​សម្តេច ហ៊ុន សែន​ជឿថា​អង្គការ​សុខភាព​ពិភពលោក​អាច​រកឃើញ​បញ្ហា​ពិតប្រាកដ​ករណី​អ្នក​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​នៅ​ម៉ាឡេស៊ី

123
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ហាក់​មិនទាន់​ជឿ​ទៅលើ​ការប្រកាស​របស់​រដ្ឋាភិបាល​ម៉ា​ឡេស៊ីថា​មាន​អ្នកជំងឺ​ជន ជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ ឆ្នាំ​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​ពេល​ចេញពី​នាវា Westerdam ដែល​ចូល​ចត​នៅ​កម្ពុជា​ហើយ​បន្តដំណើរ​ទៅ​ប្រទេសម៉ាឡេស៊ី​តាម​ជើងយន្តហោះ​នោះទេ។

សម្តេច​តេ​ជោ​បាន​លើក​ជា​សំណួរ​ថា​តើ​វា​ប្រាក​ដ៏ហើយ​ឬ​នៅ​ដែលថា​នោះ​ជា​មេរោគ​កូ​រ៉ូ​ណា ? សម្តេច​បាន​សង្កត់ធ្ងន់​ថា​រឿងនេះ​ច្បាស់​ណាស់​ថា​ប្រសិនជា​អង្គការ​សុខភាព​ពិភពលោក​មាន​កិច្ចសហការ​ពេញលេញ​ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​គេ​នឹង​អាច​រក ឃើញ​បញ្ហា​នេះ​ពិតប្រាកដ ។ តើ​វា​ជា​កូរ​ណា​ពិត​ឬ​យ៉ាងណា ?

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​អធិការ​ក្រសួង​អប់រំ និស្សិត និង គរុ​សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖«​បញ្ហា​អ្នក​ដែល​ឆ្លង​រោគ​កូ​រ៉ូ​ណា​នៅ​ប្រទេ ស​ម៉ាឡេស៊ី​ដែល​ចេញពី​កម្ពុជា​វា​ប្រាក​ដ៏ហើយ​ឬ​នៅ​?​បញ្ហា​ដែលត្រូវ​ចោទសួរ​នៅត្រង់ថា​មនុស្ស​រាប់រយ​នាក់​ដែល​បានចេញ​ទៅដល់​ស្រុកកំណើត​ហើយ​,​មនុស្ស​រាប់រយ​នាក់​ដែល​កំ ពុង​នៅ​កម្ពុជា​និង​នៅលើ​នាវា​អត់​ទាន់​មាន​អ្នក​ណាមួយ​ចេញ​រោគសញ្ញា​កូរ៉េ​ណា​ទេ ។ ប្តី​របស់​ស្ត្រី​ដែលមាន​អាយុ ៨៣ឆ្នាំ​ដែល​ដេក​ជាមួយគ្នា​ស៊ី​ជាមួយគ្នា​បែរជា​មិនមាន​កើតរោគ​កូ​ណា​ហើយ​កើតតែ​លើ​ប្រពន្ធ​នេះ​ជា​រឿង​ដែល​ត្រូវ​ចោទសួរ ។រឿងនេះ​ច្បាស់​ណាស់​ថា​ប្រសិន ជា​អង្គការ​សុខភាព​ពិភពលោក​មាន​កិច្ចសហការ​ពេញលេញ​ដោយមាន​កិច្ច សហការ​នឹង​ការគាំទ្រ​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​គេ​នឹង​អាច​រកឃើញ​បញ្ហា​នេះ​ពិត​ប្រាក ។ តើ​វា​ជា​កូរ​ណា​ពិត​ឬ​យ៉ាងណា ?»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា​៖រឿង​កើត​កូ​រ៉ូ​ណាមួយ​ករណី​មិនមែន​កើតចេញពី​កម្ពុជា​ទេ​គឺ​កើត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ភ្ញៀវទេសចរ​នោះបាន​ហោះ​ចេញពី​ព្រលា នយន្តហោះ​កង់​គេង​ទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​តែម្ដង ។

សម្តេច​បាន​បន្តថា​រឿងនេះ​វា​ជា​រឿង​ចម្លែក​មួយ​ដែល​ត្រង់​ថា​មនុស្ស​ដទៃ​ដែល​រស់នៅ​ជា មួយ​គាត់​រាប់ទាំង​ប្ដី​ដែល​ដេក​ជាមួយគ្នា​បាយទឹក​ជាមួយគ្នា​ដឹក​ដៃ​គ្នា​បែរជា​មិនមាន​រោគសញ្ញា​កូ​រ៉ូ​ណា​នេះ ។សម្តេច​គិតថា​វា​ជា​បញ្ហា​ដែល​អង្គការ​សុខភាព​ពិភពលោក​និង​ម្ចាស់​នាវា Westerdam និង ក្រសួងសុខាភិបាល របស់​យើង​សហការ​ជាមួយ​ខាង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ស្វែងរក​ការពិត​បន្តទៀត ៕