​សម្តេច​ហ៊ុនសែន​ស្នើ​ឲ្យ​អង្គការ IFAD ផ្តល់​បទពិសោធន៍​និង​ការស្រាវជ្រាវ​ដែលមាន​ដល់​កម្ពុជា​លើ​វិស័យ​កសិកម្ម​

249
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានស្នើ​សុំ​ឲ្យ​អង្គការIFAD ជួយ​ចែករំលែក​នូវ​បទ​ពិ​សោធន៍​ដែលមាន​និង​ការស្រាវ ជ្រាវ​ដែលមាន​ដល់​កម្ពុជា​ពាក់ព័ន្ធ​និង​វិស័យ​កសិកម្មពិសេស​ការផលិត​ស្រូវ​ដែលមាន​តម្លៃ​ដើម​ថោក និង ការនាំចេញ​ទៅកាន់ តី​ផ្សារ​ក្រៅប្រទេស ។​

​សម្តេច​តេ​ជោ​នាយករ​ដ្ខ​មន្ត្រី​ទទួលជួបសវនាការជាមួយលោក Gilbert F.Houngbo​ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្មនាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ៕ រូបថត (លោក កុក គី )

​សម្តេច​តេ​ជោ​នាយករ​ដ្ខ​មន្ត្រី​បាន​ស្នើសុំ​បែបនេះ​នៅក្នុងពេល​អនុញ្ញាត​ឲ្យ​លោក​Gilbert F.Houngbo​ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម(International Fund for Agricultural Development-IFAD)​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការ ងារ​នា​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖លោក Gilbert Houngbo បាន​មានប្រសាសន៍ថា​លោក​បានមក​កម្ពុជា​ប៉ុន្មាន​ឆ្នាំមុន​ប៉ុន្តែ​នៅពេលដែល​លោក​បាន​មកដល់​កម្ពុជា​នៅពេលនេះ​លោក​ឃើញថា​កម្ពុជា​មា នការ​ប្រែ​មុខ​ប្រែ​មាត់​យ៉ាងខ្លាំង​មានការអភិវឌ្ឍ​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​លោក​មាន​ចំណាប់អារម្មណ៍​និង​គោរព​នូវ​វីរភាព​ដឹកនាំ​របស់​សម្ដេច​យ៉ាងខ្លាំង​ជាទីបំផុត ​។ ក្នុងឱកាស​នេះដែរ​លោក​បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ​ស្វែងយល់​អំពី​ស្ថានភាព​កសិកម្ម​នៅ​កម្ពុជា​ព្រោះ​ស្អែក​នេះ​លោក​នឹង​ទៅកាន់​ខេត្តកណ្ដាល​ដើម្បី​ពិនិត្យមើល​ស្ថានភាព​កសិកម្ម​នៅទីនោះ ។

