​សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៣.៥០០​ម៉ែត្រ​ចូលទៅ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បាក់​

235
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​។​កាលពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៣.៥០០​ម៉ែត្រ​ចូលទៅ​រមណីយដ្ឋាន​ប្រាសាទព្រៃ​បាក់​ស្ថិតនៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ជុំ​ហាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​និង​លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលខេត្ត​ស្ដីទី​កម្លាំង​ទាំងបី​ប្រធាន​មន្ទីរ​-​អង្គភាព​អាជ្ញាធរ​ស្រុក​ឃុំ​មន្ត្រីរាជការ​សប្បុរសជន​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​យុវជន​កាយរឹទ្ធិ​យុវជន​កាកបាទក្រហម យាយជី​តាជី និង​បងប្អូន​ប្រជាពលរដ្ឋ សរុប ១.២០០​នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោកស្រី​កិ​ត្ត​សង្គហ​បណ្ឌិត​បាន​ថ្លែងថា​ខេត្តស្វាយរៀង​ពុំ​សូវ​មាន​តំបន់​ទេសចរណ៍​ច្រើន​ទេ​។​ប៉ុន្តែ​យើង​មាន​ទួល​បុរាណ​ជាច្រើន​កន្លែង​ដូចជា​ប្រាសាទព្រៃ​បាសាក់​និង​ទួល​យាយ​ដូន​នៅ​ក្រុង​បាវិត និង​ទួល​ជាច្រើន​ទៀត​ដែលមាន​បារមី​ស័ក្ក​សិទ្ធ ដូច្នេះ​យើង​រួមគ្នា​ថែរក្សា អភិរក្ស និង​កុំ​កាប់​ដើមឈើ​ទុកជា​ទីកន្លែង​ទេសចរ ដើរលេង​កម្សាន្ត​ផងដែរ​។​

​លោកស្រី​បាន​ថ្លែងអំណរគុណ ជូន ចំពោះ លោកស្រី ហង់ ភា​រី ព្រមទាំង​ក្រុមគ្រួសារ រួមជាមួយ លោក​លោកស្រី​សប្បុរសជន​ទាំងអស់​ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​ក្នុង​ការកសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ឱ្យ​លេច​ជា​សមិទ្ធផល​រួចរាល់​ជា​ស្ថាពរ​។​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​យ៉ាង​អធិកអធម​នាឱកាស​នេះ​។​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ព្រៃ​បាសាក់​នេះ​ត្រូវបាន​ផ្តួចផ្តើម​កសាងឡើង​វិញ​ពី​សំណាក់​លោក​អ៊ឹម​សិទ្ធី​(​បានទទួល​មរណភាព​)​និង​លោកស្រី​ហង់​ភា​រី​មិន​ត្រឹមតែ​កសាង​ផ្លូវ​បេតុង​មួយ​នេះ​ទេ​គឺមាន​សាលា​បុណ្យ រូបសំណាក​ព្រះអង្គ​ធំ និង​ផ្លូវលំ​ជាប់​បឹង​៕S/