​សម្តេច​ហ៊ុនសែន​៖​ ទស្សនកិច្ច​របស់លោក​មូ​ន ​ចេ​អ៊ីន​ បាន​លើកកម្ពស់​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​កាន់តែ ទូលំទូលាយ​

185
ចែករម្លែក
  • 12
    Shares

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ បាន​មានប្រសាសន៍ថា​៖ ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់លោក មូ​ន ចេ​អ៊ីន​(MoonJae-in)​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​កម្ពុជា​នាពេលនេះ​ គឺ​បាន​លើកកម្ពស់​នូវ​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​កាន់តែ​ទូលំទូលាយ​រវាង​ប្រទេស​ទាំងពីរ​។​ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អរគុណ​រដ្ឋា​ភិ​បាល​កូរ៉េខាងត្បូង​ដែល​បាន​ផ្តល់នូវ​ឥណទាន​សម្បទាន ៧០០ លាន​ដុល្លារ​សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ពី (​ឆ្នាំ ២០១៩-២០២៣) ។​

ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានសវនាការ ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងនិងលោកជំទាវ នៅក្នុងព្រះបរមរាជវាំង ថ្ងៃទី ១៥ ខែ មិនា ២០១៩ ។(រូបថតព្រះបរមរាជវាំង)

​នៅក្នុង​សារ​បង្ហោះ​តាម​ហ្វេ​ស​បុក​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ១៦ ខែ មីនា នេះ​ខណៈពេលដែល​លោក​ប្រធានាធិបតី​កូ​រ៉​ខាងត្បូង​ស្ថិត​នៅក្នុង​ប្រទេសកម្ពុជា​នៅ​ឡើងយនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​បុក​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖« ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក មូ​ន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​កម្ពុជា​នាពេលនេះ​គឺ​បាន​លើកកម្ពស់​នូវ​ចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​កាន់តែ​ទូលំទូលាយ​រវាង​ប្រទេស​ទាំងពីរ ។ វេទិកា​ធុរកិច្ច​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ គឺ​បាន​ផ្តល់នូវ​ទំនុកចិត្ត និង​ភាពកក់ក្តៅ​កាន់តែ​រឹងមាំ​ដល់​ទេសចរ​និង​វិនិ យោគិ​ន​កូរ៉េ រហូតដល់​យើង​សម្រេចបាន​នូវ​ការចុះហត្ថលេខា​ឯកសារ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៥​ទៀតផង​។​កម្ពុជា​អរគុណ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដែល​បាន​ផ្តល់នូវ​ឥណទាន​សម្បទាន​៧០០​លាន​ដុល្លារ​សម្រាប់ យកមក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ពី​(​ឆ្នាំ ២០១៩-២០២៣)» ។ សូម​ជូនពរ​លោក​ប្រធានាធិបតី និងលោកជំទាវ​បាន សប្បាយរីករាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សៀមរាប​អង្គរ​ថ្ងៃនេះ និងសូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​គ្រប់​ទីកន្លែង ។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅវិមានសន្តិភាពនាថ្ងៃទី ១៥ ខែមីនា ២០១៩ ។ (រូបថតលោក សុផាត វិរៈមុនី)

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​អញ្ជើញ​មកដល់​កម្ពុ​ជាកាល​ពី​រសៀល​ថ្ងៃទី ១៤ ខែមីនា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ​តបតាម​ការអញ្ជើញ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​១​របស់លោក មូន ចេ​អ៊ី​ន មកកាន់​កម្ពុជា​និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី ៣ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ មីនា​នេះ​វិញ លោក មួន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង ,​ជួប​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព ។ តាមរយៈ​ជំនួប​នេះ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​និង​ការផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ក្តីកង្វល់​និង​ផលប្រយោជន៍​រួម ។ បន្ទាប់មក​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ៥ ក្នុងនោះ កូរ៉េខាងត្បូង​បាន​ផ្តល់នូវ​ឥណទាន​សម្បទាន​ដល់​កម្ពុជា​ចំនួន ៧០០ លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ពី​ឆ្នាំ (២០១៩- ២០២៣)​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​,​ធនធានទឹក​,​វិស័យ​សុខភាព​សាធារណៈ អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស ទេសចរណ៍ និង អភិវឌ្ឍ​ជនបទ ។ បន្ទាប់មក​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ចូលរួម​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​- កូរ៉េ លើក​ទី​៤ នៅក្នុង​វេទិកា​ធុរកិច្ច​នោះ លោក មួន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េខាងត្បូង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​ថែមទៀត ។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​លោកជំទាវ​ក៏​មិន​ភ្លេច​ការអញ្ជើញ​ទៅ​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញរបស់​កម្ពុជា​នោះទេ ។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ភាគី​ទាំងពីរ​នឹង​ចេញ​សេច​កី្ត​ថ្លែងការណ៍​រួម​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​នេះ​។​

​សូម​បញ្ជាក់ដែរថា ​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ របស់លោក មូន ចេ​អ៊ី​ន មកកាន់​កម្ពុជា​និង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី ៣ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​បន្ទាប់ពី​លោក រ៉ូ មូ​យុន (Roh Moo-hyun) ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០០៦ និង​លោក លី ម្យុង​បាក់ (Lee Myung-bak) ដែល​បានធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​នៅ​ខែតុលា​ឆ្នាំ​២០០៩៕BR/Ha