​សម្តេច​ហ៊ុនសែន​ថ្លែងថា ​កំពុងរងចាំ​សមរង្ស៊ី​យ៉ាង​អន្ទះសា

552
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​កំពត​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​តបត​ទៅ​អតីត​មេបក្ស​ប្រឆាំង​សមរង្ស៊ី​ដែលមានផែនការ​ត្រឡប់មក​កម្ពុ ជា ​វិញ​ដោយ​សម្តេចពន្យុះ​ថែម​ឲ្យ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ​ត្រឡប់មក​កម្ពុជា​ឲ្យ​បាន​ឆាប់ដូច​ការប្រកាស​របស់​ខ្លួន ។ សម្តេច​ប្រកាសថា​ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​ប្រតិកម្ម​តបត​នេះ​នៅក្នុង​ពិធី​ជួប​សំណេះ សំ ណាល​ជា មួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩ ។​

​សម្តេច​តេ​ជោហ៊ុន សែម មានប្រសាសន៍ថា​៖«​ប្រកាស​ទៅ​ផែនការ​រៀបចំ​យ៉ាងម៉េច​ទៅ​ពី ​ព្រលានយន្តហោះ​ណា?​អ្នកណាទៅ​រង់ចាំ​កន្លែង​ណា​?ហើយអង្គការសហ​ប្រជា​ជាតិ​អមដំណើរ​ពេលណា​ធ្វើទៅសូម អញ្ជើញ​…​តើ​ហ៊ុន សែន ចាត់ការ​របៀប​ណា​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​៖« ខ្ញុំ​អត់​ចង់​តមាត់​តក​អ្វី​ទេ ព្រោះ​ខ្ញុំ​ក៏​ចង់ឱ្យ​អ្នក​មក​ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ ។ ខ្ញុំ​រង់ ចាំ​យ៉ាង​អន្ទះសា​។​ស្តាយ​ណាស់​ដែល​ឲ្យ​អ្នកឯង​រត់​រួច​ឥឡូវ​បាន​អ្នកឯង​មកវិញ​គឺ​ស្មើនឹង​ដើររក​ឧស​ប្រទះ​ឈើ​ងាប់​ផ្តាំ​ទៅ​»​។​ជាមួយនេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ចំពោះ​អ្នក​ដែល​ចង់​រួម​ដំណើរ​ជាមួយ​សមរង្ស៊ី​ថា​៖«​អ្នក​មិន​ពាក់ព័ន្ធ​មិន​ចង់​ចូល​គុក​កុំ​ចង់​ចូល​ប្រថុយ​ជាមួយ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ម្សិលមិញ​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ប្រាប់​សម្តេច​ថា​យើង​បានទទួល​ពី​តុលាការ​រួចហើយ​នូវ​ដិ​កា ចាប់ខ្លួន​សមរង្ស៊ី ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ជាថ្មី​នៅលើ​បណ្តាញ​សង្គម Facebook នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩​ថា​សមត្ថកិច្ច​បានទទួល​ដីការ​តុលាការ​ដើម្បី​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ​រួចហើយ​។​

​ការប្រកាស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បានលើកឡើង​ជា​បន្តបន្ទាប់​ថា​និង​វិល​ត្រឡប់មក​កម្ពុជា​វិញ ។ កាលពី​ថ្ងៃទី​២០ ខែមករា​ឆ្នាំ​២០១៩​អតីត​មេគណបក្ស​ប្រឆាំង​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក​ដើម្បី​កំណត់ ផែន ការ​ជាក់លាក់​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី ។
​ ​
​ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​អ្នកនយោបាយ​មួយចំនួន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​គ្មាន​ជំនឿ​ថា​អតីត​មេគណបក្ស​ប្រឆាំង​រូបនេះ​វិល​ត្រឡប់មក​កម្ពុជា នោះទេ​ព្រោះនេះ​មិន មែនជា​លើក​ទី​១​ដែល​មេបក្ស​ប្រឆាំង​រូបនេះ​បានប្រកាសថា​នឹង​ត្រឡប់មក​កម្ពុជា ៕BR​