​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កោតសរសើរ​ពី​គុណភាពនិងសុវត្តិភាព​នៃ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី

961
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០ខែ​វិ​ចិ្ឆ​កាឆ្នាំ​២០១៨​នេះ​ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​រុស្សីបាន​ហោះ​បង្ហាញ​ ពី​គុណភាព​របស់ខ្លួន​ឲ្យ​កងទ័ព​កម្ពុជា​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទស្សនា​នៅ​ព្រលានយន្តហោះ​ពោធិចិនតុង។ ឧទ្ធ ម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ​បាន​មកដល់​កម្ពុជា​កាល​ពីព្រឹក​ថ្ងៃទី ១៩ ខែ វិច្ឆិកា​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អញ្ជើញ​ទស្សនាការ​តាំងពិព័រណ៍​បង្ហាញ​ការហោះហើរឧទ្ធម្ភាគចក្រ​ប្រភេទAnsatនិងMI-171A2របស់​ក្រុមហ៊ុនRUSSIAN HELICOPTER នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍​ចិន​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការ ពារ​ជាតិ​និង​តំណាង​វិស័យ​ឯកជន​ចូលរួម​យ៉ាងច្រើន​ផងដែរ​។​

​ការតាំងពិព័រណ៍​ឧទ្ធម្ភាគចក្រ​ទាំងពីរ​ប្រភេទ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ដែ ល​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​ផលិតផល និង ការនាំចេញ​ផលិតផល​បច្ចេកវិទ្យា​ផ្នែក​ឧស្សាហ​កម្ម​ទំនើប​របស់​រុស្ស៊ី​មកកាន់​កម្ពុជា​ក៏ដូចជា​នៅ លើ​ពិភពលោក​។​

​ក្រុមហ៊ុន Rostec គឺជា​ក្រុមហ៊ុន​មួយ​ដ៏​ធំ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឧស្សាហកម្ម​ឈានមុខ​គេ​នៅក្នុង​ប្រទេ ស​រុស្ស៊ី​ដែលមាន​សហគ្រាស ប្រមាណ​៧០០​និង​សាខា​ចំនួន​១៥ ដូចជា​៖​សាខា​ក្រុមហ៊ុននាំចេញ​ឈ្មោះរ៉ូ​សូ​បូ​រុន​,កាឡា ស​នី​កូវ​, យូ​វី​ហ្ស៊ី​ន​,ឧទ្ធម្ភាគចក្រ​រុស្ស៊ី ។​ល​។ ដែល នាំ​យន្តហោះ​ទៅ​លើក​លក់​នៅលើ​ទីផ្សារ​ពិភពលោក​រាប់ម៉ឺន​គ្រឿង ។​

​សូ​បញ្ជាក់ថាឧទ្ធម្ភាគចក្រ Mi-171A2 បានធ្វើ​ទំនើបកម្ម​ដំបូង។ឧទ្ធម្ភាគចក្រ Mi-171A2ត្រូវបាន​សម្របសម្រួល​ហើយ​បំពាក់​ដោយ​ម៉ាស៊ីន Klimov VK2500PS ដែលមាន​កម្លាំង​ខ្លាំង​បំផុត​គឺមាន 2,400shp (1,790kW) ។ ត្រូវបាន​កើនឡើង​ដល់ 150kt (280 គម / ម៉ោង​) ។ លើសពីនេះ​ទៀត​វាទ​ទួលបាន 5t ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​ន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានទទួល​ស្គាល់​នូវ​គុណភាព​នៃ​ឧទ្ធម្ភា គចក្រ​ប្រភេទ Ansat និង MI-171A2 ដែល​បាន​ហោះ​បង្ហាញថា​៖ ពិតជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដែល​រឹងមាំ​និង​សុ​វត្តិភាព​ខ្ពស់​ព្រោះ​វា​មាន​ភាពរហ័សរហួន​និង​ប្រកបដោយ គុណភាព​ដែល​ហោះ​បាន​ល្បឿន ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​អាច​ហោះហើរ​នៅលើ​អាកាស​រហូតដល់​ទៅ​៤​ម៉ោង​និង អាច​ធន​និង​អាកាស ធាតុ​ត្រជាក់​ក្រោម​ដក ៥០ អង្សា​សេ និង កម្តៅ ៥០ អង្សា​សេ ។​

​ឧទ្ធម្ភាគចក្រ​ប្រភេទ Ansat ជា​ប្រភេទ​តូច​អាច​ដឹក​មនុ​ស្សបាន ៧ នាក់ និង អាចជា​យន្តហោះ​ដឹក​អ្នកជំងឺ​សម្រាប់​ការសង្គ្រោះ​បន្ទាន់​ផងដែរ ។ ចំណែក​ឧទ្ធម្ភាគចក្រ​ប្រភេទ MI-171A2 វា​អាច​ដឹក​មនុស្ស​បាន​រហូត ២៤ នាក់ និង អាច​សំកាំង​នៅលើ​អាកាស​កម្ពស់​រហូតដល់ ៥ គីឡូម៉ែត្រ វា​ជា​ប្រទេស​ដែលមាន​គុណភាព និង សុ​វត្តិភាព​ខ្ពស់ ។​

​សម្តេច​សង្ឃឹមថា​នៅ​ថ្ងៃ​ខាងមុខ​ឧទ្ធម្ភាគចក្រ​ទាំងពី​ប្រភេទ​នេះ​នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជាក់​ជាមិនខាន​ក្នុងការ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ព្រោះ​វា​មានគុណ​ភាពល្អ ។ លោក​សង្ឃឹមថា​វិស័យ​ឯកជន​នៅ​កម្ពុជា​ក៏​អាច​ទិញ​ឧទ្ធម្ភាគចក្រ​ប្រទេស​នេះ​សម្រាប់ធ្វើ​អាជិ​វក​ម្ម​ដឹក​អ្នកដំណើរ និង ទំនិញ​ផងដែរ ព្រោះ​វា​អាច​ដឹកជញ្ជូន​មនុស្ស វា​អាច​បំរើ​វិស័យ​យោធា វា​អាច​ធ្វើជា​យន្តហោះ​សង្គ្រោះបន្ទាន់និងជា​លក្ខណៈ​គ្រួសារ​សម្រាប់អ្នកមាន​ប្រាក់​ផងដែរ ។

​គួរ​រំ​លឹ​ថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​អ្នកមាន​ស្រុក​ខ្មែរ​ទិញ​ឧទ្ធម្ភាគចក្រ​ជិះ​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា ។ ដោយ​សម្តេច​បានលើកឡើង​ថា​ឧកញ៉ា នៅ​ស្រុក​ខ្មែរ​ពិតជា​មានលទ្ធភាព​ទិញ​ជិះ​បាន ៕