​សម្ភោ​ធ​ឆ្លងកុដិ​១​ខ្នង​នៅក្នុង​វត្ត​ប្រាសាទសង្កែ​សឹ​ង្ត​ស្រុក​ស្វាយ​លើ​

108
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កុដិ​១​ខ្នង​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​ដែលមាន​ប្រវែង​ទទឹង​៨​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៨​ម៉ែត្រ​ស្ថិតនៅក្នុង​វត្ត​ប្រាសាទសង្កែ​សឹ​ង្ត​ក្នុងភូមិ​ត្រពាំង​ខ្ទះ​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​បានរៀបចំ​ពិធី​សម្ពោធ​ឆ្លង​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​។​

​ក្រោម​អធិបតីភាព​ព្រះ​ធម្ម​សិរី​ជុំ​គឹម​ឡេង​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​អាភាក​រោ​ព្រះ​មេគណ​ខេត្តសៀមរាប​,​លោក​ហ៊ុន​ហួន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង លោក អៀង ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ ។​

​លោក​អៀង​ពិសិដ្ឋ​អភិបាលស្រុក​ស្វាយ​លើ​បាន​និយាយថា​កុដិ​១​ខ្នង​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​ដែលមាន​ទទឹង​៨​ម៉ែត្រ​បណ្តោយ​៨​ម៉ែត្រ​ត្រូវបាន​សាងសង់ឡើង​កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩​ក្រោម​ការផ្តួចផ្តើម​កសាង​ដោយ​ព្រះ​តេជគុណ​ចន្ទរ​ក្ខិ​តោ​សំ​ង៉ែត​ព្រះចៅអធិការ​វត្ត​និង​អាចារ្យ​គណកម្មការ​និង​មានការ​ឧបត្ថម្ភ​ពី​លោក​ម៉ម​បឿន​និង​លោកស្រី​លឹម​គាក់​ព្រមទាំង​បងប្អូន​កូនចៅ​និង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ។​

ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​អាភាក​រោ​ជុំ​គឹម​ឡេង​ព្រះ​មេគណ​ខេត្តសៀមរាប​បាន​មាន​សង្ឃដីកា​រថា​សមិទ្ធិ​ផល​ថ្មី​នេះ​គឺ​សរ​បញ្ជាក់​អោយឃើញ​ពី​ការចូលរួម​ដើម្បី​បម្រើអោយ​វិស័យ​ព្រះពុទ្ធសាសនា​និង​ជាការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ៕S/

​រូបភាព​: សម្ភោ​ធ​ឆ្លងកុដិ​១​ខ្នង នៅក្នុង​វត្ត​ប្រាសាទសង្កែ​សឹ​ង្ត ស្រុក​ស្វាយ​លើ​៕​គូលែន​