​សម្តេច​តេ​ជោ ហ៊ុន សែន ៖​កម្ពុជា​មិនត្រូវ​ឱនក្បាល​ចំពោះ​បរទេស​ទេ

582
ចែករម្លែក

កំពង់ស្ពឺ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ការពារ​ឯក​រាជ្យ និង អធិបតេយ្យ​ជាតិ​របស់ កម្ពុជា​ដោយ​មិន​ឱនក្បាល​ចំពោះ​បរទេស​ណា​ទាំងអស់ ដែល​ចង់​មក​កៀបសង្កត់​កម្ពុជា ។ ដោយ​សម្តេច​តេ​ជោ​អះអាងថា​ប្រសិនបើ កម្ពុជា​ឱនក្បាល​ចំពោះ​បរទេស​មួយពេល ជំពាក់​ត្រូវ​ឱន ១០០ ពេល​តទៅទៀត​ខ្ញុំ​មិន​ឱនក្បាល​ដាក់​អ្នកណា​ទាំងអស់ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និ​យោ​ជិ ត​ប្រមាណ​ជិត ៣ ម៉ឺន​នាក់​នៅក្នុង ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​។​ប្រតិកម្ម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ខណៈដែល​សភា​សហ​គម​ន៍​អឺរ៉ុប​បានដាក់ គំនាប​មកលើ​កម្ពុជា​ឲ្យ​មានការ​ដោះលែង​ក្រុម​មេដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​ធ្វើការ​ចោទប្រកាន់​មានទោស​ក្បត់ជាតិ​។

​សំដី​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ពេលនេះ​ហាក់ដូច​បានបញ្ជាក់​ច្បាស់​ហើយ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹងមិន​ធ្វើតាម​ការបង្គាប់ បញ្ជា របស់​បរទេស​នោះទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ « ទោះជា​យ៉ាងណាក៏ដោយ​យើង​ត្រូវការពារ អធិបតេយ្យ​និង​ឯករាជ្យ​របស់​យើង គ្មាន​អ្នកណា​មក​បញ្ជា​យើង​បាន​នោះទេ ហើយ​ប្រសិន​យើង​ឱនក្បាល​មួយពេល​ជំពាក់​ត្រូវ​ឱន​១០០​ពេល​តទៅទៀត​ខ្ញុំ​មិន​ឱនក្បាល ដាក់​អ្នកណា​ទាំងអស់ៗ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​រិះគន់​ផងដែរ​ចំពោះ​ពួក​មនុស្ស​ពូកែ​ភូត​ទាំងឡាយ​ដែលថា​នឹងមាន​ការដក​អាសនៈ​របស់​កម្ពុជា ពី​អង្គការសហប្រជាជាតិ​នោះ ដោយ​សម្ដេច​បាន​ចោទសួរ​ត្រឡប់​ទៅវិញ​ថា​៖ « តើន​រណា​ថ្លើមធំ​ហ៊ាន​ដក​អាសនៈ​របស់​កម្ពុជា​ពី​អង្គ ការ​សហប្រជាជាតិ​?​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ​ពោល​គ្មាន​ការដក​អាសនៈ​របស់​កម្ពុជា​ពី​អង្គការសហប្រជាជាតិ ឡើយ​» ៕