​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ជាថ្មី​ឲ្យ​គ្រូពេទ្យ​គោរព​ឲ្យ​បានល្អ​នូវ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវ​និង​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ពាក្យសម្តី​ឲ្យ​បាន​សមរម្យ​

275
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានធ្វើការ​អំពាវនាវ​ជាថ្មីទៀត​ដល់​គ្រូពេទ្យ​ទាំងអស់​គោរព ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បានល្អ ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ពាក្យសម្តី​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​លើ​អ្នកជំងឺ​ដោយ​មិន​សមរម្យ ។ ត្រូវ​ព្យាបាល​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការរើសអើង​អ្នកមាន​អ្នកក្រ ត្រូវ​ប្រឹង​ឲ្យ​អស់ពី​សម​ត្តភាព​ក្នុងឋានៈ​ជា​អ្នក​ជួយសង្គ្រោះ​មនុស្ស បើ​យើង​ប្រឹង​អស់​សម​ត្តភាព​និង​ដោយ​ភាព​ស្មោះ ត្រង់​ក្រុមគ្រួសារ​អ្នកជំងឺ​ប្រាក​ដ៏​ជា​ទទួលយក​លទ្ធផល​នេះ​ដោយ​ការ​ស្មោះ​ចិត្ត ។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​ម​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ២,៥៨៨ នាក់​នា​ព្រឹក​ថ្ងៃទី ១៦ ខែធ្នូ ២០១៩ នេះ​នៅ​ម​ជ្ឈ មណ្ឌល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ជាថ្មី​គ្រូពេទ្យ​ទាំងអស់​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ជាធំ ដោយ​មិនត្រូវ​យកលុយ​ជាធំ​នោះឡើយ ។ សម្តេច​បានលើកឡើង​ថា​មុន​ចូលរៀន​ពេទ្យ មុន​ចេញ​ធ្វើ​ពេទ្យ អ្នក​ទាំងអស់គ្នា សុទ្ធ​បាន​អះអាង​ដោយ​ខ្លួនឯង​ផ្ទាល់​ថា​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​គ្រប់រូប ។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​បំផុត​គឺ​ប្រជាពលរដ្ឋ​ក្រី​ក្រី​ព្រោះ​ដោយសារតែ​ពួកគាត់​គ្មាន​លទ្ធភាព​ទៅរក​ពេទ្យ​ឯកជន​ដែលមាន​សេវា​ថ្លៃ​នោះ​ហើយ​ទើប​ពួកគាត់​មក​ពឹងពាក់​យើង ដូចនេះ​ត្រូវខិតខំ​ព្យាបាល​ជំងឺ​ជូន​ពួកគាត់​ឲ្យ​បានល្អ និង​អស់ពី​លទ្ធភាព ។​

​ទន្ទឹមនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើអោយ​មន្ទីរពេទ្យ​ឯកជន​ទាំងអស់​សុំ​កុំ​ដណ្តើម​អ្នកជំងឺ​គ្នា​យកទៅ​ព្យាបាល ។ តែ​ប្រសិនបើ​យកទៅ​ព្យាបាល ហើយ​ត្រូវ​ព្យា​បើ​ឲ្យ​បានជា មិនត្រូវ​យកទៅ​ព្យាបាល​ដល់​គ្មាន​លទ្ធភាព​ព្យាបាល អ្នកជំងឺ​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ទើប​រុញ​មក​មន្ទីរពេទ្យ​រដ្ឋ ដល់​អ្នកជំងឺ​ស្លាប់ ទម្លាក់កំហុស​មកលើ​មន្ទីរពេទ្យ​រដ្ឋ ។ ដូច្នេះ​បើ​ខ្លួន​ឃើញថា​មិនមាន​សម​ត្តភាព​ព្យាបាល​អ្នកជំងឺ​នោះទេ​គួរតែ​បញ្ចូនទៅ​មន្ទីរ​រដ្ឋ​តាំងពី​ដំបូង ៕