​សម្តេច​ហ៊ុនសែន​ផ្តល់​ផ្លូវ​ប្រវែង​១៨​គីឡូម៉ែត្រ​ត​ភ្ជាប់​ស្រុក​បាធាយ​ជាមួយ​ស្រុក​កងមាស​

474

(​កំពង់ចាម​)៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្តល់​ផ្លូវ​១​ខ្សែ​ប្រវែង​១៨​គីឡូម៉ែត្រ​សម្រាប់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ចាប់ពី​ស្រុក​បាធាយ​ទៅកាន់​ស្រុក​កងមាស​ខេត្តកំពង់ចាម​។​ការផ្តល់​ផ្លូវ​នេះ​គឺ​ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​និង​នាំ​កសិផល​ទៅកាន់​ទីផ្សារ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​និង​ប្រកាស​សាងសង់​ផ្លូវ​នោះ​កាលពី​ថ្ងៃទី​១៣​មករា​២០១៨​នៅ​ស្រុក​បាធាយ​ថាស​ម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ផ្តល់នូវ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​១៨​គីឡូម៉ែត្រ​ដែលមាន​បាត​ក្រោម​១៨​ម៉ែត្រ​,​ខ្នង​លើ​ទទឹង​៩​ម៉ែត្រ​និង​កម្ពស់​ចាប់ពី​២​ទៅ​៤​ម៉ែត្រ​តាម​កន្លែង​ខ្ពស់​និង​ទាប​។​
​លោក​អភិបាលខេត្ត​បាន​លើកឡើងថា​កន្លងមក​ប្រជាពលរដ្ឋ​បាន​សុំ​ឲ្យ​សម្តេច​ជួយ​កសាង​តែ​ផ្លូវ​មួយ​ខ្សែ​ពី​ភូមិ​ជាលា​ឃុំ​ជាលា​ទៅ​ភូមិ​ស្ទឹង​ឆ្វេង​ឃុំ​ច្បារអំពៅ​ស្រុក​បាធាយ​តែប៉ុណ្ណោះ​។​ប៉ុន្តែ​ក្រោយពី​ពិនិត្យ​និង​សិក្សា​ជាក់ស្តែង​រួច​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​និង​បង្កលក្ខណ​:​ងាយស្រួល​ដឹក​ជ​ញ្ជួ​ន​កសិផល​ទៅកាន់​ទីផ្សារ​នោះ​សម្តេច​ក៏បាន​សម្រេច​ផ្តល់​ផ្លូវ​មួយ​ខ្សែ​នោះ​ដោយ​ត​ភ្ជាប់​រហូត​ទៅដល់​ឃុំ​រាយប៉ាយ​ស្រុក​កងមាស​តែម្តងទៅ​។​ ​

​លោក​បន្ថែមថា​ផ្លូវ​ខាងលើនេះ​គឺ​ត្រូវ​ប្រើប្រាស់​ស្ពាន​ចំនួន​២​កន្លែង​ដើម្បី​សម្រួល​ដល់​ចរន្តទឹក​នា​រដូវវស្សា​។​ដោយឡែក​ជុំវិញ​សំណើសុំ​ប្រឡាយទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​ទៅកាន់​សម្តេច​កន្លងមក​នោះ​គឺ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ដី​ជាប់​សងខាង​ផ្លូវ​ជួយ​ផ្តល់នូវ​សប្បទាន​ដី​និង​សហការ​ដោយ​រលូន​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពិសេស​ខាង​នាយដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​ដែល​ដឹកនាំ​ផ្ទាល់​ក្នុងការ​សាងសង់​ផ្លូវ​មួយ​នេះ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​គង់​អៀង​។​
​ ​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​គង់​អៀង​នាយករង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា​ផ្លូវ​មួយ​ខ្សែ​ដែលជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ក្នុង​ឆ្នាំ​២០១៨​នេះ​គឺ​កំពុងដំណើរការ​សាងសង់​ជា​បណ្តើរៗ​ហើយ​។​ផ្លូវ​នេះ​គឺ​ត្រូវ​ឆ្លងកាត់​ឃុំ​ចំនួន​៣:​មាន​ឃុំ​រាយប៉ាយ​របស់​ស្រុក​កងមាស​,​ឃុំ​ច្បារអំពៅ​និង​ឃុំ​ជាលា​ក្នុងស្រុក​បាធាយ​ខេត្តកំពង់ចាម​។​ប៉ុន្តែ​នៅ​មិនទាន់​កំណត់​បាន​រយ​:​ពេល​នៃ​ការសាងសង់​រួចរាល់​និង​ទំហំ​ថវិកា​ដែល​នឹងត្រូវ​ចំណាយ​លើផ្លូវ​មួយ​ខ្សែ​នេះ​នៅឡើយ​ទេ​។​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​បន្ថែមថា​ក្រោយពី​ផ្លូវ​នេះ​បាន​សាងសង់​រួចរាល់​ហើយ​នោះ​គឺ​យើង​រំពឹងថា​ក្រៅពី​បង្កលក្ខណ​:​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​នៃ​ស្រុក​ទាំងពីរ​នោះ​ផ្លូវ​នេះ​ក៍​ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​សំខាន់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កងមាស​និង​ស្រុក​បាធាយ​ដែល​បានដឹង​ពី​គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ​សម្រាប់​ត​ភ្ជាប់​ស្រុក​ទាំងពីរ​នេះ​ពួកគាត់​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​។​ពួកគាត់​សង្ឃឹមថា​តាមរយ​:​ផ្លូវ​នេះ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​នឹង​ផ្លាស់ប្តូរ​កសិផល​មកកាន់​ទីផ្សារ​បាន​ឆាប់រហ័ស​ចំណេញ​ពេលវេលា​។

​ជាពិសេស​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​មកកាន់​ស្រុក​ទាំងពីរ​គឺ​ងាយស្រួល​និង​ឆាប់រហ័ស​ដោយ​មិនចាំបាច់​ធ្វើដំណើរ​វាង​តាម​រកា​កោង​ខេត្តកណ្តាល​ដែលមាន​ចម្ងាយ​ខុសគ្នា​ដល់​ទៅ​ជាង​១០​គីឡូម៉ែត្រ​នោះឡើយ​៕S/​ដោយ​:​គង់​ហេង

​សម្តេច​ហ៊ុនសែន​ផ្តល់​ផ្លូវ​ប្រវែង​១៨​គីឡូម៉ែត្រ​ត​ភ្ជាប់​ស្រុក​បាធាយ​ជាមួយ​ស្រុក​កងមាស​


​ ​