​សម្តេច​ហ៊ុនសែន​អំពាវនាវ​កុំ​ឲ្យ​អ្នកលក់​ម៉ាស៊ីនភ្លើង​តម្លើងថ្លៃ

488
ចែករម្លែក
  • 11
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុ ជា​បាន​អំពាវនាវ​ដល់​អ្នក់លក់​ម៉ាស៊ីនភ្លើង​កុំ​ឲ្យ​ដំឡើង ថ្លៃ​ក្នុង​ការលក់​ម៉ាស៊ីនភ្លើង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​ការអំពាវនាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​គឺធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបា ត​បូកសរុប​ការងារ អប់រំ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ ២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នា​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាថ្មី​ម្តងទៀត​បាន​បន្ត​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់​ចំពោះ​ស្ថានភាព​កង្វះ​អគ្គិសនី​នាពេលនេះ ។ សម្តេច បាន​អំពាវនាវ​អ្នកលក់​ម៉ាស៊ីនភ្លើង​ចែកជូន​ប្រជាពលរដ្ឋ ដែល​ប្រជាជន​ទិញយក​ទៅប្រើ​ប្រាស់​សុំ​កុំ​ដំឡើងថ្លៃ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​ក្រៅ​បរិបទ​នៃ​សន្និបាត​ខ្ញុំ​សូម​អភ័ យទោស​ពី​សំណាក់​អង្គសន្និបាត​ដែល​ខ្ញុំ​មក​យើង​ប្រហែល ជា ៧ នាទី​ការយឺតយ៉ាវ​គឺ​បញ្ហា​ធំជាងគេ​គឺ​ការដោះស្រាយ​អគ្គិសនី​យប់មិញ​មិញ​នេះ​ខ្ញុំ​នៅ​រហូត​ទៅដល់​ម៉ោង​ជិត​មួយ​យប់​ដើម្បី​ឆ្លើយឆ្លង​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ហើយ​ថ្ងៃ​ពេលដែល​ចុះមក ​អម្បាញ់មិញ​នេះ​គឺ​លិខិត​មួយចំនួន​នៃ​ការសម្រេច​មួយចំនួន​ក៏ត្រូវ​ដោះស្រាយ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​នៅទីនេះ​ក្នុងនោះ​ប្រហែល​ជាមាន​ព្រះរាជាណាចក្រ​ថៃ​នៅទីនេះ​ហើយ​ការចុះហត្ថលេខា​ផ្គត់ផ្គង់​បន្ថែម​ក៏​សូមមេត្តា​ថា​ធ្វើ​ម៉េច​ជួយ​ជំរុញ​បាន​លឿន ហើយក៏​បាន​ចុះ​ហ​ត្ត​លេខា​ជាមួយ​ឡាវ​ក៏បាន​ធ្វើ​រួចហើយ បើសិនជា​បាន​កាន់តែ​លឿន​កាន់តែ​ល្អ ។ ខ្ញុំ​ចុះ​ហ​ត្ត​លេខា​ជូនទៅ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ចន្លោះ​ពី ៥0 ទៅ ១00 មេ​ហ្គា​វ៉ា​ត់ ។ យើង​កំពុងធ្វើការ​ជាមួយ​ទួរគី ហើយ​ថ្ងៃស្អែក​គណៈប្រតិភូ​តួ​គេ​នឹង​មក​ធ្វើការ​ចរចា​នៅ​ភ្នំពេញ​នេះ​ប្រហែលជា​យើង​ចៀស​មិន​ផុត​ត្រូវ​អូស​នាវា​ដែល​ផ្ទុក​ដោយ​ម៉ាស៊ីនភ្លើង​ដើរ ដោយ​ប្រេង​ខ្មៅ​ចូលមក​កាន់​រាជធានី​ភ្នំពេញ​តែម្តង​ប្រហែល ២00 មេ​ហ​ហ្គា​វាត់ ។​រឿងនេះ​ជា​អកុសល​សម្រាប់​យើង​ឆ្នាំនេះ​ជា​ឆ្នាំ​ដែលមាន​ការ ហួតហែង​ខ្លាំង​ដែល​ធ្វើឱ្យ​អគ្គិសនី​របស់​យើង​កង្វះ​ប្រមាណ​ជា ៤00 មេ​ហ្គា​វ៉ា​ត់​ហើយ​នេះ​គឺជា​រឿង​ដែល​យើង​មិន​ធ្លាប់​ជួប ។ តែ​រឿង​មួយទៀត​គឺ វិស័យ​សំណង់​កើនឡើង​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​ការវាយតម្លៃ​កាលពី​ពេលមុន​វា​អត់​ត្រូវ​ទេ យើង​ត្រូវការ​ការផ្គត់ផ្គង់​អគ្គិសនី​ការដាក់​អគ្គិសនី​បន្ថែ ម តែ​មុន​ទៅដល់​ការបន្ថែម​នោះ​គឺ​ត្រូវមាន​តម្រូវ​ការយក​នាវា​រប​ស់​តួ​ក​គី​មក​ដាក់​ប្រមាណ​ជា​បី​ឆ្នាំ​សិន ហើយ​ស្នើ​ឲ្យ​វៀតណាម ថៃ និង ឡាវ​ជួយ ផ្គត់ផ្គង់​បន្ថែម​ជាមួយ​ការវិនិយោគ​បន្ថែម​ដែល​ដាក់​ការសម្រេច​នៅ​អាទិត្យ​ក្រោយនេះ ។ មុននេះ​យើង​អត់​ហាន​ឲ្យ​មានការ​វិនិយោគ​ធំ​ទេ​ព្រោះថា ការវិនិយោគ​វិស័យ​អគ្គិសនី​កាលណា​វិនិយោគ​ហើយ​ត្រូវ​ទិញ​ពី​គេ​បើ​ទិញ​មិន​អស់​ត្រូវ​សង់លុយ គេ​»​។


​សម្តេច​បាន​បន្តទៀតថា​វិស័យ​សំណង់​កើនឡើង​រហូតដល់ ៧០០ ភាគរយ​នៅ​ដើមឆ្នាំ​២០១៩ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨​អញ្ចឹង​នៅពេលដែល​សំណ ង់​កើនឡើង​ហើយ​សេចក្តីត្រូវការ​ខាង​អគ្គិសនី​ក៏មាន​ការកើនឡើង​ដែរ​។ អញ្ចឹង​អ្វីដែល​យើង​ព្យាករណ៍​ទុក​គឺ​ខុសស្រឡះ​ដូច្នេះហើយ​ទើប​យើង​ត្រូវ មា​នរក​វិធី​ដោះស្រាយ​បន្ទាន់ ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដោយសារ​ឆ្នាំនេះ​មានការ​ដាច់​ភ្លើង​គ្រប់កន្លែង​ហើយ​អ្នកលក់​ម៉ាស៊ីនភ្លើង ចែកជូន​ប្រជាពលរដ្ឋ​ដែល​ប្រជាជន​ទិញយក​ទៅប្រើ​ប្រាស់​សុំ​កុំ​ដំឡើងថ្លៃ នេះ​គ្រាន់តែ​ជាការ​អំពាវនាវ​ដើម្បី​ឲ្យ​មានការ​យោគយល់​អំពី​ការលំបាក ដោយសារ​អាកាសធាតុ​ផង​ហើយ​សព្វថ្ងៃនេះ​ក៏មាន​តម្រូវ​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​របស់​យើង​ផងដែរ ៕