​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​នៅ​ព្រឹក​ស្អែក

144
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​​(ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ២០១៩បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធខួប​អនុស្សាវរីយ៍​លើក​ទី៤០នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​(១០​តុលា​១៩៧៩-១០​តុលា​២០១៩ ) ។ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សាល សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ​។​

​ការ​ប្រារព្ធ​ខួប ៤០​ឆ្នាំ​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​(១០​តុលា​១៩៧៩-១០​តុលា​២០១៩)​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោហ៊ុនសែន នា យករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រាក់រៀល​កម្ពុ ជា​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​រយៈពេល៤០ឆ្នាំ​កន្លងមកនេះ ហើយ​ចង់​បញ្ជាក់ថា​ប្រាក់រៀល​ដែល​បាន​បោះផ្សាយ​នៅ​ថ្ងៃទី​២០ខែ មីនា ឆ្នាំ១៩៨០​រហូតមកដល់​ពេលនេះគឺមាន​អាយុ ៤០ ឆ្នាំ​ហើយ​គឺ​បើទោះបី​វា​ផ្លាស់ប្តូរ​ទម្រង់​មួយ​មកកាន់​ទម្រង់​មួយ​តែ​ប្រភព​កំណើត​របស់​វា គឺ​រូបិយវត្ថុ​ដែល​បោះពុម្ពផ្សាយ​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ ។​

​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​ការរក្សាបាន​នូវ​តួនាទី​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​ជាពិសេ ស​តម្រូវ​ការប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំងប្រាក់រៀល​ក្នុង​ចរាចរណ៍​និង​ការ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ​នេះ​គឺជា​ការបង្ហាញ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជាមក លើប្រាក់រៀលជាពិសេស​លើក ស្ទួយ​ប្រាក់រៀល​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​សំដៅ​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​អធិបតេយ្យ​ជាតិ​។​

​គួរ​បញ្ជាក់ថា​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៣​ខែធ្នូ ឆ្នាំ​ ១៩៥៤ បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម បារាំង​និង​ក្រោយពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវបាន​បិទទ្វារ​ហើយ​ប្រាក់រៀល​ក៏​ត្រូវបាន​បោះផ្សាយ​និង​ដាក់ឱ្យ​ចរាចរ​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​ ១៩៥៥ ផងដែរ​។​នៅ​ឆ្នាំ​១៩៦៤​ ក្រោម​របប​សង្គមរាស្ត្រនិយម​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបានធ្វើ​ជាតូបនីយកម្ម​ដោយ​ប្រែក្លាយ​ពី​ស្ថាប័ន​ពាក់កណ្តាល​ស្វយ័ត​ទៅ ជា​ធនាគារ​រដ្ឋ​ដែលមាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​។​ធនាគារពាណិជ្ជ​ក្នុងស្រុក​ទាំងអស់​ត្រូវបាន​បិទទ្វារ​ហើយ​រដ្ឋាភិបាល​បាន​បង្កើត​ធនាគារ​រដ្ឋ​មួយចំនួន​ដូច ជា​ធនាគារ​ឥណទាន​ជាតិ​ធនាគារ​អភិវឌ្ឍន៍ និង ធនាគារ​កសិកម្ម​ជនបទ ។

​ជា​អកុសល​នៅ​ថ្ងៃទី​១៧ខែមេសា​ឆ្នាំ ១៩៧៥នៅពេលដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​)​កាន់អំណាច​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទទ្វារ​អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេ ចរូបិយវត្ថុ​ជាតិ​ត្រូវបាន​ឈប់​ប្រើប្រាស់ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំ ងស្រុង។​ក្រោយ​ការដួលរលំនៃ​របប​ខ្មែរក្រហម​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ថ្ងៃទី​១០ ​ខែ តុលា ឆ្នាំ ​១៩៧៩ ក្នុងនាម​ជា​ធនាគារកណ្តាល​របស់​ប្រទេស​ដែលមានឈ្មោះថា “​ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​” ។

​នៅ​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​១៩៨០ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់រៀល​ឡើងវិញ​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ថ្លៃទំនិញនិង​បើកប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល ។នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​ ១៩៩២ ​រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្តីពី​ការប្តូរឈ្មោះ​និង​តួនាទី​របស់​ធនាគារ​ពី​”​ធនាគារជាតិនៃ​ប្រជាជន​កម្ពុជា​”​ទៅជា​”​ធនាគារជាតិ​នៃ​កម្ពុជា​”វិញ​ដែ ល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ក្រុមប្រឹក្សារដ្ឋ​នៅ​ថ្ងៃទី​៨​ខែកុម្ភៈឆ្នាំ​១៩៩២ ។​ ប្រព័ន្ធ​ធនា គារមានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​នៅ ពេល​ដែលមាន​ការធ្វើ​កំណែទម្រង់​វិស័យ​ធនាគារ​ស្រប​ពេលដែលច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជាច្បាប់​ស្តីពី​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​ព្រមទាំង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ដទៃទៀត​ត្រូវ​បាន​អនុវត្ត ៕