​សម្តេច​ហ៊ុនសែន​ធានា​រក្សា​តួនាទី​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​សមាជិក​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន

452
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​កណ្តាល​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ធានា​គ្រប់យ៉ាង​ចំពោះ​សមាជិក​ក្រុម​ប្រឹក្ស​ឃុំ សង្កា​ត់របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូលមក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជ​កម្ពុជា​ថា​ពួកគេ​នឹងត្រូវ​ស្ថិតនៅក្នុង​តំ​ណែង​រហូតដល់​ចប់​អាណត្តិ២០២២ ហើយ​ប្រសិនជា​ធ្វើការ​ងារ​ល្អ​ពួកគេ​អាច​បន្តទៅ​អាណត្តិ​ក្រោយ​ទៀត ។ ការធានា​អះអាង​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ធ្វើ​ឡើ​បន្ទាប់ ពី​មាន​ព័ត៌មាន​បំភ្លៃ​ថា​សមាជិក​ក្រុមប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្តាច់ខ្លួន​ចូលទៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អស​តួនាទី​វិញ​នៅពេល​ខាងមុខនេះ ។

​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករកម្មការិនី​និងនិយោជិត​រោងចក្រ​ចំនួន​ជាង១,៥ម៉ឺន​នាក់​នៅ​ខេត្តកណ្តាល​និង​កំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​លើកឡើងថា​កុំ​សង្ឃឹមថា​ខ្មោច​ដែល​ស្លាប់​ទៅហើយ​រស់​ឡើងវិញ ។ ឥឡូវនេះ​ក្រុមប្រឆាំង​កំពុង​បាន​ប្រមូល​ផ្តំ​គ្នា​រៀបចំ​រចនាសម្ព័ន្ធ​ថា​នឹង​ចូលធ្វើការ​ឡើងវិញ​ផងដែរ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ដោយ​ចំឈ្មោះ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់នៅ​ខេត្តកំពត​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា​ចងក្រង​ជា​រចនាសម្ព័ ន្ធ​ឡើងវិញ​ដែល​គេ​សង្ឃឹមថានឹង​ទទួលបាន​តំណែង​ក្រុមប្រឹក្សាឃុំ សង្កាត់​ត្រឡប់មកវិញ ថា​សូមកុំ​សង្ឃឹម ។

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖ «​លោក ហេង សាល នៅ​កំ​ពត់​សូម​ផ្តាំ​ទៅ​លោក​កំពុង តែ​បោកប្រាស់​ផ្តល់​ក្តីសង្ឃឹម​នូវ​អ្វីដែល​មិនមាន​សង្ឃឹម ។ លោក​កំពុង​បំផ្លាញ​នូវ​អនាគត​របស់​អ្នក​ទាំងឡាយ​នៅ​វិធី​ទាំងឡាយ​តាមរយៈ​វិធី​បោកប្រាស់ ។ រហូតដល់​ឥឡូវនេះ​មានការ​បោកប្រាស់​ឲ្យ​អ្នកផ្សេង​ថា​អ្នក​ដែល​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​កុំ​ឲ្យ​មកវិញ​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដោយ​ភាពច្បាស់លាស់​ថា មន្ត្រី ឃុំ សង្កាត់ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បន្ត​រហូតដល់​ឆ្នាំ ២០២២ ។ សម្តេច​តេ​ជោ​បន្តថា​៖«​បងប្អូន​ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ខ្ញុំ​ធានា​គ្រប់យ៉ាង​សម្រាប់​ក្របខណ្ឌ​ឃុំ នឹងមាន​រហូតដល់ ២០២២ ហើយ​អ្នក​ដែល​ធ្វើ​ការល្អ​និង បន្ត​ធ្វើការ​រហូតដល់​ក្រោយ​ឆ្នាំ ២០២២ បន្តទៀត ។ កុំ​ចាំបាច់​ជឿ​ការឃោសនា​ថា​អ្នក​កំពុង​ធ្វើ​មេឃុំ​ហើយ​ថ្ងៃក្រោយ​នឹង​អត់​បានធ្វើ​វិញ ។ កុំទៅ​ជឿ​អ្នក​ក៏មាន​ការងារ​ធ្វើ​នឹង​» ៕BR

#