​សម្តេច​ភក្តី សាយ ឈុំ អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ចំការ​ខ្សាច់

1452
ចែករម្លែក
សម្តេច​ភក្តី សាយ ឈុំ អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ចំការ​ខ្សាច់​

ដោយ​: តា​អំ / ភ្នំពេញ​: ក្រោម​វត្តមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ សមិទ្ធផល​នា នា​នៅក្នុង​វត្ត​ចំការ​ខ្សាច់ ស្ថិតក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ​។​

​ក្នុងឱកាស​នោះ​សម្តេច​វិបុល​សេនា សាយ ឈុំ មានប្រសាសន៍ថា ពិធី​សម្ពោធ​នាពេលនេះ ស្រប​ពេលដែល​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នឹង​កំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ និង​ស្រប​ពេលដែល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កាន់តែ​ខិតជិត​មកដល់​។​

សម្តេច​បាន​រម្លឹក​ឡើង​វិញ​ថា តាម​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង វត្ត​ចំការ​ខ្សាច់​ក៏មាន ជោគវាសនា​ដូច​វត្ត​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង​ដែរ គឺ​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​៥​ឆ្នាំ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក លន់ នល់ និង​ត្រូវកំទេច​បង់​ក្នុង​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ប៉ុន្តែ​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​រស់​ឡើងវិញ​ជាមួយ នឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន និង​ប្រទេសជាតិ​យើង​កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ ដោយរ​ណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ចក្រី ហេង សំរិន​, សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​សម្តេច​វិបុល​សេនា​ភក្តី​បាន​លើកឡើងថា ២០​ឆ្នាំ​កន្លងមកនេះ ប្រជាជន ប្រជាជាតិ​យើង​បានរស់នៅ​ក្នុងប្រទេស​ដែលមាន​សន្តិភាព​បរិបូរណ៍ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានការ​រីកចម្រើន​ហួស​ពី​ការគិត​របស់​យើង​ក្នុងនោះ វិស័យ​ព្រះពុទ្ធសាសនា​ក៏បាន​នឹង​កំពុង​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​គួរ​ជាទី​មោទនៈ​។ ដោយឡែក​វត្ត​ចំការ​ខ្សាច់​របស់​យើង ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​ព្រះគ្រូ​ចៅ​អ​ធិ ការ​គ្រប់​ជំនាន់ ព្រះសង្ឃ លោក​អាចារ្យ គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចំណុះជើងវត្ត ព្រមទាំង​សប្បុរសជន​នានា បានធ្វើ​ឲ្យ​វត្ត​របស់​យើង​នេះ មាន​រចនាសម្ព័ន្ធ​កាន់តែ​គ្រប់គ្រាន់​ស​ក្កិ​សមជា​អារាម​ជាទីគោរព​សក្ការៈ​របស់​ប្រជា​ពុទ្ធបរិស័ទ យើង​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា តាម​ពុទ្ធ​ប្ប​ញ្ញ​តិ និង​តាម​ពុទ្ធានុញ្ញាត​។​

សម្តេច​ភក្តី​ក៏បាន​ថ្លែង​នូវ​អំណរ​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹក​ព្រះទ័យ​របស់​ព្រះ​តេជ គុណ​គ្រប់​ព្រះអង្គ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សប្បុរសជន​ទាំង អស់​ពិសេស លោក លី ឆេង អគ្គនាយក​ក្រុមហ៊ុន ប៊ែ​ល​ធី​គ្រុប តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​លោកស្រី ប៊ូ អ៊ា ដែល​បាន​បរិច្ចាគ​ធនធាន​សាងសង់​សំណង់​ទាំង​១១ ដែល​ត្រូវ​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ ។ សម្តេច​ថា សមិទ្ធផល​ទាំងអស់នេះ​មិន​គ្រាន់តែ​បង្ហាញ អំពី​ការរីកចម្រើន​របស់​វ​ត្ត​ចំការ​ខ្សាច់​ប៉ុណ្ណោះ​ទេ គឺ​នូវបាន​រួមចំណែក​ដល់​ការរីកចម្រើន​របស់​វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​មូលដ្ឋាន​ឃុំ​ស្ពានថ្ម​យើង​នេះ​ផងដែរ​។​

​លោក ឃួ​ង ស្រេង បាន​រម្លឹក​អំពី​ប្រវត្តិ​នៃ​វត្ត​ចំការ ខ្សាច់​ដែលជា​វត្ត​ដ៏​ចំណាស់​មួយ​របស់​ប្រទេស​កម្ពុជា និង​បាន​កសាងឡើង​តាំងពី​ឆ្នាំ​១៥០៤ មក​ម្លេះ ហើយ​គិត​មកដល់ពេលនេះ​មាន​អាយុកាល​៥១៤​ឆ្នាំ មកហើយ ។ បន្ទាប់ពី​ត្រូវ​បំផ្លាញ ក្នុង​របប​លន់ នល់ និង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត វត្ត​ចំការ​ខ្សាច់​ត្រូវបាន​បើក​ឲ្យ​ប្រជា​ពល រដ្ឋ​ចូល​គោរពបូជា​ឡើងវិញ ក្នុងអំឡុង​ឆ្នាំ​១៩៨២ ។​
​លោក បាន​បញ្ជាក់ថា ក្រោយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរព​ប្រតិបត្តិ​ឡើង វិញ​នោះ​សមិទ្ធិផល​ជាច្រើន​ត្រូវបាន​កសាង និង​ជួសជុល​ជា​បន្តបន្ទាប់ ជាក់ស្តែង​សមិទ្ធិផល​នានា ដែល​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​។​

​សូមជម្រាបថា រាល់​សមិទ្ធិផល​សំខាន់ៗ ក្នុង​វត្ត​ចំការ​ខ្សាច់​នេះ ក៏មាន​ការចូលរួមចំណែក ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​យ៉ាងច្រើន​ពី​លោក លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ពានថ្ម និង​លោកជំទាវ​ផងដែរ ក្នុងនោះ​រួម មាន​ឧបដ្ឋានសាលា សាលា​ពុទ្ធ​បឋមសិក្សា រោង​ភ​ត្ភ​បូជណីយដ្ឋាន​តម្កល់​ព្រះពុទ្ធ​បដិមា បន្ទប់ទឹក ព្រះពុទ្ធ​បដិមា​ស្ពាន់ រូបសំណាក់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ កុដិ​ថ្ម អណ្តូងទឹក រួមទាំង​សមិទ្ធផល​មួយចំនួនទៀត​៕