាង ១​ពាន់​នាក់​នៅ​ព្រឹកស្អែក

427
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៩​ស្អែក​នេះ​នឹង​អញ្ជើញ​ចែក​វិ​ញ្ញាប​នប​ត្រ​និង​សញ្ញាបត្រ​ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ​ និង​ និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​១,១ ៨៣​ នាក់​ក្នុងនោះ​នារី​ ៦៣៥ នាក់​នៃ​សាកលវិទ្យាល័យ​បែ​ល​ធី​អន្តរជាតិ​និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​«​ហ៊ុនសែន​កម្ពុជា​»។ ពិធី​នេះ​នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាតនិង​ពិព័រណ៍​កោះ​ពេជ្រ​។​

សម្តេចតងេជោ ហ៊ុន សែន អញ្ជើញចែកសញាប័ត្រដល់និស្សិតនាពេលកន្លងមក។(រូបថតរិទ្ធ)

​លោក​លី ឆេង សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​«​ប៊ែ​ល​ធីអន្តរជាតិ​»បានឱ្យដឹងថា​និស្សិ តជ័យលាភី​នេះ​មានឱកាស​ទទួល​បានកា​រងារ​ធ្វើ​ប្រមាណ៩៦.៥៣ ភាគរយ។ គិត​មកដល់​ឆ្នាំ​សិក្សា ២០១៨-២០១៩ សិស្ស​ថ្នាក់​វិជ្ជាជីវៈ​គរុកោសល្យ​និង​និស្សិត​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន ១,៩១៨​នាក់ ក្នុងនោះ​នារី ៩៤៩​នាក់​។​

​បើតាម​លោក លី ឆេង នៅពេល​បច្ចុប្បន្ននេះ​សាកលវិទ្យាល័យ​«​ប៊ែ​ល​ធី អន្តរជាតិ​»​មាន​២​ទីតាំង​ក្នុងនោះ​ទីតាំង​ទី​១​ស្ថិតនៅ​ទួលស្លែង​កំពុងដំណើរការនិង​ទី​តាំងទី​២​រង្វង់​មូល​ចោ មចៅ​កំពុង​សាងសង់​ដោយមាន​បុគ្គលិក​និង​សាស្ត្រាចារ្យ​កំពុង​បម្រើការ​ចំនួន​១១៤​នាក់ នារី ២៤ នាក់ និង​និស្សិត​កំពុង សិក្សា​ចំនួន ១,៥៨០​នាក់ នារី ៧៥៣​នាក់​។​

​ក្រៅពី​ការចែក​វិញ្ញាបនបត្រ​និង​សញ្ញាបត្រ​ក៏មាន​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​«​ហ៊ុន សែន​កម្ពុជា​» ផងដែរ​។ បើតាម​លោក លី ឆេង សៀវភៅ​«​ហ៊ុន សែន​កម្ពុជា​» ត្រូវបាន​ចាប់ផ្តើម​ស្រាវជ្រាវ​និពន្ធ​កាលពី​ខែសីហា​ឆ្នាំ​២០១៥​ហើយ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ​២០១៩។សៀវភៅ​នេះ​រៀប រៀង​ឡើង​ក្នុង​គោលបំណង​ចងក្រង​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​និង​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​និង​អភិវឌ្ឍ​ប្រទេស​ពី​គំនរ​បាក់ បែក​ដោយសារ​សង្គ្រាម​និង​ការបំផ្លាញ​ខ្ទេចខ្ទី​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​ជាពិ សេស​ប្រមូល​ចងក្រង​នូវ​អនុសាសន៍​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ទុកជា​ឯកសារ​ដ៏​មានតម្លៃ​បំផុត​ជូន​ដល់​សិស្ស​-​និស្សិត ​និង ​អ្នកសិក្សា​គ្រប់​មជ្ឈដ្ឋាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពីប្រវត្តិ​ពិស្តារ​និង​ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​លះ បង់​គ្រប់បែបយ៉ាង​និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជនហើយ​បន្ត​ការពារកសាងស្វែងរក​សុខសន្តិភាព​និង​អភិវឌ្ឍ​ជូន​ប្រទេសជាតិរហូតមកដល់​បច្ចុ ប្បន្ន ៕​