​​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​៖អង្គការ IFAD គឺជា​ដៃគូ​ដ៏​ល្អ​ដែល​ធ្លាប់ជា​រៀងដរាបមក​ធ្វើការ​រួមគ្នា​ជាពិសេស​លើ​វិស័យ​កសិកម្ម។ចំពោះ​កម្ពុជា​វិស័យ​កសិ កម្ម​គឺមាន​ការព្រួយបារម្ភ​ទៅលើ​ទី​១.​ផលិតកម្ម​,​ទី​២.គឺ​ការនាំចេញ​គឺ​សំដៅ​ដល់ទី​ផ្សារ​តែម្ដង ។ ​ពាក់ព័ន្ធ​នឹង​ការនាំចេញ​កាល​ដើមឡើយ​នៅ​កម្ពុជា​បានដាក់​ចេញ​នូវ​នយោបាយ​នាំ​អង្ករ​ចេញ១លាន​តោន​ប៉ុន្តែ​គោលនយោបាយ​នេះ​មិនបាន​ទទួលជោគជ័យ​ទេ​គឺ​ជោគ ជ័យ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ,នោះ​គឺ​ការផលិត​ស្រូវ​គឺមាន​ការកើនឡើង​តាម​គោលដៅ​មែន​ប៉ុន្តែ​ការនាំចេញ​គឺ​ពុំទាន់​បានទទួល​ជោគជ័យ​នៅឡើយ​ក្នុងន័យនេះ​កត្តា​មិនជោគជ័យ​គឺ​មូលហេតុ​មកពី​ទី​១.​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​គឺ​ផលិត​ស្រូវ​អង្ករ​ដើម្បី​នាំចេញ​ដូចគ្នា​,​ទី​២.​តម្លៃ​ដើម​ផលិត​អង្ករ​កម្ពុជា​នៅមាន​តម្លៃ​ខ្ពស់​នៅឡើយក្នុងន័យនេះ​សម្តេច​ក៏បាន​ស្នើសុំ​ឲ្យ​អង្គការIFAD ជួយ​​ចែករំលែក​នូវ​បទពិសោធន៍​ដែលមាន និងការស្រាវជ្រាវ​ដែលមានដល់​កម្ពុជា ​។ សម្តេចបានបន្តថាការបារ​ម្មណ៍​ដទៃទៀត​រួមមាន​ការកើនឡើង​ប្រជាជន​កម្ពុជា​ដែល​តម្រូវការ​ទំហំ​ដី​សម្រាប់ធ្វើ​កសិកម្ម​មាន​កាន់តែ​ច្រើនឡើង ។ ក្នុង ន័យ​នេះ​សម្តេច​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា​កម្ពុជា​កំពុងតែ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាកសិ ករ​ធ្វើ​ការដាំដុះ​នៅលើ​ទីតាំង​ដី​ដែល​សមស្រប​នឹង​ដំណាំ​កសិកម្មដែល​អាច​ទទួលបាន​ផល​ច្រើន​និង​ជំរុញ​ការអនុវត្ត​ប្រពលវប្បកម្ម​,​ជំរុញ​ការដាំដុះ​ដើម្បី​ឲ្យ​បាន​ទទួលផល​ច្រើន​នៅ លើ​ផ្ទៃដី​ដែលមាន​ស្រាប់​ដោយ​ពុំ​ចាំបាច់​ធ្វើការ​ពង្រីក​ផ្ទៃដី ​។ សម្ដេច​ក៏បាន​ជម្រាបជូន​ប្រតិភូ​ដែរ​អំពី​កង្វល់​របស់​កម្ពុជា​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​តម្រូវ​ឲ្យ​មានការ​សិក្សា​ស្រាវ ជ្រាវ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានពូជ​ដែល​អាច​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជាស​ម្ដេច​បាន​ជម្រាបជូន​ប្រតិភូ​ថា​កម្ពុជា​បានដាក់​ចេញ​នូវ​អាទិភាព​៤កាលពី​ឆ្នាំ​១៩៨៥មកម្ល៉េះ​នោះ​គឺមាន ទឹក ផ្លូវ ភ្លើង​និង​ធនធានមនុស្ស ប៉ុន្តែ​នៅពេលនេះ​អាទិភាព​នេះ​ក៏បាន​ប្រែប្រួល​ទៅជាមនុស្ស ទឹក ផ្លូវ ភ្លើងវិញ ,​ហើយ​ការប្រែប្រួល​នេះ​ទៀត​គឺ​បន្ទាប់ពី​មានការវិវត្ត​ជាច្រើន​កន្លងមក​ជាពិសេស​ការតភ្ជា ប់ ​ពី​តំបន់​១​ទៅ​តំបន់​១​នៃ​តំបន់​ជនបទ​កម្ពុជា​,​ក្នុងន័យ​នេះឯង​ដែល​ធ្វើអោយ​កម្ពុជា​ទទួលបាន​កំណើន​សេដ្ឋកិច្ច​ដល់​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះនោះ​គឺ​ដោយសារ​ការតភ្ជាប់​និង​ដោយសារ​ការបែងចែក​ផល​សេដ្ឋកិច្ច​ទៅដល់​ជនបទ​គ្រប់ កន្លែង​ទាំងអស់​ស្មើៗ​គ្នា​នេះឯង ៕​BR