​សម្តេច​ហ៊ុនសែន​ថា​៖​មានកត្តា​​ពីរ​ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ធ្លាក់ចុះ​នៅ​ក្រុងព្រះសីហនុ​

1293
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ ទី​១២​ខែធ្នូ​នេះ​បានលើកឡើង​នូវ​ហេតុផល​ចំនួន​ពីរ​ពាក់ព័ន្ធ​និងការធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​អំឡុង​បុណ្យអុំទូក​កន្លងមក​ដោយ​សារ​កត្ដា​ចំនួន​២​គឺ​កត្ដា​សត្យានុម័ត​និង​កត្ដា​អត្ដ​នោ​ម័ត ។​

​សម្រាប់​កត្ដា​សត្យានុម័ត​សម្ដេច​តេ​ជោ​ហ៊ុនសែន​ថ្លែងថា​៖” អ្នកណា​មួយឆ្នាំៗ​ទៅលេង​តែ​កំពង់សោម​ចុះ​គេ​មិន​ទៅ កែប កំពត កោះកុង រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ​ដែលជា​ខេត្ត​ទេសចរណ៍​ដ៏ទៃទៀត​គេ​ទៅ​ហ្នឹង​។តំបន់​ទេសចរណ៍​កាន់​តែ​រីក​ប្រជាជន​យើង​នៅតែ​ប៉ុណ្ណឹងអីចឹង​ក៏​ធ្វើ​ឲ្យ​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​ថយចុះ​”។​វា​មាន​កត្តាសត្យានុម័ត ​របស់​វា​ដែល​ទេសចរ​ត្រូវ​បែងចែក​ទៅ​តំបន់​ដ៏ទៃទៀត ដែលមាន​ការទាក់ទាញ​។

​ចំណែក​កត្ដា​អត្តនោម័ត​សម្ដេច​តេ​ជោហ៊ុនសែន បាន​រៀបរាប់ថា​៖ “​សាលាខេត្ត​ព្រះសីហនុ ​ក៏ដូចជា​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ពាក់ព័ន្ធដែល​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​គឺ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា​បរិស្ថាន និង បញ្ហា​ថ្លៃ​ផ្ទះជួល​ផងដែរ​។​បញ្ហា​ខ្លះ​តម្លៃ​ផ្ទះជួល​អត់​ថ្លៃ​ទេ​តែ​ទេសចរ​របស់​យើង​អត់​ស្គាល់​កន្លែង​ហ្នឹង​ដោយសារ​ខ្វះ​ព័ត៌មាន ។ បញ្ហា​ហ្នឹង​យើង​អាច​ដោះស្រាយបាន​”​។​

​សូមបញ្ជាក់ថា​អំឡុង​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃ​កាលពី​ខែវិច្ឆិកា​២០១៨​កន្លងទៅ​ខេត្ត​ព្រះ សីហនុ​ទទួលបាន​ភ្ញៀវទេសច​តិចតួច​បំផុត​ស្ទើរ ពុំមាន​ភ្ញៀវ​ជាតិ​ទៅ​កំសាន្ត​ដូចពេលមុន ៗ​នោះទេ ៕​