​សម្តេច​តេ​ជោ ហ៊ុន សែន ៖​បើ​យើង​បាត់បង់​សន្តិភាព​! យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​

213
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ចា​ណា​ចក្រ​កម្ពុ​ជាមាន ប្រសាសន៍ថា​៖​មាន​សន្តិភាព​ទើប​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជនមាន​សន្តិភាព​ទើប​ធានា​ដល់ ការ​ស្ថិតស្ថេរ​និង​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព​ហើយ​ជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍ​និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ​និង​ជះឥទ្ធិពល​ត្រឡប់ មកវិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព​។ បើ​យើង​បាត់បង់​សន្តិភាព​នោះ​យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​មី​ទ្ទិញ​រំលឹក​ខួប​៤១​ឆ្នាំ​ថ្ងៃ​មហា​ជ័យជម្នះ​៧ មករា​នា​ព្រឹក​ថ្ងៃទី ៧ មករា​។​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មាន​ប្រសា​ស ន៍​ថា​៖​ចាប់ពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រាជា​ប្រវត្តិសាស្ត្រ​ប្រជាជាតិ​ខ្មែរ​បាន​ក្រោកឈរ​ឡើងវិញ​និង​បានធ្វើ​ដំណើរ ទៅមុខ​លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ភាពជា ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​។ ៤១ ឆ្នាំ​កន្លងទៅនេះ គឺ ៤១ ឆ្នាំ នៃ​សាមគ្គីភាព វីរភាព និង​ជ័យជម្នះ​។ ការពុះពារ​ប្តូរផ្តាច់​របស់​យើង​ក្នុង​រយៈពេល ៤១​ឆ្នាំនេះ បាន​កែប្រែ​មាតុភូមិ យើង​ពី​គំនរ​ផេះផង់​ឲ្យ​ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​ប្រកបដោយ​មោទនភាព​បំផុត​។ នៅលើ​កំណាត់​ផ្លូវ​ដ៏​វែង​នេះ​គណបក្ស​ប្រជាជន កម្ពុជា​ដែល​បាន​ដឹកនាំ​ការប្រយុទ្ធ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​បាន​ឋិត​នៅ រួមសុខ​រួមទុក្ខ​ជានិច្ច​ជាមួយ​ប្រជាជន​ធ្វើជា​បង្អែក​របស់​ប្រជាជន​នៅ គ្រប់​កាលៈទេសៈ ទាំង​ក្នុង​បុព្វហេតុ​ការពារជាតិ​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន ទាំង​បុព្វហេតុ​សន្តិភាព​និង​បង្រួបបង្រួម​ជាតិ​និង​ទាំង​បុព្វហេតុ​ស្ថា​រ កសាង និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​៖​ច្បាស់​ណាស់​ថា​ផ្លូវ​ទៅមុខ​នឹង​នៅតែមាន​ឧបសគ្គ​ច្រើន​ទៀត​ប៉ុន្តែ​គ្មាន​ឧបសគ្គ​ណា​អាចមក​រារាំង​ដំណើរ​រ​បស់​ជាតិ​យើង​បាន ឡើយ​ឲ្យ​តែ​យើង​រក្សាបាន​នូវ​ឯកភាព​ជាតិ​រួមគ្នា​បន្តធ្វើ​ដំណើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​នេះ​ទៅមុខទៀត​។ យើង​ជឿជាក់​លើ​កម្លាំង​នៃ​ការប្រឹងប្រែង​របស់​យើង​ហើយ​ចងចាំ ថា​គឺ​កត្តា​ផ្ទៃ​ក្នុងនោះ​ហើយ​ដែលជា​កត្តា​កំណត់​នៃ​ជ័យជម្នះ​។ ក្នុង​ស្មារតី​នេះ​យើងទាំងអស់គ្នា​ប្តេជ្ញា​ដាច់ខាត​ក្នុងការ​ការពារ​សន្តិភាព​ដែល​យើង​សម្រេច​បានមក ដោយ​លំបាក​ជាទីបំផុត​នោះ​ឲ្យ​រឹងមាំ​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅវិញ​បានឡើយ​ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​។​មាន​សន្តិភាព​ទើប​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជន មាន​សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ហើយ​ជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ​និង​ជះឥទ្ធិពល​ត្រឡប់មកវិញ ធានា​នូវ​ចីរភាព​នៃ​សន្តិភាព​។​បើ​យើង​បាត់បង់​សន្តិភាព​នោះ​យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។ នៅក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូមបញ្ជាក់​យ៉ាងច្បាស់​ថា​រាជរដ្ឋាភិបាល កម្ពុជា​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​និង​ស្ថានភាព​ណា​ក្តី​ហើយ​ការ​ប៉ុង​ប៉ង​ណា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ចេញពី​មាគ៌ា​ប្រជា ធិបតេយ្យ និង​នីតិរដ្ឋ ដោយ​ដាក់​បង្ខំ​ឲ្យ​កម្ពុជា​មិនអាច​អនុវត្ត​សូម្បីតែ​ច្បាប់​ជាតិ​របស់ខ្លួន​នោះ គឺ​ពុំ​អាច​ទទួលយក​បានឡើយ ។ ការពិត​ជាក់ស្តែង​បានបង្ហាញ ហើយ​ថា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​កម្ពុជា​កំពុង​ត្រូវបាន​គោរព​ថែរក្សា និង លើកកម្ពស់​ឥត​ឈប់​នៅក្នុង​ផលប្រយោជន៍​របស់​ជាតិ និង ប្រជាជន​កម្ពុជា​។ ដូច្នេះ​ពុំមាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ ដែល​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ​បានលើកឡើង​ដដែលៗ អំពី​ការ​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​និង សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​មជ្ឈដ្ឋាន​ទាំងនោះ​នឹង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការវិវត្តន៍​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា​ហើយ​គោរព​ចំពោះ​សិទ្ធិ​នៃ​ការជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​នូវ​មាគ៌ា​សម្រាប់​ការអភិវឌ្ឍ​របស់ខ្លួន​ដែល​ស្របទៅនឹង​ប្រវត្តិសាស្ត្រ​ស្ថានភាព​សង្គម​វប្បធម៌​និង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ។ សម្តេច​ក៏​សង្ឃឹម​ផងដែរ​ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយនឹង​ប្រទេស​ខ្លះ​ដែល​ធ្លាប់មាន​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​នឹងត្រូវ​បាន ថែរក្សា​ពូន​ជ្រំ​លើកស្ទួយ ឲ្យ​ល្អ​ប្រសើរឡើង ដែល​នឹងមិន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ឡើយ ៕