​សម្តេច​ហ៊ុនសែន​៖ «​បក្សប្រឆាំង​មក​លួច​ចុះចូល​ជា​ខ្ញុំ តែ​ងនាំយក​ឯកសារ​មកសុំ​អន្តរាគមន៍​តម្លើង​ឋានៈតួនាទីសាច់ញ្ញាតិ​របស់ខ្លួន »

600
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​មន្ត្រី​គណបក្សប្រឆាំង​ខ្លះ​ដែល​មកសុំ​ចុះចូល​ជាមួយ​សម្តេច តែងតែ​នាំមក​ជាមួយ​នូវ​ឯកសារ​សុំ​អន្តរាគមន៍​តម្លើង​ឋានៈ តួនាទី ដល់​បងប្អូន​កូនក្មួយខ្លួន​ទៅធ្វើ​នេះ​ធ្វើ​នោះធ្វើ​គយ ធ្វើ​ពន្ធដារ ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ចជាដើម សុទ្ធតែ​កន្លែងៗ​ល្អ​ទៀត ។ តែ​ពួកគេ​តែងតែ​រិះគន់​សម្តេច​ថា​តែង​តាំងតែ​កូន​ឯង …​។​

​នា​ជំនួប​ជាមួយ​សិស្ស​និទ្ទេស A ៤០៨ នាក់​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី ៨ ខែ វិច្ឆិកា នេះ សម្តេច​បាន​ប្រតិកម្ម​តបត​ទៅ​សារព័ត៌មាន​មួយចំនួន​ដែល​តែងតែរិះគន់​សម្តេច​ថា​តែងតាំង​តែ​កូន​ខ្លួនឯង។ ដោយ​សម្តេច​បានលើកឡើង​ថាសាច់ញាតិ​មួយចំនួន​របស់​សម្តេច​មិនដែល​ទទួលបាន​ការតែងតាំង​​តំណែងខ្ពស់​ក្នុង​រាជរដ្ឋាភិបាលនោះទេ មាន​បងប្រុស​បង្កើត​ម្នាក់​ប៉ុណ្ណោះ​ដែល​ពូកែ​ជាង​សម្តេច តែ​បាន​ត្រឹម​ធ្វើ​ចៅហ្វាយ​កំពង់ចាម​តែប៉ុណ្ណោះហើយ​ប​ច្ចុ ប្ប​ន្ន​ជា​តំណា​ង​រាស្ត្រ ចំណែក​បងប្រុស​ម្នាក់ទៀត​ឋានៈ​ត្រឹម​អនុប្រធាននាយកដ្ឋាន​តែប៉ុណ្ណោះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​សម្តេច​បា​ន​មើល​ការ​សង្ខេប​ព័ត៌មាន​របស់លោក ស្វាយ ស៊ីថា ផ្ញើមក​ឲ្យ​សម្តេច ដែលមាន​សារព័ត៌មាន មួយ​បាន​ចុះផ្សាយ​ថា​លោក​ហ៊ុនសែន​បានតែងតាំង​កូន​របស់ខ្លួន​ឲ្យ​ធ្វើ​ធំ ។

​សម្តេច​តេ​ជោ​បាន​លើក​ជា​សំណួរ​ថា​៖«​ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅវិញ​ថា​អ្នក​ទាំងអស់គ្នា កូន​របស់ខ្ញុំ​វា​ជា​មនុស្ស​ដែរ​ទេ​?​វា​ជា​ពលរដ្ឋ​ទេ ?​វា​ជា​ពលរដ្ឋ​ដូច​គេ​ដទៃ​ដែរ ។ ប៉ុន្តែ​សូម​ពិនិត្យមើល​បងប្រុស​រប​ស់​ខ្ញុំ​ម្នាក់​អត់​ដែល​ឮ​ទាំង​ឈ្មោះ​ផង បង​បង្កើត​តែ​គេ​មិនមាន​សមត្ថភាព​សូម្បីតែ​ធ្វើ​ប្រធាន​នាយកដ្ឋាន​ធ្វើ​មិនបាន​ផង ។ អស់​ខ្ពស់​ហើយ​ត្រឹម​ធ្វើ​អនុប្រធាននាយកដ្ឋាន ។ បងប្រុស​ខ្ញុំ​មានតែ​មួយ​ទេ​ដែល​គេ​ពូកែ​ជាង​ខ្ញុំ​ទៅទៀត ហើយ​គេ​បានត្រឹមតែ​ធ្វើ​ចៅហ្វាយខេត្ត​កំពង់ចាម ហើយ​បច្ចុប្បន្ន​បាន​ធ្វើជា​តំណាងរាស្ត្រ វា​ស្ថិតនៅលើ​សមត្ថភាព​រប​ស់​គេ​។ គ្រាន់តែ​ប៉ុណ្ណឹង​អាចយ​ល់ពី ហ៊ុន សែន បាន​ហើយ​» ។

