​សម្ពោធ​អគារសិក្សា​២​ខ្នង​៦​បន្ទប់​ជា​អំណោយ​នៃ​ក្រុមហ៊ុន​ហ្ការី​ត

155
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​សាលាបឋមសិក្សា​អរញ្ញ​រង្សី​ស្ថិតក្នុង​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ។​លោក​បាន​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​ចំនួន​២​ខ្នង​ដែល​ស្មើនឹង​៦​បន្ទប់​ហើយ​ជា​អំណោយ​របស់​ក្រុម ហ៊ុន​ហ្កា រីត តាម រយៈ អង្គ ការ គម្រោង កម្ម វិធី ខេ​ម ប៊ូ​។​

​លោក​ឧកញ៉ា​សៀង ណាំ បាន​ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ ក្រុម ហ៊ុន​ហ្កា បេ រីត និង អង្គ ការ គម្រោង កម្ម វិធី ខេ​ម ប៊ូ ដែល បាន ជួយ ដល់ ប្រជា ជន ខេត្ត សៀម រាប ក្នុង វិ​ស័ យ អប់ រំ​សិ ក្សា​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ការកសាង​សង្គមជាតិ​ឱ្យមាន​ការរីកចម្រើន​ទៅ​អនាគត​។​

លោក​តំណាងរាស្ត្រ​ក៏បាន​ឧបត្ថម្ភ​លោកគ្រូ​អ្នកគ្រូ​៥១​នាក់​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល​សិស្ស​៧៣០​នាក់​ម្នាក់ៗ​សៀវភៅសរសេរ​២​ក្បាល​ប្រាក់​២.០០០​រៀល​និង​ពលរដ្ឋ​៧៥០​នាក់​ម្នាក់ៗ​សារុង​១៕S/

​រូបភាព​÷ លោក​ឧកញ៉ា​សៀង​ណាំ ចូលរួម​ពិធី សម្ពោធ អគារ សិក្សា ២​ខ្នង​៦​បន្ទប់ ដែលជា​អំណោយ របស់ ក្រុម ហ៊ុន​ហ្កា រីត ៕ បាយ័ន​