​សម្តេច​ហ៊ុនសែន​៖​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ព្រោះ​កម្ពុជា​មិនអាច​រក្សា​ពន្ធ​គ្រប់​ប្រភេទ​ដើម្បី​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​ឡើយ​

461
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថាកម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​តាំងពី​ខែមីនា​ឆ្នាំ​២០១៩មកម្ល៉េះ​ព្រោះ​កម្ពុជា​មិនអាច​រក្សា​ពន្ធ​គ្រប់ប្រភេទ​នេះ​ដើម្បី​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​កម្ពុជា​ឡើយ​ពោលគឺ​មិនអាច​ធ្វើតាម​ការបង្គាប់​បញ្ជាបានទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ​២០១៩ក្នុងឱ កាស​អញ្ជើញ​ជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ«​អគារ​ឥន្ទ្រ​ទេវី​»របស់​រាជបណ្ឌិត្យសភា​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងថា​EBAគង់តែ​បាត់​ទេ​នៅពេល​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចំរើន​ក្នុង​រង្វង់​ឆ្នាំ២០២៥ -២០២៦ដូច្នេះ​បើEUតម្រូវ​ឲ្យ​បង់ពន្ធ​គឺ​ត្រូវតែ​បង់ហើយ ។សម្តេច​បាន​បន្ថែមទៀត​ថាបើ​កាលណា​បង់ពន្ធ​ហើយ​គឺ​ពួកគេ​មិន​អាចមក​បន្ត​គំរាមកំហែង​កម្ពុជា​បាន​ទៀត​ទេ ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សម្តេច​សង្កត់ធ្ងន់​ថា​គឺ​កម្ពុជា​មិន​ចង់​បាត់បង់ EBA​ ទេ​តែ​ធ្វើ​ម៉េច​បើ​គេ​តម្រូវ​ឲ្យ​មក​បែបនេះហើយ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បានបញ្ជាក់​បន្ថែមថា​៖«​បើ​គេ​ដក EBA គេ​ឲ្យ​យើង​បង់ពន្ធ​យើង​បង់ពន្ធ​ឲ្យ​គេ​ទៅ​ព្រោះ​អាហ្នឹង​វា​គង់តែ​បាត់​ដដែល​ទេ​បើ​គេ​មិន​អនុ គ្រោះ​លើ​យើង​ហើយ​។​សម្តេច​បន្តថា​បាត់​ផ្សារ និង​បាត់ EBA ខុសគ្នា​។ EBA នៅពេល​ណាមួយ​វា​គង់តែ​បាត់​ទេ​នៅពេល​សេដ្ឋកិច្ច​យើង​កើនឡើង​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ត្រៀមខ្លួន​ព្រោះនេះ​មិនមែនជា​លើកដំបូង​ស​ម្រាប់​កម្ពុជា​ទេ​ព្រោះ​ពី​អតីតកាល​កម្ពុជា​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម​ជុំ​ទិស​ប៉ុ ន្តែ​សម្តេច​ក៏បាន​រំលឹក​ដល់​ជនរួមជាតិថា​កម្ពុជា​គឺ​មិនអាច​ឲ្យ​បរទេស​មក​គ្រប់​គ្រង់​ជីព ចរ​របស់​ជាតិ​បានឡើយ ៕