​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវ​បី​ខ្សែ​នៅ​ខេត្តស្ទឹងត្រែង​

577
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បានរៀបចំ​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវ​ចំនួន​៣​ខ្សែ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧​នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​។​

លោក​ឡូយ​សុផាត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែ លោក ផៃ ប៊ុន​ឈឿន​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​និង​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង ជា​គណៈ​អធិបតីភាព​។

​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​បានឱ្យដឹងថា​៖​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អភិវឌ្ឍ​ន៏ ជនបទ ដែលមាន​ផ្លូវ​ចំនួន​៣​ខ្សែ ប្រវែង​១៤​គីឡូម៉ែត្រ មាន​ទទឹង​៥​ម៉ែត្រ ក្រាល​គ្រួស​ល្បាយ អាច​ម៏​ផ្កាយ មាន​លូ​កាត់​ទទឹងផ្លូវ​ចំនួន​៥​កន្លែង ។

​លោក ព្រំ​ចាន់ថា​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជានបទ​ខេត្ត​បាន​និយាយ​បន្ថែមថា​ឆ្នាំ​២០១៩​នេះ​ខេត្តស្ទឹងត្រែង បានទទួល​គម្រោង​អនុវត្ត​ដោយ​កម្លាំង​កងវិស្វកម្ម​ក្រសួងការពារជាតិ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បាននិងកំពុង​ស្ថាបនា​ផ្លូវ ចំនួន​១​ខ្សែ ក្នុងស្រុក​សៀម​បូក ប្រវែង​១១​គីឡូ និង​១០០​ម៉ែត្រ​បន្ថែមទៀត​៕S/​