​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ស្ថានីយ៍​ផលិត​ទឹករ៉ែ​សហគមន៍​តានី ដែល​ឧបត្ថម្ភ​ដោយ​គម្រោង​ហ្គ្រេ​ស​(GRACE)

709
ចែករម្លែក

ដោយ : គូលែន/ ​សៀមរាប ៖ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ស្ថានីយ៍​ផលិត​ទឹក​សុវត្ថិភាព​សហគម​ន៍តា​នី ដែល​ឧបត្ថម្ភ​ដោយ​គម្រោង​ហ្គ្រេ​ស​(GRACE) ដែល​ស្ថានីយ៍​ស្ថិតនៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ជម្រុញ​នូវ​ការ​ការអនុវត្ត​យ៉ាងសកម្ម​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ស្របតាម​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស គឺ​ការលើកកម្ពស់​ការកែលម្អ​រ​លំនៅដ្ឋាន ទឹកស្អាត និង​អនាម័យ​សហគមន៍​។​

​លោក​បាន​បន្តថា ស្ថានីយ៍​ផលិត​ទឹក​សុវត្ថិភាព​សហគម​ន៍តា​នី ដែល​ឧបត្ថម្ភ​ដោយ​គម្រោង​ហ្គ្រេ​ស​(GRACE) ក្រោម​ជំនួយ​ថវិកា​ពី​ប្រទេស​សឹង្ហ​បុរី និង​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​សឹង្ហ​បុរី និង​អនុវត្ត​ដោយ​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា​ប្រចាំខេត្ត​សៀមរាប​៕B