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​៖​ប្អូនៗ​របស់ខ្ញុំ​គ្មាន​អ្នកណា​ធ្វើ​ធំ​ទេ សូម្បី​បងប្អូន​ជីដូនមួយ​បង្កើត​កំពុង​ធ្វើ​កម្មករ​រោងចក្រ​នៅលើ​ផ្លូវ​វេ​ង​ស្រេង ឥឡូវ​មាន​ក្មួយ ម្នាក់​ជាប់​និទ្ទេស A ដែរ ។​

​សម្តេច​តេ​ជោ​បានធ្វើការ​ពន្យល់ថា​ការតែងតាំង​កូន​របស់​សម្តេច ដោយសារតែ​គេ​សុទ្ធតែ​រៀន​បាន​បណ្ឌិត និង អនុបណ្ឌិត តើ​ត្រូវយក​គេ​មក​ទុកចោល​ឬអ្វី ? តើ​អោយ​ការងារ​គេ​ធ្វើ​បានទេ ? កូន​មន្ត្រីរាជការ​នានា​គេ​ក៏បាន​ទទួល​ការបណ្ដុះបណ្ដាល​អញ្ចឹង​យកទៅ​ណា ?​។

​សម្តេច​តេ​ជោហ៊ុន សែន បាន​បង្ហើប​ថា​៖«​សូម​ជម្រាប​បក្សប្រឆាំង​ខ្លះ​ដែល​មក​លួច​ចុះចូល​ជាមួយ​ខ្ញុំមក​ពេលណា​ ក៏ដោយ​តែងតែ​នាំមក​នូវ​សំណុំរឿង​អន្តរាគ​មន៍សុំ​ឲ្យ​អ្នកនេះ​ឡើងទៅ​នោះ អ្នកនោះ​ឡើងទៅ​នេះ ខ្ញុំ​មិនចាំបាច់​និ យាយ​ចំឈ្មោះ​ព្រោះ​គេ​ចុះចូល​ដោយ​លួចលាក់ បានជា​ខ្ញុំ​ចេះតែ​គិតថា​ឯង​ទិះ​ទាន អញៗ​ក៏​ចេះតែ​ទិះ​ទាន​ទៅ ប៉ុន្តែ​ដល់ពេល​អ្នកឯង​មកជួប​អញ​កាន់​ប្រវត្តិរូប​មកសុំ​ឲ្យ​អ្នកនេះ​ឲ្យ​អ្នក​នោះឡើយ​ហើយ​ឡើង​សុទ្ធតែ​ទៅ​កន្លែង​ល្អ​ទៀ​តទៅ​ពន្ធដារ ទៅ​ហិរញ្ញវត្ថុ ទៅ​គយ » ។​

​សម្តេច​តេ​ជោ​បន្តថា​៖«​យើង​តែងតាំង​កូន​យើង គេ​ជា​ពលរដ្ឋ​ម្នាក់ គេ​ជា​មន្ត្រីរាជការ​ម្នាក់ គេ​ជា​ទាហាន​ម្នាក់ គេ​ថា​យើង​តែងតាំង​ដើម្បី​ពង្រឹង​អំណាច​តែ​យើងបាន​បញ្ជូន​គេ​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​តើ​យកមក​ធ្វើ​អី ?​។ សរុប មក​អ្នក​ដែលមាន​សម​ត្តភាព​គឺ​នឹង​ទទួលបាន​នូវ​ការងារ​ដែល​ល្អ​វា​មិន​ខុសពី​ការប្រលង នោះទេ ៕